06/01/2017 09:30 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-ឥណ្ឌាកំពុងនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុតពីមុនមក


ទំនាក់ទំនងវៀតណាម-ឥណ្ឌាកំពុងនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុតពីមុនមក

នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh នៅក្នុងពេលឆ្លើយសម្ភាសន៍​អ្នកយកព័ត៌មាន​វៀតណាម​ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៤៥ទិវាបង្កើតទំនាក់ទំនងការ​ទូត​ (ថ្ងៃទី៧មករាឆ្នាំ១៩៧២-ថ្ងៃទី៧មករាឆ្នាំ២០១៦) និង១០ឆ្នាំបង្កើតទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ (២០០៧-​២០១៧​)។ ឯកអគ្គរដ្ឋទូត​ Ton Sinh Thanh បានសង្កត់ធ្ងន់ថា៖​វៀតណាមនិងឥណ្ឌាមានទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនៅលើគ្រប់វិស័យ។ ទំនាក់ទំនងនេះត្រូវបានពង្រឹងនិងពង្រីកតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់រវាងបក្សរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល។

ស្ដីអំពីផែនការ កម្មវិធីធ្វើសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទិ៤៥ទិវា​បង្កើតទំនាក់ទំនងការទូត និង១០ឆ្នាំបង្កើតទំនាក់ទំនងដៃគួយុទ្ធសាស្ត្រ ឆ្នាំ ២០១៧ ឯកអគ្គរដ្ឋទូត​ Ton Sinh Thanh បានអោយដឹងថា៖ ភាគីទាំងពីរបានឯកភាព​បង្កើនសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ​ជំរុញសកម្មភាពវិនិយោគ​និងពាណិជ្ជកម្ម​ រៀបចំព្រឹត្តិការណ៍វប្បធម៌ វិចិត្រសិល្បះរវាងវៀតណាមនិងឥណ្ឌា៕

តាម VOV5-​វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ