05/12/2016 09:31 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-គុយបាគឺជាបេតិក្ខភ័ណ្ឌដ៏ថ្លៃថ្លានៃប្រជាជាតិទាំងពីរ


ទំនាក់ទំនងវៀតណាម-គុយបាគឺជាបេតិក្ខភ័ណ្ឌដ៏ថ្លៃថ្លានៃប្រជាជាតិទាំងពីរ (VNA)

នាពេលមានជីវិត អតីតប្រធានរដ្ឋគុយបា លោក Fidel Castro ជានិច្ចកាលលៃទុកមោនសញ្ចេតនាពិសេសសំរាប់វៀតណាម។ បន្ទាប់ពីពេលបដិវត្តន៍គុយបាដណ្តើមបានជ័យជំនះ គុយបាគឺជាប្រទេសដំបូង ដែលបាន
បង្កើតគណៈកម្មាធិការសាមគ្គីជាមួយរណសិរ្សប្រជាជនរំដោះតំបន់ភាគខាងត្បូងវៀតណាម។ អស់រយៈពេល​សង្គ្រាមការពារប្រទេសក៏ដូចជាបន្ទាប់ពីបដិវត្តន៍វៀតណាមដណ្តើមបានជ័យជំនះនាឆ្នាំ១៩៧៥​ គុយបានៅបន្តជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យ។ មជ្ឈដ្ឋានវិស្វករនិងកម្មករគុយបាបានជួយឧបត្ថម្ភកសាង សំ​ណង់​សំខាន់ៗ ជាច្រើនរបស់វៀតណាម។ នាឆ្នាំ ១៩៧៣​ អគ្គមគ្គទេសក៍ Fidel Castro​ គឺជាអ្នកប្រមុខរដ្ឋបរទេសដំបូងនិងតែមួយគត់បានអញ្ជើញមកធ្វើទស្សនកិច្ចនៅតំបន់វៀតណាមរំដោះ។ នៅទីនេះ រូបថតរបស់​អគ្គមគ្គ ទេសក៍ Fidel Castro លើកឡើងខ្ពស់ទង់នៃរណសិរ្សរំដោះតំបន់ខាងត្បូងវៀតណាម ដែលបានក្លាយទៅជាប្រភពការចាប់អារម្ភណ៍សំរាប់យុទ្ធជនបដិវត្តន៍វៀតណាមគ្រប់គ្នានាពេលនោះ។ ក៏ដូចជា​ពាក្យស្លោកអមតរបស់អគ្គមគ្គទេស ក៍ Fidel Castro ថា៖ ដើម្បីវៀតណាម «គុយបាត្រៀមខ្លួនស្រេចបូជាសាច់ស្រស់ឈាមស្រស់របស់ខ្លួន» ដែលត្រូវបានបង្ហាញច្បាស់ហើយចូលក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេស​ទាំងពីរ។

វៀតណាមនិងគុយបាមានទំនាក់ទំនងភាតរៈជិតស្និទ្ធដែលត្រូវបានបង្កើតនិងអភិវឌ្ឍន៍ក្នុងអំឡុងជាង ៥០ ឆ្នាំកន្លងទៅ។ ក្នុងសម័យកាលសង្គ្រាម គុយបារជានិច្ចកាលគាំទ្រវៀតណាមអំពីសម្ភារៈនិងស្មារតី។ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ ៦០ និង ៧០ ប្រទេសវៀតណាមបានជួបការលំបាកជាច្រើននិស្សិតវៀតណាមចំនួនជាង ១ ពាន់ នាក់ត្រូវបានប្រគល់អាហាររូបករណ៍ទៅរៀនសូត្រនៅគុយបា។ ចំពោះបណ្ដាអតីតនិស្សិតនោះ ​អនុស្សាវរីយ៍​ស្តីពីប្រទេសគុយបាក៏ដូចជារូបភាពរបស់អគ្គមគ្គទេសក៍គុយបា លោក Fidel Castro មិនអាចបំផ្លេចបានឡើង។ លោកស្រី Nguyen Thi Loc អតីតនិស្សិតមួយរូបបានរៀនសូត្រនៅគុយវាក្នុងប៉ុន្មានឆ្នាំ ១៩៦០ មិនអាចលាក់មនោសញ្ចេតនារបស់ខ្លួនក្នុងពេលដែលស្តាប់ព័ត៌មានអំពីការលាចាកលោករបស់អគ្គមគ្គទេសក៍ Fidel Castro។

«យើងខ្ញុំគឺជាបណ្ដាអតីតនិស្សិតវៀតណាមដែលបានរៀនសូត្រនៅគុយបា ក្នុងពេលដែលស្តាប់ព័ត៌មានអំពីការលាចាកលោករបស់អគ្គមគ្គទេសក៍ Fidel Castro យើងខ្ញុំសោកស្តាយដូចបាត់បង់សាច់ញាតិមួយរូបក្នុងគ្រួសាររបស់ខ្លួន។ ការទទួលមរណភាពរបស់អគ្គមគ្គទេសក៍គុយបា Fidel Castro ធ្វើឲ្យយើងខ្ញុំរំលឹកឡើងវិញប៉ុន្មានឆ្នាំរៀនសូត្រនៅរដ្ឋធានី La Havana។»

 រីឯ លោក Nguyen Van Bac អតីតនិស្សិតនៅគុយបាក្នុងប៉ុន្មានឆ្នាំ ១៩៧០ បានចែករំលែកថា៖        «អតីតប្រធានរដ្ឋ Fidel Castro បានលៃទុកការយកចិត្តទុកដាក់មិនត្រឹមតែសំរាប់ប្រជាពលរដ្ឋគុយបាប៉ុណ្ណោះទេថែមទាំងគោលដៅរបស់អគ្គមគ្គទេសក៍ Fidel Castro គឺនាំមកសមភាពសំរាប់មនុស្សគ្រប់រូបទៀងផង។ ​ដោយ​ហេតុ​​នេះ អគ្គមគ្គទេសក៍ Fidel Castro គឺជានិមិត្តរូបឆ្នើមមួយនៃចំណងសាមគ្គីភាពការប្រមូលផ្តុំមហាជននិងពលីកម្មក្លាហានដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់៕»

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ