25/06/2017 09:46 GMT+7 Email Print Like 0

ទំនាក់ទំនងវៀតណាម-កម្ពុជា៖ ៥០ឆ្នាំផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នា


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមអញ្ជើញផ្តល់សម្ភាសន៍ស្តីពីទំនាក់ទំនងវៀតណាម-កម្ពុជាក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត ((២៤មិថុនា១៩៦៧-២៤មិថុនា២០១៧)

រយៈពេល ៥០ឆ្នាំ​​កន្លងទៅទោះបីជាមិន​វែង ក្នុង​​ទំ​នាក់ទំនងប្រវត្តិសាស្ត្រ​នៃប្រទេស ទាំងពីរក្តី ប៉ុន្តែជា​ដំណាក់​កាល​សំខាន់​​ពិសេស ​ដែល​បង្កើតភា​ពផ្សា​ភ្ជាប់​គ្នាយ៉ាង​​ជិតស្និទ្ធរវាង វៀតណាមនិងក​ម្ពុជា។ បច្ចុប្បន្ន​ ប្រទេសទាំងពីរ​កំពុង​អភិវឌ្ឍន៍​តា​មពាក្យស្លោក “ភាពជាអ្នកជិតខាង​ល្អ មិត្តភាព​ជាប្រពៃណី កិច្ចស​ហប្រតិបត្តិ​ការ​គ្រប់ជ្រុង​ជ្រោយ និងស្ថិរភាព​យូ​រអង្វែង”។ ដោយពាក្យស្លោកនេះ ទំនាក់​ទំនង​នៃប្រទេសទាំង​ពីរបន្ត ការអភិ វឌ្ឍន៍ដើម្បីផលប្រយោជ​ន៍ របស់​ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួម ​ចំណែក​ទៅក្នុង​សន្តិភាព​ និងស្ថិរភាពរបស់តំបន់។ ឧបនាយករដ្ឋមន្ត្រី​​និងជា​រដ្ឋមន្ត្រី ការប​រទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ង​ន់​ដូច្នេះក្នុង​ការឆ្លើយ​សម្ភាសន៍ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុស​ម្លេងវៀតណាម ក្នុងឱកាសរំលឹក​ខួបលើកទី៥០ នៃទិវាបង្កើតទំ​នាក់ទំនងការទូតវៀតណាម-កម្ពុជា (២៤មិ​ថុនា ១៩៦៧-២៤​ ខែ​មិថុនា ឆ្នាំ២០១៧) និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា​ ២០១៧។ តាមឧប​នាយករដ្ឋ ​មន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Mi​nh ថា៖
 
“​វៀតណាមនិងកម្ពុជា មិនត្រឹមតែអភិវឌ្ឍន៍ទំនាក់ទំនងក្នុងដំណាក់កាល ដែលប្រទេសទាំងពីរ​សុទ្ធ​តែ​តស៊ូ​ដណ្តើម​ឯករាជ្យ និងការពារឯក​រាជ្យប៉ុណ្ណោះទេ ថែមទាំង អភិវឌ្ឍន៍​លើគ្រប់វិស័យនាបច្ចុប្បន្នទៀត​ផង។ វៀតណាម​​ក្នុងនាម​ជាប្រទេស​ជិត​ខាង របស់កម្ពុជា ដូច្នេះ វៀតណាម​មានបំណង​ចង់​ឲ្យកម្ពុជា​អភិវឌ្ឍន៍ សម្បូររុង​រឿងប្រកប ដោយ​សន្តិភាព ជាពិសេស​បង្កើតទំនាក់ទំនង​មិត្តភាព​លើគ្រប់ជ្រុងជ្រោយ​ជាមួយ វៀតណាម​ ដោយសារទំនាក់ទំនងនោះ នឹងបម្រើ​ផលប្រយោជន៍​របស់ប្រជាជននៃ ប្រទេសទាំងពីរ ព្រមទាំង​រួមចំណែក​​ទៅក្នុង​សន្តិ​ភាព ស្ថិរភាពក្នុងតំបន់ទៀតផង”។
 
ក្នុងឱកាស​នេះដែរ អញ្ជើញឆ្លើយសំភាសន៍អ្នកយកព័ត៌មានវៀតណាមប្រចាំ នៅកម្ពុជា ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅកម្ពុជា លោក Thach Du បានលើក ច្បាស់ថា៖ ​“សហគ្រាស​នៃប្រទេសទាំងពីរ គប្បីជម្រុញ​រាល់​សកម្ម​ភាព marketing ផ្សព្វ ផ្សាយ​យ៉ាងទូលាយ​អំពី​ទំនិញ​និង​សេវា​កម្ម​របស់គ្នាទៅវិញទៅមក។ ជម្រុញខ្លាំង សកម្មភាពពន្លឿនពាណិជ្ជកម្ម។ រៀបចំផែន​ការ​និង​អនុវត្ត​រាល់​កិច្ច​ព្រម​ព្រៀងនិង គោល​គំនិត​សម​សម្រប​ដើម្បី​​បង្កលក្ខណៈ​ងាយ ស្រួល​សម្រាប់​សកម្មភាពធ្វើ​អាជីវកម្ម របស់​សហគមន៍​សហគ្រាសនៃប្រទេសទាំងពីរ។ ជាពិ​សេស រៀបចំកិច្ចចរចារ​និងឈានដល់​ចុះហត្ថលេខា​យ៉ាងឆាប់ៗ នូវសន្ធិ​សញ្ញា​​​ថ្មីជំនួស​ឲ្យសន្ធិស​ញ្ញាស្តី​ពីការ ផ្លាស់ប្តូរទំនិញនិងសេវាពាណិជ្ជកម្មព្រំដែន ដែលប្រទេសទាំងពីរ​បានចុះហត្ថ​លេខា កាលពីឆ្នាំ២០០១នោះ នឹង​រួម​ចំណែក​​ជម្រុញការផ្លាស់​ប្តូរពាណិជ្ជកម្មរវាងប្រទេស​ ទាំងពីរ”។

ក្នុងឱកាសនេះដែរ កាសែតរស្មីកម្ពុជា នាព្រឹកថ្ងៃទី២៤មិថុនា បានចុះ ផ្សាយ​លើទំព័រទី១​នូវអត្ថប​ទសម្ភាសន៍​ឯកអគ្គរដ្ឋ​ទូតវៀត​ណាម ប្រចាំនៅកម្ពុជា លោក Thach Du ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ