15/06/2016 10:12 GMT+7 Email Print Like 0

ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-វៀតណាមនៅមានសក្ដានុពលជាច្រើន


ចំពោះជនវៀតណាមភាគច្រើន

កាសែត​ “ព័ត៌មាននគរវត្ត” របស់កម្ពុជាក្នុងច្បាប់ចេញនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ បានចុះផ្សាយនៅលើទំ​ព័រ​ទី១នូវអត្ថបទសរសេរដោយចាត់ទុកថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងវៀតណាមនៅមានសក្ដានុពលនិងឱកាសអភិវឌ្ឍន៍ជាច្រើនទៀត។អត្ថបទនេះចាត់ទុកថា តួរលេខដែលគួរឲ្យចាប់អារម្មណ៍អំពីវិស័យពាណិជ្ជកម្ម​និងការវិនិយោគបានសរឲ្យឃើញនូវភាពជិតស្និទ្ធនៃទំនាក់ទំនងទ្វេភាគីក្នុងនាមជាប្រទេសជិតខាង​។ ក្រៅពីនោះ ក្រុមអ្នកឯកទេសវិភាគនាពេលកន្លងមកបានយល់ស្របគ្នាថា សក្ដានុពលនិង ឱកាសជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចរវាងកម្ពុជានិងវៀតណាមនៅមានទំហ៊ុំធំជាងនេះទៅទៀត។ជាមួយនឹងភាព​ងាយស្រួលដោយប្រទេសទាំងពីរមានខ្សែព្រំដែនរួមប្រវែងជាង១ពាន់គីឡូម៉ែត្រ និងមានចំណុចស្រដៀងគ្នាក្នុងទំនៀមទំលាប់វប្បធម៌សង្គមវៀតណាមនិងកម្ពុជាកំពុងតែឆ្ពោះទៅកាន់គោលដៅនៃទំនាក់ទំនងសេដ្ឋកិច្ច​ទ្វេភាគី គិតជាទឹកប្រាក់កើនឡើងដល់ជាង៥ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំនាពេលខាងមុខ។

ក្រៅពីនោះ វៀតណាមគឺជាប្រទេសនាំមុខពីចំនួនភ្ញៀវទេសចរចូលកាន់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ ផ្ទុយទៅវិញ វៀតណាមក៏ជាទី តាំងឈានមុខសំរាប់ភ្ញៀវទេសចរកម្ពុជាមកកម្សាន្ត។ អត្ថបទនេះបានថ្លែងសន្និដ្ឋានថា ទន្ទឹមនឹងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោហ៊ុន សែនបានអះអាងនូវការបង្កើនទំនាក់ទំនងដ៏ល្អប្រសើរ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យនិងយូរអង្វែងរវាងកម្ពុជា-វៀតណាម រួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពសហប្រតិបត្តិការក្នុងតំបន់និង​លើ​ពិភពលោកទាំងមូល៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ