25/04/2016 10:39 GMT+7 Email Print Like 0

ទៅដាឡាតពិសោធន៍ផ្ទះសំណាក់បំពង់លូ

Dalat Discovery Home ជាមណ្ឌល​ផ្ទះសំណាក់​មាន​រូបរាង​ដូច​បំពង់​លូ ដែល​មាន​បន្ទប់​បិទ​ជិត​ចំនួន​១០​បន្ទប់ បានរចនាយ៉ាង​ប្រណិត​មាន​សន្តាប់ធ្នាប់​និង​ងាយស្រួល​ដេក ស្ថិត​នៅ​លើ​កំពូល​ខ្ពង់​រាប​ទូលាយ​១.២០០ម៉ែត្រការេ នៅជាប់​ជាយក្រុង​ដាឡាត។ ទោះបីទើបសម្ពោធ​ឆ្លងនៅ​ដើម​ឆ្នាំ២០១៦ ប៉ុន្តែ Dalat Discovery Home ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ច្រើន​ មក​ពិសោធន៍​នៅ​ទីនេះ​។

ម្ចាស់របស់ Dalat Discovery Home គឺបងងោអាញ​តឹ្វន ជាវិស្វករ​និង​ជាអ្នក​ណែនាំភ្ញៀវ​ទេសចរណ៍​ម្នាក់​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ទេសចរណ៍​នៅមូលដ្ឋាន​។ បងអាញតឹនឲ្យដឹងថា ដោយសារនាំភ្ញៀវទេសចរណ៍​ទៅដាឡាត​ជារើយៗ បង​យល់​ឃើញ​ថា តម្រូវការចង់ពិសោធន៍​ស្វែងយល់​ពីសេវាកម្មថ្មី ប្លែក ពិសេស​នេះ គឺជាមិត្ត​យុវវ័យ​ដែល​ចូល​ចិត្ត​ទេសចរណ៍​ពិសោធន៍​។ បងបាន​ឡើងបណ្តាញ​ស្វែង​រកសិក្សា​នូវទម្រង់​រូបភាព​សណ្ឋាគារ​ពិសេស​របស់​ប្រទេសនា​នា​លើពិភព​លោក និងពឹងផ្អែកទៅលើបទពិសោធន៍​របស់ខ្លួន ដើម្បីរចនាបង្កើតឡើងជា​មណ្ឌល​សំណាក់ Dalat Discovery Home។

បន្ទប់សម្រាករបស់ Dalat Discovery Home បានរចនាតាមរូបរាង​បំពង់​លូទឹក​យក្ខ ខាង​ក្នុងជា​បន្ទប់​សម្រាក​តូច​មួយ ប៉ុន្តែ​គ្រប់គ្រាន់​ងាយ​ស្រួល។ បន្ទប់នីមួយៗអាចដេកបាន​ពី២​ដល់៣​នាក់ របៀប​រចនា​គ្រែ​ចល័ត​អាច​បត់​និង​លាចេញ​តាម​ចិត្ត បង្កើតបានផ្លូវចូលងាយស្រួល។ ខាងក្នុងបន្ទប់នីមួយៗ​មានបន្ទប់​ទឹក ដោយឡែក ជញ្ជាំង​បាំង​សម្លេង​បង្កើត​បាន​ភាពឯកជ​នជូនភ្ញៀ​វទេសចរណ៍​។


Dalat Discovery Home ជាមណ្ឌលសំណាក់មានរូបរាង “ផ្ទះបំពង់លូ” ប្លែកនិងពណ៌ច្រើន។ 

បន្ទប់និមួយៗអាចដេកបានពី២ដល់៣នាក់ ដោយមានរចនាគ្រែដេកចល័ត។

ខាងក្នុងបន្ទប់និមួយៗមានបន្ទប់ទឹកដោយឡែក ជញ្ជាំងបាំងសម្លេង បង្កើតបានភាពឯកជនជូនភ្ញៀវទេសចរណ៍។
កាំជណ្តើរឡើងកាន់ផ្ទះសំណាក់រចនាដោយសម្បកកង់ឡានចាស់និងពណ៌ជក់ចិត្ត។

នៅខាងមុខបន្ទប់គឺជាមណ្ឌលខ្ពង់រាបនិងព្រំស្មៅធម្មជាតិ ជាទីកន្លែងប្រជុំនូវសកម្មភាពលេងសប្បាយ
របស់ភ្ញៀវទេសចេណ៍។


បរិយាកាសសម្រាកតូចពិតមែន តែនាំមកនូវអារម្មណ៍កក់ក្តៅ។

បរិយាកាសស្រស់ថ្លា ស្ងប់ស្ងាត់និងរូមែនទិក បូកផ្សំជាមួយភាពប្លែកនាំមកនូវអារម្មណ៍ផ្សងព្រេង
ជាលក្ខណៈវិន្ឆ័យរបស់ Dalat Discovery Home។


ខាងក្រៅបន្ទប់សម្រាកបំពង់លូបានតុបតែងយ៉ាងងាយៗដោយពណ៌សម្បុរជក់ចិត្តនៃផ្ទាំងទិដ្ឋភាពដ៏ប្លែកៗ។


មកដល់ Dalat Discovery Home និងឆ្លងរាត្រីកាល នៅក្នុង“បំពង់លូ” មានអារម្មណ៍ដូចជាកំពុងទេសចរណ៍ស្វែងយល់បរិយាកាសប្លែកៗ។

Dalat Discovery Home ជាផ្ទះសំណាក់តូចដ៍ជិតស្និតផង និងជាទីកន្លែងទេសចរណ៍ស្វែងយល់ពិសេសផង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍នៅរាល់ពេលដែលគេមកលេងដាឡាត។

ខាងក្រៅនៃបន្ទប់សំណាក់​បំពង់លូ បានតុបតែងក្បូរក្បាច់រចនា​ស្លឹក​ផ្កា មាន​ពណ៌​ជក់ចិត្ត​រួមជា​មួយ​ផ្ទាំង​ទិដ្ឋ​ភាព​ប្លែក​។ ខាងមុខទ្វារ​បន្ទប់គឺមណ្ឌលខ្ពង់​រាប និងព្រំស្មៅធម្មជាតិ ជាទីប្រ​ជុំសកម្ម​ភាព​លេង​សប្បាយ​សម្រាប​ភ្ញៀវទេស​ចរណ៍។​

មកដល់ Dalat Discovery Home និងឆ្លងរាត្រីកាលក្នុង”បំពង់​លូ” មាន​អារម្មណ៍ដូច​ជា កំពុង​ទេសចរណ៍​ស្វែងយល់​ពីបរិយាកាស​ប្លែកដ៍តូ​ចមួយ។ មណ្ឌលសម្រាកនៅមាន​ប្រព័ន្ធចង្រ្កាន​ដោយឡែក អាច​បម្រើភ្ញៀវ​ទេសចរណ៍​ដាក់ពិធី​ជប់​លៀង​ខាង​ក្រៅ ឬភ្ញៀវទេសចរណ៍អាចក្លាយជា​ មេផ្ទះចម្អិន​អាហារឲ្យ​ខ្លួន​។ តង់​ពណ៌ប្រាក់​ពី​រ​និង​ផ្ទះប៉េង​ប៉ោង​នៅលើទីលាន​ស្មៅ ជាទីកន្លែងចំណូលចិត្តសម្រាប់ភ្ញៀវទេសចរណ៍ គយគន់ដូង​ព្រះចន្ទ និងទទួល​យកភាព​ស្រស់ស្អាត​ ពេលរាត្រីមកដល់នៅលើដាឡាតដ៏រូមែនទិកនេះ។

ហ្វាយអាន ជាភ្ញៀវទេសចរណ៍ស្រីម្នាក់មកពីទីក្រុង កឹនធើ រួមជាមួយក្រុមមិត្ត៨នាក់​សំណាក់នៅ Dalat Discovery Home បានពីរយប់មានអារម្មណ៍ថា៖ “នៅក្នុងបន្ទប់បំពុងលូមានអារម្មណ៍ កក់ក្តៅផងវិសេសផង”។ យប់មក​ដល់ ហ្វាយ​អានជាមួយ​ក្រុមមិត្តមក​ពីភាពខាងលិច ជុំគ្នាដុតភ្លើងជំរុំ ពិសាដំឡូង​ដុតឈ្ងុយ​ឆ្ងាញ់ ទឹកដោះ​គោក្តៅមួយ​កែវនិងបទ​ចម្រៀងដ៏សប្បាយ​រីករាយ​ចេញពីចាប៉ីហ្គីតា។ល។ ហាក់ដូចជា បណ្តេញអស់​នៅភាព​ត្រជាក់​របស់ទីក្រុង​ភ្នំដាឡាត​នៅពេល​យប់៕

 

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន
 

បណ្តាអត្ថបទបានផ្សាយ