11/06/2017 11:22 GMT+7 Email Print Like 0

ទំនាក់ទំនងសាមគ្គី-មិត្តភាពវៀតណាម-ឡាវកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ


ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ  Hữu Quyết - TTXVN) 

នេះជាការវាយតម្លៃរបស់អ្នកប្រាជ្ញ អ្នកស្រាវជ្រាវនៅក្នុងសិក្ខាសាលារំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវថ្ងៃទី ៥ ខែកញ្ញានិងរយៈពេល ៤០ ឆ្នាំនៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្ត ភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ ថ្ងៃទី១៨ ខែកក្កដា ដែលបានប្រព្រឹត្តទៅនៅខេត្ត Son La នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងសិក្ខាសាលានេះ អ្នកប្រាជ្ញនិងអ្នក ស្រាវជ្រាវ៦០នាក់បានប្រមូលផ្តុំបំភ្លឺច្បាស់នូវទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Van Lich (វិទ្យាស្ថានការទូត) បានចាត់ ទុកថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែផ្អែកលើសន្ធិសញ្ញាមិត្តភាពមួយចំនួនប៉ុណ្ណោះទេ ថែមទាំងបង្ហាញតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំទៀតផង។ ទន្ទឹមនឹងលទ្ធផលវិជ្ជមានទទួលបាននោះ អ្នកស្រាវជ្រាវនិងអ្នកប្រាជ្ញច្រើនរួបក៏បានចាត់ទុកថា នាប៉ុន្មានឆ្នាំបន្ត ភាគីទាំងពីរគប្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសរៀបចំប្រកបដោយជោគជ័យ​រាល់សកម្មភាពរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតនិងរយៈពេល ៤០ ឆ្នាំនៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវក្នុងឆ្នាំ២០១៧ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ