09/11/2016 10:11 GMT+7 Email Print Like 0

ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមជាមួយអៀរឡង់មានបម្រែបម្រួលគួរឲ្យកត់សម្គាល់


ប្រធានរដ្ឋលោក Tran Dai Quang ទទួលស្វាគមន៍ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins
ដែលមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម

នាយប់ថ្ងៃទី៧វិច្ឆិកានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញជាអធិបតីពិធីជប់លៀងស្វាគមន៍ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins និងលោកជំទាវរួមទាំងគណៈប្រតិភូជាន់​ខ្ពស់ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា៖ ទំនាក់ទំនងរវាងវៀតណាមនិងអៀរឡង់ដែលមានកម្រាស់​ ២០ ឆ្នាំមកហើយនោះត្រូវបានកសាងនិងអភិវឌ្ឍន៍លើមូលដ្ឋាននៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ហើយទទួលបានសមិទ្ធិសំខាន់ៗលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំនិងបណ្តុះបណ្តាល។

លោក Tran Dai Quang បានជឿជាក់ថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀត​ណាម​និងអៀរឡង់នឹងមានបម្រែបម្រួលសកម្មនាពេលខាង​មុខ ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានអះអាងថា ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់ប្រធានាធិបតីអៀរឡង់នឹងបើកចេញទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

រីឯខ្លួនវិញ ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins បានចាត់ទុកថា អៀរឡង់និងវៀតណាមចាំបាច់គាំទ្រគ្នាទៅវិញទៅមកក្នុងការកំណត់កំណាត់និងពង្រឹងមាគ៌ាអភិវឌ្ឍន៍និងនាំគ្នាឆ្ពោះទៅអនាគតនិរន្តរភាព៕​

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ