01/10/2015 09:31 GMT+7 Email Print Like 0

ទំនាក់ទំនងប្រពៃណីទំនាក់ទំនងពិសេសវៀតណាម-គុយបាបន្តអភិវឌ្ឍន៍លើវិស័យទាំងអស់


ទំនាក់ទំនងប្រពៃណីទំនាក់ទំនងពិសេសវៀតណាម-គុយបាបន្តអភិវឌ្ឍន៍លើវិស័យទាំងអស់
 

ទទួលសេចក្តិអញ្ចើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈ​រដ្ឋមន្ត្រី​សាធារណៈរដ្ឋគុយបាលោក Raul Castro Ruz ប្រធានរដ្ឋវៀតណាម​លោក​ Truong Tan Sang រួមជាមួយលោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋ​វៀត​ណាម​បានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការសាធារណៈរដ្ឋគុយបាចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០១៥។ នារសៀលថ្ងៃទី២៩កញ្ញានៅវិមានបដិវត្តន៍​នៅ​រដ្ឋធានី La Habana បន្ទាប់ពីពិធីទទួលជាផ្លូវការ ប្រធានរដ្ឋ Truong Tan Sang បានធ្វើការចរចារជាមួយប្រធាន Raul Castro Ruz។ ថ្នាក់ដឹកនាំទាំងពីរ​រូបបាន​ឯកភាពវាយតំលៃប្រពៃណីទំនាក់ទំនងពិសេសវៀតណាម - គុយបានាពេលកន្លង​ទៅបន្តទទួលបានការអភិវឌ្ឍន៍ថ្មីនិងសកម្មលើវិស័យទាំងអស់។ ថ្នាក់ដឹកនាំទាំង​ពីររូបបានឯកភាពនាពេលខាងមុខភាគីទាំងពីរត្រូវបន្តរក្សានិងលើកកំពស់ប្រសិទ្ធិភាពបណ្ដាយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាល ការសន្ទនាយុទ្ធសាស្ត្រ​ថ្នាក់​អនុរដ្ឋមន្ត្រីការពារជាតិនិងពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការ​បរទេសពិនិត្យនិងកែលំអរក្របខ័ណ្ឌគតិយុត្តិ ក្នុងនោះអាទិភាពជំរុញការចរចារ​និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីសំដៅបង្កលក្ខណៈសំរាប់​សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ ផ្លាស់ប្តូរអំពី​បញ្ហា​ដំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ថ្នាក់ដឹកនាំទាំងពីររូបបាន​អះអាងគោលជំហរដោះស្រាយរាល់ជំលោះអធិបតេយ្យភាពដោយសន្តិវិធីលើ​មូលដ្ឋានគោរពច្បាប់អន្តរជាតិ។

ក្នុងឱកាសនេះប្រធានរដ្ឋ Truong Tan Sang បានប្រគល់ជូនប្រជាជន​គុយបា​ជាភាតរៈអំណោយអង្ករ​៥​ពាន់តោន។        បន្ទាប់ពីការចរចារ ថ្នាក់ដឹកនាំទាំងពីររូបនេះបានធ្វើកស្សិណសាក្សីពិធីចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈយោគយល់គ្នាមួយចំនួន។ នាយប់ថ្ងៃទី២៩ ខែកញ្ញានៅពិធីដ៏អធឹកអធមដោយក្រុម​ប្រឹក្សារដ្ឋគុយបារៀបចំនៅវិមានបដិវត្តន៍ លោកប្រធាន Raul Castro Ruz បានប្រគល់ជូនប្រធានរដ្ឋ Truong Tan Sang គ្រឿងឥស្សរិយយស Jose Marti រង្វាន់ថ្លៃថ្លារបំផុតរបស់រដ្ឋ​គុយបាដែលប្រគល់ជូនថ្នាក់ដឹក​នាំ​រដ្ឋ រដ្ឋាភិបាលនិងអ្នកល្បីឈ្មោះបរទេសដោយ​មានការរួមចំណែកដ៏ធំធេងសំរាប់បុព្វហេតុសន្តិភាពនិងមនុស្សលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ