28/11/2016 10:32 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-គុយបាជាទំនាក់ទំនងគំរូក្នុងពិភពលោកសម័យកាល


លោក Fidel Castro លើកទង់រំដោះនៅខេត្ត Quang Tri ភាគកណ្ដាលវៀតណាមក្នុងដំណើរទស្សនកិច្ចរបស់លោកនៅទីនេះកាលពីឆ្នាំ១៩៧៣ (រូបថត៖TTXVN)

អតីតប្រធានរដ្ឋលោក​ Fidel Castro ជានិមិត្តរូបដិវត្តន៍របស់គុយបា បានលា​ចាកលោក​នាយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅរដ្ឋធានី La Habana ក្នុងជន្មាយុ៩០ឆ្នាំ។​ ចំពោះវៀត​ណាម លោក Fidel មាន​មនោសញ្ចេតនា​ដ៏ពិសេសណាស់​។ លោកចាត់​ទុកការ​គាំទ្រវៀតណាមដូចការ គាំទ្របុព្វហេតុ​របស់​គុយ​បា ហើយ​អ្វីៗទាំង​អស់​ ដែលវៀតណាមត្រូវការនោះគឺគុយត្រៀម​ខ្លួនជាស្រេច​ជានិច្ច។ ប្រការនេះត្រូវបាន​បង្ហាញ​តាម​ឃ្លារបស់​លោកដែល​ថា “ដើម្បីវៀតណាម គុយបា​ត្រៀមខ្លួន​ជាស្រេច​បូជា​សាច់ឈាម របស់ខ្លួន”។ លោក Nguyen Duy Cuong អនុ​ប្រធាន អចិន្ត្រៃសមា​គមន៍​មិត្តភាព​វៀតណាម​-គុយបា​ឲ្យដឹងថា៖​ “ក្នុងសម័យ​សង្គ្រាម គុយបា ជានិ​ច្ច​កាលជា​ទីបង្អែក​ទាំង​ខាងស្មារតី និងសម្ភារៈ​ចំពោះ​វៀត​ណាម ជួយ​វៀត​ណាម បើកទូលាយ​ទំនាក់ទំនង​ជាមួយ​ប្រទេស​នៅ​ទ្វីប​អាមេរិក ហើយជាស្ពានតភ្ជាប់នៃចលនា​សាមគ្គី ជាមួយវៀតណាមនៅតំបន់​អាមេរិក​ឡាទីន​។ ដូចទៅនឹងការដែលលោក Fidel បានមាន​ប្រសាសន៍ថាទំនាក់​ទំនង​វៀត​ណាម​-គុយ​បា​ជាទំនាក់​ទំនង​គំរូក្នុង​ពិភព​លោកសម័យ​កាល”។​ទំនាក់ទំនងវៀត​ណាម-គុយ​បាត្រូវ​បាន​ថ្នាក់ដឹក​នាំនៃ​ប្រទេស​ទាំង​ពីរ​បង្កើត​គ្រឹះស្ថាន​ ក្នុងនោះជាពិសេសគឺតួនាទី របស់ប្រធានរដ្ឋលោក Fidel Castro និង​ប្រធាន រដ្ឋលោក​ហូជីមិញ។ លោក​ Nguyen Duy Cuong បានលើកច្បាស់ថា៖

​​“ទំនាក់ទំនងវៀតណាម-គុយបានាពេលខាងមុខពឹងផ្អែកយ៉ាងខ្លាំងទៅ លើ​អង្គការ បក្ស និងប្រជាជន​នៃ​ប្រទេស​​ទាំង​​ពីរ។ បក្ស រដ្ឋវៀតណាមមានឃ្លាថា​“ជួយ​ឧបត្ថម្ភគុយបា ជាបទបញ្ជា​របស់​បះដូង​" ហើយ​យើង​តែង​តែ​មា​ន​កម្ម​វិធី​ជំរុញទំនាក់ទំ​នង រវាងប្រទេសទាំងពីរលើគ្រប់​វិស័យ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ