02/04/2015 14:29 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម – ជប៉ុនអភិវឌ្ឍន៍ល្អប្រសើរ

ឆ្លៀតឱកាសខួបមួយឆ្នាំនៃវៀតណាមនិងជប៉ុនធ្វើឲ្យល្អប្រសើរទំនាក់ទំនងរវាងដៃគូយុទ្ធ
សាស្ត្រកាន់តែស៊ីជម្រៅនិងទូលាយ ប្រកបដោយសន្តិភាព និងវិបុលភាពនៅតំបន់អាស៊ី ទី ភ្នាក់ងារសារព័ត៌មានវៀតណាមបានធ្វើបទសម្ភាសមួយជាមួយលោករដ្ឋមន្ត្រីការបរទេស
ជប៉ុន Fumio Kishida ស្តីពីជំហានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងទ្វេភាគីនិងតួនាទី​របស់​ជប៉ុន​រួម​ចំណែក​ក្នុងសន្តិភាពនិងស្ថេរភាពនៅអាស៊ី  – ប៉ាស៊ីហ្វីក។



លោក​ប្រធាន​រដ្ឋ​ ​ទ្រឿងតឹន​សាង​ទទួល​ជួប​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ Fumio Kishida (ខែសីហា ឆ្នាំ ២០១៤)
រូបថត៖ ង្វៀន​ខាង ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ទាំងពីរ​បាន​បង្កើន​​ប្រកបដោយល្អប្រសើរ​លើសមួយ​កំរិតថែមទៀតនិងស៊ី​​​ជម្រៅ។ លោក​និយាយ​ថា៖“​ ចំពោះ​ខ្ញុំ ចាប់​តាំងពី​ក្លាយ​ទៅ​ជា​សមាជិក​នៃរដ្ឋសភា​ បាន​ចូលរួម​សហភាព​សមាជិក​រដ្ឋសភា​មិត្តភាព​ជប៉ុន​ - ​វៀត​ណាម ​និង​ស្ទើរតែ​រៀងរាល់​ឆ្នាំ​ខ្ញុំ​ក៏បានមក​ទស្សនកិច្ច​នៅវៀតណាម។ ចំពោះ​ខ្ញុំ វៀតណាម​គឺ​ជា​ប្រទេស​មួយដ៏ពិសេស​ណាស់។ ​ពីរឆ្នាំ​មុនក៏​ដូច​ជា​ក្នុងឆ្នាំមុន ខ្ញុំ​និង​លោក​ផាម​ប៊ិញ​មិញ​ ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​ បាន​ធ្វើជាសហ​អធិបតីភាពក្នុង​កិច្ច​ប្រជុំ​​គណៈ​កម្មាការសហប្រតិបត្តិការ​រវាង​វៀតណាម​ -ជប៉ុន”។

​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​វាយ​តំលៃខ្ពស់​​ភាគី​ទាំងពីរបាន​ផ្លាស់​ប្តូរ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​នៅ​បណ្តា​កិច្ច​ប្រជុំ​គណៈកម្មាការ​សហប្រតិបតិ្តការ​ជប៉ុន-វៀតណាម​។ ក្នុង​ខែ​មិនា ឆ្នាំ ២០១៥ ​សន្និសីទ​សកល​លោក​លើក​ទី៣ ស្តីពី​ការកាត់​បន្ថយ​ហានិភ័យ​គ្រោះ​ធម្មជាតិ​របស់​អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ឡើង​នៅ​ប្រទេសជប៉ុន។ លោកស្រី​អនុប្រធាន​រដ្ឋ​ ង្វៀន​ធីយ័ន​ តំណាង​ឲ្យ​ប្រទេស​វៀតណាម​បាន​អញ្ជើញ​​ចូលរួម​សន្និសីទនេះ។ ឆ្លៀត​ឱកាស​នេះ ​លោក​រដ្ឋមន្ត្រី​ការបរទេស Kishida បាន​មាន​កិច្ច​​សន្ទនា​ជាមួយ​លោក​ស្រី​អនុប្រធាន​រដ្ឋ​ង្វៀន​ធីយ័ន។ នៅ​ទីនេះ ភាគី​ទាំង​ពីរ​អះអាង​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។​


លោក​ឧបនាយករដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្ត្រី​ការបរទេស​ផាមប៊ិញ​មិញ​និង​​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន Fumio Kishida​ ធ្វើ​សហ​អធីបតី​កិច្ច​ប្រជុំ​គណៈកម្មាការ​សហប្រតិបត្តិការ​វៀតណាម -ជប៉ុន​លើក​ទី ៦ (​ខែសីហា​ឆ្នាំ ២០១៤)។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​វៀតណាម​ ង្វៀន​ជីវិញ​និងលោក​អនុរដ្ឋមន្ត្រី​ ក្រសួងការពារជាតិ​ជប៉ុន Tokuchi Hideshi ​អញ្ជើញ​ចូលរួម​​ការ​សន្ទនា​គោលនយោបាយ​ការពារជាតិ​វៀតណាម​-ជប៉ុនលើកទី ៣ (ខែមករា​ឆ្នាំ ២០១៥)។ រូបថត៖​ត្រុង​ឌឹក –ទីភ្នាក់ងារសារព័ត៌មានវៀតណាម

វេទិការ​​បច្ចេកវិទ្យា​ព័ត៌មាននិងទូគមនាគមន៍​វៀតណាម – ជប៉ុន​ ឆ្នាំ​២០១៥។ រូបថត៖ មិញ​ក្វៀន –ទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម​

ពីធិ​បុណ្យផ្កា sakura ជប៉ុន នា​ឆ្នាំ ២០១៤ នៅ​រដ្ឋធានី​ហាណូយ។ រូបថត៖ មិញ​ឌឹក – ទីភ្នាក់ងារ​សារព័ត៌​មាន​វៀតណាម

ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈឲ្យ​កម្មករ​វៀតណាម​មុន​ពេល​ចេញទៅធ្វើ​ការ​នៅ​ទីផ្សារ​ជប៉ុន។ រូបថត៖ អាញ់​តួន –ទីភ្នាក់ងារសារព័ត៌​មាន​វៀត​ណាម​

ស្ពាន​ញ៉ឹត​តឹន​ សំណង់​សំខាន់ៗ​ របស់​ប្រទេសជាតិ ត្រូវ​បានវិនិយោគ​​​ពី​ប្រភព​ប្រាក់​កម្ចី ODA របស់​ប្រទេស ជប៉ុន ​និង​ដើមទុន​វិនិយោគ​បដិការក្នុង​ប្រទេស។​​

លោក​រដ្ឋមន្ត្រី​ការបរទេស​​មាន​បំណង​ប្រាថ្នា​​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ប្រទេស​វៀតណាម ក៏​ដូច​​ជា​កិច្ចសហប្រតិបត្តិការ​ដោយ​សន្តិភាព ស្ថេរភាព និងវិបុលភាព​ក្នុងតំបន់។
 
​អំពី​ការ​បង្កើត​ឡើង​សហគមន៍​អាស៊ាន (ASEAN) គ្រោង​​នា​ចុង​ឆ្នាំ​នេះ​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​​បានឲ្យ​ដឹង​ថា ប្លុក ASEAN ឯកភាពនិង​វិបុលភាព ​ជាងនេះទៅទៀត​គឺ​ជា​​ប្រការ​មួយ​ដ៏​សំខាន់​សំរាប់​សន្តិភាព​ ស្ថេរភាព​និង​​អភិវឌ្ឍន៍​នៃ​តំបន់។ លោក​អះអាង​ជប៉ុន​នឹង​បន្តគាំទ្រ​​​​ការ​ខិតខំប្រែង​ប្រឹង​របស់​ប្លុក​ ASEAN ទាំង​មូល​ក្នុង​ការ​​​បង្កើនការ​​​តភ្ជាប់ក្នុង​តំបន់ កាត់បន្ថយ​គម្លាតអភិវឌ្ឍន៍​រវាង​បណ្តា​ប្រទេស​ជា​សមាជិក ព្រម​ទាំង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន- ASEAN ក្នុង​វិស័យ​សន្តិសុខ​សមុទ្រ ប្រឆាំង​គ្រោះ​ធម្មជាតិ ...

ក្រៅ​ពីនេះ​ជប៉ុន​​មាន​បំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ក្នុងនោះ​ ASEAN ដើរ​តួនាទី​ស្នូល។ លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​សង្ឃឹម​ថាសន្និសីទជាន់​ខ្ពស់​ជប៉ុន​ - មេគង្គ ​លើក​ទី​ ៧​នៅ​ Tokyo ដែល​លោក​នាយក​រដ្ឋមន្ត្រី​ង្វៀន​តឹន​យុង​គ្រោង​អញ្ជើញ​ចូលរួម នឹង​លើក​​យុទ្ធសាស្ត្រថ្មី​ បង្កើន​ថែម​ទៀត​ការ​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម។

ទន្ទឹម​នឹង​ការរពឹង​អំពី​វិស័យ​សេដ្ឋកិច្ច​ ​បរិស្ថាន​​សន្តិសុខ​នៅ​អាស៊ី – ប៉ាស៊ីហ្វីក​កាន់​តែ​​តឹង​តែង ​នៅ​បង្កប់ដោយ​ហានិភ័យ​បង្ក​អស្ថេរភាព​និង​ជំលោះ។ វាយតំលៃ​អំពី​តួនាទី​របស់​ប្រទេស​ជប៉ុន​ចំពោះ​​ការ​កសាង​បរិស្ថាន​សន្តិភាពនិងស្ថេរភាព​ក្នុង​តំបន់​នេះ លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​បាន​ដក​ស្រង់​ពី​​ការ​ថ្លែង​សុន្ទកថា​របស់​លោក​នាយករដ្ឋមន្ត្រី Shinzo Abe ក្នុងនោះ​លើក​ឡើង​ដល់  “តួនាទី​​សំខាន់​ក្នុង​​ការគោរព​ច្បាប់​លើសមុទ្រ”។
 
លោក​ Kishida ឲ្យ​ដឹង​ថា ការធានា​សណ្តាប់​ធ្នាប់​លើ​គោលការណ៍“គោរព​ច្បាប់”​គឺ​មាន​តួនាទី​សំខាន់​សំរាប់​សន្តិភាព​និង​ស្ថេរភាព​ក្នុងតំបន់។ លោក​សង្កត់​ធ្ងន់ ផ្អែកទៅ​លើគោល​ជំហរ “និយម​សន្តិភាព​សកម្ម ” ​យោង​តាម​ស្មារតី​​សម្របសម្រួលអន្តរជាតិ ជប៉ុន​មានបំណង​សហការ​ជាមួយ​វៀតណាម បន្ត​ខិតខំ​ប្រឹង​ប្រែង​រួម​ចំណែក​​​យ៉ាង​សកម្ម​ឲ្យ​មានសន្តិភាព​និង​ស្ថេរភាព​ក្នុងតំប​​ន់។

 មួយ​ឆ្នាំមុន​ លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ជប៉ុន​តប​តាម​ការ​​​អញ្ជើញ​​របស់​ព្រះ​មហាក្សក្រ Akihito  និង ព្រះមហាក្សត្រិយានី។ នេះ​គឺ​ជា​ទស្សនកិច្ច​​​​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​ជប៉ុន​ដំបូង​​របស់​លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាងក្នុង​តំណែង​​ប្រធាន​រដ្ឋ និង​​ជា​ទស្សនកិច្ច​ទី ២​ របស់​​ថ្នាក់​ដឹក​នាំ​កំពូលនៃ​រដ្ឋ​វៀតណាម​ក្នុង​រយៈពេល ជាង ៤០ ឆ្នាំ​កន្លង​មក ចាប់​ពី​​ប្រទេសទាំងពីរ​បង្កើត​តំនាក់​ទំនង​ការ​ទូត​​​​នា​ឆ្នាំ ១៩៧៣។ ទស្សនកិច្ចនេះ​គឺ​ជា​តម្រុយ​សំខាន់​មួយ​គូស​បញ្ជាក់ពី​ជំហាន​អភិវឌ្ឍន៍​​ថែម​មួយ​កំរិត​ទៀត​​ក្នុងទំនាក់​ទំនង​​ទ្វេភាគី​ ចំពេលដែល​ភាគីទាំងពីរ​បាន​ឯកភាព​លើកកំពស់​ទំនាក់ទំនង​ថែមទៀតពី “ដៃគូ​យុទ្ធ​សាស្ត្រ” ទៅជា“ដៃគូ​យុទ្ធសាស្ត្រ​ស៊ីជម្រៅ​ដោយ​សន្តិភាព​និងវិបុលភាព​នៅ​អាស៊ី”៕

 ទីភ្នាក់ងារសារព័ត៌មាន /កាសែត​រូបភាពវៀតណាម
​​



 

           
បណ្តាអត្ថបទបានផ្សាយ