21/10/2015 10:56 GMT+7 Email Print Like 0

ទៅក្រុងហ្លួងប្រាបាងទស្សនាប្រជាជនឡាវធ្វើក្រដាសសៀ

មាន​ប្រវត្តិរាប់​ពាន់​ឆ្នាំមក​ហើយ ប្រភេទ​ក្រដាស​សៀ មិន​ត្រឹមតែប្រើ​សម្រាប់​សរសេរ​ទេ នៅ​ទាំង​បាន​ប្រើសម្រាប់​បង្កើត​ជាផលិតផល​ ធ្វើជាវត្ថុអនុស្សាវរីយ៍​ពិសេសទៀត​ផង បាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ជ្រើស​រើស​ទិញ ពេល​មកទស្សនា​ទឹក​ដីដំរី​រាប់លាន​នេះ។

ទីកន្លែង​ល្អបំផុត​សម្រាប់ ភ្ញៀវទេសចរណ៍ជ្រើស​រើស​ទិញ​ វត្ថុធ្វើការដូរ​ជូនសាច់​ញាតិ មិត្ត​ភក្តិ ពេល​បាន​មក​ទស្សនា​ទីក្រុង​បូរាណ​ហ្លួង​ប្រា​បាង (សាធារណ​រដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ) គឺជា​តំបន់​ផ្សារ​រាត្រី​ស្ថិត​នៅ​លើ​វិថី​បូរាណ។ នៅពេលរាត្រី ក្នុង​បរិយាកាស​ពោរ​ពេញ​ទៅ​ដោយ​វត្ថុ​អនុស្សាវរីយ៍​ដែល​មាន​ពណ៌​យ៉ាង​សម្បូរ​បែប​ធ្វើ​ អំពីប្រាក់ សូត្រអំបោះ គ្រឿងវិចិត្រកម្ម។ល។ ភ្ញៀវ​ទេសចរណ៍​នឹង​ត្រូវ​ទាក់​ទាញ​អារម្មណ៍​យ៉ាង​ងាយ ដោយ​បណ្តាហាងដ៏​សាមញ្ញ ដែលមាន​លក់វត្ថុ​អនុស្សវរីយ៍​ធ្វើ អំពីក្រដាស​សៀនេះ។


ហាងមួយលក់តែវត្ថុអនុស្សាវរីយ៍ដែលធ្វើពីក្រដាសប្រពៃណីដើមមនរបស់ប្រជាជនឡាវនៅក្រុងហ្លួងប្រាបាង (សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ)។

បណ្តាប្រអប់សម្រាប់ដាក់ផ្ទាំងគំនូរដែលបានធ្វើអំពីក្រដាសសៀមានពណ៌ សម្បូរបែប។

ផ្ទាំងគំនូរមានលក្ខណៈប្រជាប្រិយរបស់ប្រជាជនឡាវ បានគូរនៅលើក្រដាសសៀ។

ពីក្រដាសសៀ ប្រជាជននៅភូមិ Xangkhongposa អាចបង្កើតបានមុខទំនិញផ្សេងៗគ្នាជាច្រើនបម្រើតម្រូវការរបស់ភ្ញៀវទេសចរណ៍។

ចំណាប់អារម្មណ៍ដំបូងពេលកាន់នូវវត្ថុអនុស្សាវរីយ៍នេះ ទោះបីវាស្ងួតរដិបរដុប ក្រាស់ តែវាស្ពោតនិងស្រាលណាស់។

ផ្ទាំងគំនូរប្រជាប្រិយរបស់ប្រជាជនឡាវ លេចអណ្តែតនៅលើក្រដាសសៀប្រពៃណី។

ហាងទំនិញមួយរបស់វិចិត្រករគូរលើក្រដាសសៀប្រពៃណី នៅក្នុងផ្សាររាត្រីនៃក្រុងហ្លួងប្រាបាង។

ភ្ញៀវទេសចរណ៍ជ្រើសរើសទិញផលិតផលដែលធ្វើអំពីក្រដាសសៀ នៅភូមិ Xangkhongposa

វត្ថុ​អនុស្សាវរីយ៍ធ្វើ​ពីក្រដាស​សៀយ៉ាង​ច្រើន បាន​តាំង​លក់​ក្នុង​ផ្សារ​រាត្រី នោះគឺ​ជាផលិត​ផល​ដែល​មាន​ការ​គួប​ផ្សំ រវាង​ភាព​ជាក់​ស្តែង​និង​ភាព​វិចិត្រ​ដូច​ជា៖ វិកាយ​ប័ត្រ កម្រង​រូបភាព ប្រក្រតី​ទិន អំផូង​ចង្កៀង ផ្ទាំង​គំនូរ​ប្រជា​ប្រិយ និងគំនូរពី​សាសនា។​ល។ ចំណាប់​អារម្មណ៍​ដំបូងពេល​យើងខ្ញុំ​កាន់​វត្ថុអនុស្សា​វរីយ៍នេះ  ទោះ​បី​ស្ងួត​ រដិបរ​ដុប ក្រាស់ តែវាស្ពោត និងស្រាលណាស់។ សំឡឹង​ឲ្យ​ជាក់ ក្រដាស​មាន​សម្ព័ន្ធ​បែប​ទង​សូត្រ​អំបោះ​ស្តើង​ៗ ចាក់​ស្រេះ​លើគ្នា មិន​ស្រប់តាម​រូបមន្ត​ណា​មួយ ប្រៀប​ដូចជា​សំណាញ់​ពីង​ពាង បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​ការងឿង​ឆ្ងល់ ពីរបៀប​ធ្វើប្រភេទ​ក្រដាស​ពិសេសនេះ។

ដោយការណែនាំ​នៃអ្នកលក់ទំនិញ យើងខ្ញុំបានស្វែងរក​ទៅកាន់ភូមិ Xangkhongposa ជា​ទីកន្លែង​ផលិត​ចេញ​ប្រភេទ​ក្រដាស​សៀ​ប្រពៃណី ហើយក៏ជាទីកន្លែង​ទេសចរណ៍​ភូមិរបរ​ដ៏ល្បី​ឈ្មោះ​បង្គួរ នៅ​ក្រុង​ហ្លួង​ប្រា​បាង​ដែរ​។ ក្នុងផ្ទះ​គឺជាទីកន្លែង​ផលិត​ក្រដាស​សៀប្រពៃណី​ផង និង​ជាទីកន្លែង​លក់​វត្ថុអនុស្សាវរីយ៍នេះ​ផង យើង​ខ្ញុំបាន​ឃើញ​សិប្បករ​នៅទី​នេះ ធ្វើ​ក្រដាស​សៀដោយ​ផ្ទាល់​ភ្នែក។

ដំណើរការ​ផលិតក្រដាស​សៀ ក្រឡេក​មើលភ្លាម​ស្មាន​ថាងាយ​ធ្វើ ប៉ុន្តែ​ស្វែង​យល់​ច្បាស់​លាស់ គឺឃើញ​ថា​ពិបាក​និង​ស្មុគស្មាញ​ណាស់។ បំរុង​វត្ថុធាតុ​ដើម្បី​ធ្វើក្រ​ដាស សិប្បករ​ត្រូវកាត់​ដើម​មន​ជាកំណាត់​ៗ ហាល​សន្សើម ត្រាំ​ទឹក ចង​ទុក​ដើម្បី​បំបែក​សម្បក​ចេញ​ពីដើម រួចហើយ​យក​ទៅត្រាំក្នុង​ជាតិ​អាល់កាឡាំង។ ក្រោយ​មក សម្បក​បានយក​ទៅកិន ដោយត្បាល​កិនថ្មឲ្យ​ក្លាយ​ទៅជា​ម្សៅ។

ដើម្បីធ្វើ​ជាក្រដាសមួយសន្លឹក សិប្បករ​ត្រាំកន្រ្តង​មួយទៅក្នុង​អាង​ទឹកថ្លា។ កន្ត្រង​គឺជាពុម្ពធ្វើពី​ឈើមាន​ទំហំ រូបរាង​តាម​តម្រូវការ នៅបាត់ពុម្ព​មានចង​សន្ធឹង​សំព​ត់ស្តើងមួយ​ផ្ទាំង។ សិប្បករ​យក​ដៃកូរ​ស្រាលៗ​ដើម្បី​ម្សៅ​ក្រដាស​រសាត់​រៀប​ស្មើពាស​នៅ​ក្នុង​ពុម្ព ហើយ​លើកកន្រ្តង​ឡើង​ផុត​មុខ​ទឹក។ ក្រដាស​សៀ​ប្រពៃណី​មួយ​ស្លឹកៗ​នៅទី​នេះ បាន​ហាល​ដោយកំដៅ​ថ្ងៃ ធ្វើឲ្យស្ងួតនៅក្នុង​កន្ត្រង ដូច្នេះ​ហើយ​ត្រូវ​ការ​កន្រ្តង​ជាច្រើន​ដើម្បី​បង្កើត​ក្រដាស​ទាំង​នេះ។


ដើមមន ជាវត្ថុធាតុដើមសម្រាប់ផលិតក្រដាសសៀប្រពៃណី។

សម្បកមន ក្រោយពីបំបែកចេញពីដើម បានយកទៅហាលស្ងួតដើម្បីធ្វើក្រដាស។

ប្រជាជនឡាវយកអង្រែថ្មដំសម្បកដើមមន ធ្វើជាវត្ថុធាតុដើមដើម្បីផលិតក្រដាស។

សិប្បករនៅភូមិ Xangkhongposa ដាក់បន្ថែមស្លឹកឈើពីលើមុខកន្រ្តង ពេលផលិតក្រដាស ដើម្បីបង្កើនភាពវិចិត្រឲ្យផលិតផល។

កូរម្សៅដើមមនឲ្យរៀបស្មើលើកន្រ្តង ពេលផលិតក្រដាសសៀសិប្បកម្ម។

ក្រដាសសៀមួយសន្លឹកៗបានហាលស្ងួតនៅលើកន្រ្តងពិសេសមួយដោយឡែក។

ប្រជាជននៅភូមិ Xangkhongposa កំពុងផលិតប្រអប់ធ្វើអំពីក្រដាសសៀព្រពៃណី។

បច្ចុប្បន្ន ដើម្បីឆ្លើយ​តបនឹងតម្រូវ​ការរបស់ភ្ញៀ​វទេសចរណ៍ ប្រជាជនភូមិ Xangkhongposa បន្ថែម​ចូលក្នុង​ដំណើរ​ការ​ផលិតក្រដាស​នូវប្រភេទ​ពណ៌ជា​ច្រើន ដើម្បីបង្កើត​សោភ័ណភាព​ឲ្យក្រដាស​សៀ។ មិន​សាមញ្ញ​ជា​ផលិត​ផល​សម្រាប់​សរសេរ គូរក្រដាស​សៀបាន​កាត់បង្កើត​ជារូបភាព ធ្វើជា​វត្ថុអនុស្សាវរីយ៍។ ដោយ​ការ​ច្នៃ​ប្រឌិត​នេះ បាន​ធ្វើឲ្យផលិត​ផល​ធ្វើអំពី​ក្រដាស​ព្រពៃណី នៅទីនេះកាន់តែសម្បូរបែប ថ្មីប្លែក រស់​រវើក​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​៕
 

អនុវត្ត៖ វៀតកឿង
 

បណ្តាអត្ថបទបានផ្សាយ