26/08/2016 11:08 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-បារាំងមានលក្ខណះពិសេស


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

ក្នុងឱកាស ប្រធានាធិបតីបារាំង លោក Francois Hollande ​មកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ប្រធានរដ្ឋ​វៀតណាម លោក Tran Dai Quang បានមានបទឆ្លើយសម្ភាសន៍ ទីភ្នាក់ងារសារ​ព័ត៌មាន​បារាំង AFP ស្ដីអំពីចំណុចសំខាន់ក្នុងទំនាក់ទំនងវៀតណាម-បារាំង។​ វាយតំលៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រធានរដ្ឋ​ លោក Tran Dai Quang​ ​​​បានអះអាងថា៖នេះគឺជាទំនាក់ទំនងមានលក្ខណះពិសេស ដោយមានទំ​នាក់​ទំនងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រ ពិសេសគឺរវាងប្រទេសឧស្សាហកម្មមួយអភិវឌ្ឍន៍ខ្លាំងក្លានៅអឺរ៉ុបនិងប្រទេសកំពុងអភិវឌ្ឍន៍សកម្មធ្វើសមាហរណកម្មអន្តរជាតិនៅទ្វីបអាស៊ី។

ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈការសម្ភាសន៍លើកនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអា​ង​ជា​ថ្មីម្តងទៀត​ថា​៖​ វៀត​ណាមជានិច្ចកាលគាំទ្របារាំងដើរតួនាទីសកម្មនិងស្ថាបនាដើម្បីប្រទេសទាំងពីរអាចរួមវិភាគទាន ជាក់ស្ដែងថែមទៀតសំដៅការពារនិង​ជំរុញផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ