09/06/2017 10:22 GMT+7 Email Print Like 0

ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម- ឆែកកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលាយ


ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាង
វៀតណាម- ឆែកកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលាយ 

នាយប់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពីធីជប់លៀងស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវរួមទាំងគណប្រតិភូជាន់ខ្ពស់ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ​វៀត​ណាម​។​ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំ​នង​វៀត​ណាមនិងឆែកក្នុងអំឡុង ៦៧ ឆ្នាំកន្លងទៅ ហើយជឿជាក់ថានារយៈពេលខាងមុខ ទំនាក់ទំនងមិត្តភាពជា​ប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូ​លាយ​និងប្រកបដោយប្រសិទ្ធភាព។ រីឯខ្លួនវិញ លោក Milos Zeman បានជូនពរឲ្យប្រទេសជាតិនិងប្រជាជន​វៀត​ណាមមានការអភិវឌ្ឍន៍នាពេលអនាគត។

មុននោះ នាថ្ងៃដដែល នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​ជួប​សន្ទនាជាមួយ ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman។ ប្រធានរដ្ឋសភាមានបំណងថា នាពេល​ខាងមុខ រដ្ឋសភាវៀតណាមនិងព្រឹទ្ធសភា សភាជាន់ទាប់នៃ សាធារណរដ្ឋឆែកនឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាទ្វេភាគី និងពហុភាគី។

នាថ្ងៃដដែល តាងនាមឲ្យរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បាន​ជួបសន្ទនាជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ