18/06/2016 10:28 GMT+7 Email Print Like 0

ទំនាក់ទំនងមិត្តភាពរវាងវៀតណាម​និងប្រទេសទាំង​ពីរ​ឡាវ កម្ពុជា​មាន​សារ​សំខាន់​យុទ្ធសាស្ត្រ​ពិសេស​


អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Vu Hong Nam 

នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Vu Hong Nam ក្នុងពេល​ឆ្លើយ​សម្ភាសន៍​អ្នកយក​ព័ត៌មាន​ អំពីលទ្ធផលដំណើរទស្សន​កិច្ច​ថ្នាក់​រដ្ឋនៅ​ឡាវ ចាប់ពីថ្ងៃទី១២​ដល់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦ និង​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី១៥ដល់​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ របស់ប្រធានរដ្ឋ លោក Tran Dai Quang។ អនុរដ្ឋមន្ត្រី​ការបរទេស លោក​ Vu Hong Nam បានលើកច្បាស់ថា៖ ដំណើរទស្សនកិច្ចនៅឯបរទេសលើក​នេះ ជាសកម្ម​ភាពកិច្ច​ការបរទេស​ដំបូង​ របស់លោក Tran Dai Quang ក្នុងថានះជាប្រធានរដ្ឋ។ លទ្ធ​ផលទទួល​បានក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​នេះ មាន​អត្ថន័យ​ដ៏សែន​សំខាន់ ចំពោះទំ​នាក់ទំនង​រវាងវៀតណាម ជាមួយឡាវ​និងកម្ពុជា ប្រទេស​ជិតខាង​មាន​ទំនាក់​ទំនង​ជិតស្និទ្ធិពីយូណាស់​មកហើយ និងមានសារសំខាន់យុទ្ធសាស្ត្រ​ពិសេស ចំពោះវៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ