21/12/2016 10:30 GMT+7 Email Print Like 0

ទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែជិតស្និទ្ធជានិច្ច


ទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែជិតស្និទ្ធជានិច្ច (V0V)

នារសៀលថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០១៦ នៅ​ជំនួ​បសន្ទនាជាមួយ នាយក​រដ្ឋមន្ត្រី​រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី តេជោ ហ៊ុន​សែន​ដែល​កំពុង​មាន​ដំណើរ​បំពេញ​ទស្សនកិច្ចជាផ្លូវការ នៅវៀតណាម​ប្រធាន​រដ្ឋ​សភា​​វៀត​ណាម​លោក​ស្រី Nguyen Thi Kim Ngan បាន​ស្វាគមន៍លទ្ធផល នៃការចរចារ​រវាង​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ​ហើយ​មានក្តីសប្បាយ​រីករាយ​ឃើញថា៖ ទំនាក់​ទំនង​ «ប្រទេសជិត​ខាង​ល្អប្រសើរ មិត្ត​ភាព​ប្រពៃណី សហប្រតិបត្តិការ​លើ គ្រប់​វិស័យ យូរអង្វែង​និង​រឹងមាំ» ​ រវាង​វៀតណាមនិង​កម្ពុជា បាន​មាន​ការ​បោះ ជំហាន​វិជ្ជមាន​ ក្នុងរយៈពេលកន្លង​ទៅ។ ប្រធាន​រដ្ឋសភា Nguyen Thi Kim Ngan បាន​សង្កត់ធ្ងន់​ថា​៖ រដ្ឋសភា​វៀត​ណាម​​​ជា​និច្ច​កាល ​ប្រគៀក​ជាមួយ​គណៈ​បក្ស​ប្រជា​ជន​កម្ពុជា​ហើយ​មាន​គោល​បំណង​ថា៖​ កម្ពុជានឹ​ង​ដណ្តើម​​បាន​ជ័យ​ជំនះ​​ធំ ក្នុ​ង​​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា ឃុំសង្កាត់​ក្នុង​ឆ្នាំ ​២០១៧ និង​ការបោះឆ្នោត​សកល ឆ្នាំ ​២០១៨ ខាងមុខ​។ នាយករដ្ឋមន្ត្រី​កម្ពុជា ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​​គុណ ចំពោះ​រដ្ឋ​សភា​វៀត​ណាម​ ដែលបាន​គាំទ្រ​និង​បង្ក​លក្ខណៈ​ខាង​គតិយុត្តិ​សំរាប់ កិច្ច​សហប្រតិ​បត្តិកា​រ​រវាង​រដ្ឋាភិបាល​ នៃប្រទេស​ទាំង​ពី​រ​។ ក្នុង​សម័យ​កាល​ជួប​ការលំបាកលំ​បិន​ភាគីទាំងពីរ ជានិច្ចកាលស្មារ​ប្រកៀក​ស្មារ​ជាមួយ​គ្នាហើ​យ​បច្ចុប្បន្ន​​នេះ ទោះ​បី​ជា​ពិភព​លោក​មាន​​បំរ៉ែបំរួល​ដ៏​ស្មុគ​​ស្មាញ​ក្តី ប៉ុន្តែ ទំនាក់​ទំនង​ទ្វេភាគី​គ្មាន​អនុភាព​ អមិត្ត​ណា​អាច​បំបែក​បាន​ឡើយ។​ ដោយមានតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន នាយករដ្ឋមន្ត្រី សម្តេច តេជោ​ហ៊ុន សែន បាន​អះអាង​នឹង​អប់រំជំនាន់​ជា​​បន្តស្វែងយល់​យ៉ាងច្បាស់ អំពីតំលៃ​ស្លាប់​រស់​ក្នុង​ទំនាក់​ទំនង​រវាង​កម្ពុជា និង​វៀតណា​ម​ក្នុង​រយៈ​ពេលកន្លងទៅ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ