12/10/2014 21:49 GMT+7 Email Print Like 0

ទេសចរណ៍ធម្មជាតិក្នុងផ្ទៃទីក្រុង។

ស្ថិតក្នុងផ្ទៃទីក្រុងបាកលាវ ខេត្តបាកលាវ តំបន់ទេសចរណ៍
ធម្មជាតិហូណាម គឺជាកន្លែងសំរាកបំប៉នសុខភាពធម្មជាតិ
ពេញនិយម ដើម្បីរកឃើញទិដ្ឋភាពធម្មជាតិ ទន្លេស្រស់ស្អាត
ផង អាចទទួលទានបណ្តាមុខម្ហូបអាហារពិសេសឈ្ងុយឆ្ងាញ់
ផង។


ជិតស្និទ្ធនឹងធម្មជាតិ ប៉ុន្តែមិនអន់ភាពថ្លៃថ្នូរ តំបន់ទេសចរណ៍ធម្មជាតិហូណាមបើកចេញនៅចំពោះខាងមុខ
ភ្ញៀវទេសចរណ៍ គឺម្លប់ឈើពណ៌បៃតង និងបណ្តាឧឡាន សម្របក្នុងផ្ទៃដីនៃតំបន់សំរាកបំប៉នសុខភាព។
បឹងទឹកមួយធំល្វីងល្វើយមានទំហំ12ha ស្ថិតនៅកណ្តាលតំបន់ទេសចរណ៍ គឺជាចំណុចពិសេស ដែលជា
ខឿនសំរាប់ទីស្ថានពិសេសផ្សេងទៀតដែរ។

បណ្តាភូមិគ្រឹះសំរាកបំប៉នសុខភាព មណ្ឌលលេងសប្បាយសំរាប់កុមារ មណ្ឌលមជ្ឈមណ្ឌលសន្និសីទ-ជប់
លៀងអាពាហ៍ពិពាហ៍ មណ្ឌលម្ហូបអាហារ អាងហែលទឹក។ល។ ត្រូវបានគូរប្លង់យ៉ាងសមហតុសមផល ឱប
ទាំងស្រុងបឹងទឹក ដែលធ្វើតំបន់ទេសចរណ៍នេះហាក់ដូចជាបានតភ្ជាប់ជាមួយគ្នា ក្លាយជាទីស្ថានមនោរម្យ
មួយ ទិដ្ឋភាពមួយរវាងធម្មជាតិនិងមនុស្ស។

ត្រូវបានគូរប្លង់ប្រកបដោយបណ្តាផ្ទះល្វែងស្លឹកដ៏មនោរម្យស្ថិត នៅជុំវិញមាត់បឹងតំបន់ទេសចរណ៍ហូណាម
ត្រូវបានវិនិយោគកសាងព្រមៗគ្នា រួមនឹងប្រព័ន្ធបណ្តាសេវាកម្មទំនើប ប៉ុន្តែនៅមានលក្ខណៈប្រជាប្រិយប្រពៃណី
នៃស្រុកបាកលាវបុរាណ។ រូបថត៖ ត្រុងជីញ។


បឹងទឹកធំល្វីងល្វើយមានទំហំ 12ha ស្ថិតនៅកណ្តាលតំបន់ទេសចរណ៍ គឺជាចំណុចពិសេស។ រូបថត៖ ឡេមិញ

តំបន់ទេសចរណ៍ហូណាមបើកចេញ គឺបណ្តាម្លប់ឈើពណ៌បៃតងនិងបណ្តាឧឡាន ស្ថិតក្នុងបរិវេណសំរាកបំប៉ន
សុខភាព។ រូបថត៖ ឡេមិញ

ទីស្ថានដ៏មនោរម្យក្នុងទិដ្ឋភាព សម្របរវាងធម្មជាតិនិងមនុស្ស។ រូបថត៖ ឡេមិញ

តំបន់សំរាកបំប៉នសុខភាពមានលក្ខណៈមហាសេដ្ឋី រួមនឹងបណ្តាបន្ទប់សំរាកបែរមុខទៅបឹងទឹក ដែលធ្វើឲ្យ
ភ្ញៀវទេសចរណ៍មានអារម្មណ៍ធូរស្រាល ក្នុងទីស្ថានឆើតឆាយនិងកក់ក្តៅ។ រូបថត៖ ឡេមិញ

បរិយាកាសជីវភាពសំដែងឡើងវិញពីរូបភាពនៃសិល្បៈច្រៀងចាប៉ីមិនអាជីពណាមបូលើស្ទឹង។ រូបថត៖ ឡេមិញ

បាកលាវគឺជាតំបន់ដ៏ល្បីល្បាញ ភ្ជាប់នឹងរឿងកូនប្រុសមហាសេដ្ឋីបាកលាវ អ្នកមានរចនាបទស៊ីចាយ មាន
ចិត្តទូលាយ ល្បីឈ្មោះនៅវៀតណាម​ នាសម័យដើមសតវត្សរ៍ទី20។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ តំបន់
ទេសចរណ៍ហូណាមក៏បានកសាងតំបន់សំរាកបំប៉ន មានរចនាបទជាកូនប្រុសមហាសេដ្ឋី។ បន្ទប់សំរាកបំ
ប៉នសុខភាពនិមួយៗក៏បែរមុខទៅខាងបឹងទឹក ធ្វើឲ្យភ្ញៀវទេសចរណ៍មានអារម្មណ៍ធូរស្រាលយ៉ាងដាច់ខាត
ក្នុងទីស្ថានឆើតឆាយនិងកក់ក្តៅ។

ធំទូលំទូលាយនិងមានទ្រង់ទ្រាយធំបង្គួរ គឺជាចំណាប់អារម្មណ៍រួមរបស់ភ្ញៀវទេសចរណ៍ ចំពោះមណ្ឌលម្ហូប
អាហារ ស្ថិតនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិហូណាម។
 នេះជាបណ្តាដំបូលស្លឹក ស្ថិតនៅរាយជុំវិញមាត់
បឹងចំរុះនឹងផ្ទាំងស្មៅពណ៌បៃតងស្រស់ស្អាត។

មណ្ឌលម្ហូបអាហារបែងចែកជា៤តំបន់៖ តំបន់ហូណាម តំបន់ទឿងទ្រូក តំបន់គីមឃ្វី និងតំបន់ដាដា។ ក្បែរ
នេះ គឺបន្ទប់សំរាប់អ្នកពិសេសពិសាអាហារ និងបន្ទប់សន្និសីទពិសេសសំរាប់បំរើភ្ញៀវទេសចរណ៍ ត្រូវការ
បរិយាកាសអាថ៌កំបាំង សមស្របនឹងបណ្តាពិធីជប់លៀង ជួបជុំគ្នា។

ដោយឡែកតំបន់ហូណាម គឺទីស្ថានម្ហូបអាហារពិសេសក្នុងទិដ្ឋភាពនៃតំបន់ស្ទឹងទន្លេណាមបូ រួមនឹងស្ពាន
ឫស្សីជនបទ ទូកសន្លឹក។

មកដល់មណ្ឌលម្ហូបអាហារហូណាម ភ្ញៀវទេសចរណ៍នឹងបានជ្រើសរើសរសជាតិម្ហូបអាហារសំរាប់ខ្លួន 
តាមបញ្ជីមុខម្ហូបមានរាប់រយមុខ ដែលមានលក្ខណៈពិសេសនៃតំបន់ខាងត្បូងដូចជា៖ បាយក្តាំងស្ងួត ត្រី
ម្នាស់ ចាយ៉ ប្រហិតខ្យង ស៊ុបឆ្នាំងអន្ទង់ ស៊ុបឆ្នាំងត្រីដំឡូង។

កម្មសិទ្ធិទិដ្ឋភាពធម្មជាតិ ហុងស៊ុយប្រកបដោយមនោសញ្ចេតនា តំបន់ទេសចរណ៍ហូណាម ក៏ធ្វើឡើងវិញ
រូបភាពនូវជនបទ រួមមានលក្ខណៈពិសេសជាច្រើន និងសុខសាន្តតភ្ជាប់នឹងមណ្ឌលលេងសប្បាយសំរាប់
កូនក្មេង រួមមានល្បែងកំសាន្តប្រជាប្រិយជាច្រើនដូចជា៖ យោលទោង ជិះក្របីលើវាលស្មៅ បណ្តាកប៉ាល់
ស្ទួចត្រី។ល។

ទាំងនេះសុទ្ធតែជាល្បែងកំសាន្ត ដែលគេធ្លាប់លេងធ្វើឲ្យនឹកឃើញឡើងវិញ​នូវអនុស្សាវរិយ៍ នៃកុមារភាព
ធ្វើឲ្យយុវវ័យមានមនសិការក្នុងការរក្សារូបភាពជនបទដ៏សាមញ្ញ។

ក្រៅទិដ្ឋភាពជនបទសាមញ្ញស្ទឹងទន្លេជាលក្ខណៈពិសេស តំបន់ទេសចរណ៍ហូណាមក៏មានមជ្ឈមណ្ឌល
សន្និសីទ - ជប់លៀងអាពាហ៍ពិពាហ៍ ត្រូវបានកសាងលើផ្ទៃដី 3.000m2 មានបរិមាណកន្លែងអង្គុយឡើង
ដល់ 2.500 កៅអី​ រួមនឹងឧបករណ៍សូរសំឡេង ពន្លឺ ម៉ាស៊ីន camera ដែលបំរើសន្និសីទដោយផ្ទាល់យ៉ាង
ជំនាញ និងទំនើប។

ភោជនីយដ្ឋានជប់លៀងអាពាហ៍ពិពាហ៍ ប្រកបដោយទីស្ថានធំទូលាយ ដែលចាត់ទុកដូចជាកន្លែងអស្ចារ្យ ចំពោះការរៀបចំបណ្តាព្រឹត្តការណ៍ធំៗ មហោឡារិក បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អប្រសើរក្នុងចិត្តនៃ
ភ្ញៀវទេសចរណ៍។

ទីស្ថានសំរាប់ភ្ញៀវទេសចរណ៍ចូលរួមលេងល្បែងប្រជាប្រិយក្នុងតំបន់ទេសចរណ៍ហូណាម។ រូបថត៖ឡេមិញ
អនុទិដ្ឋភាពបានតុបតែងដោយឈើកំឡាយជាថ្ម​​ ក្នុងតំបន់ទេសចរណ៍ហូណាម។​ រូបថត៖ឡេមិញ

អនុទិដ្ឋភាពបានសម្តែងឡើងវិញនូវបណ្តាមធ្យោបាយចរាចរណ៍បុរាណ នៅតំបន់ភាគខាងត្បូង
ក្នុងតំបន់ទេសចរណ៍ហូណាម។ រួបថត៖ ត្រុងជីញ

 អាងហែលទឹកក្នុងតំបន់ទេសចរណ៍ហូណាម ជាកន្លែងដែលភ្ញៀវទេសចរណ៍មានពេលសំរាក
សប្បាយរីករាយបំផុត ក្បែរគ្រួសារនិងមិត្តភ័ក្តិ។ រូបថត៖ ត្រុងជីញ


 តំបន់ស្ទួចត្រីបំរីភ្ញៀវទេសចរណ៍ ស្ថិតនៅក្នុងតំបន់ទេសចរណ៍ហូណាម។ រូបថត៖ឡេមិញ

 មណ្ឌលម្ហូបអាហារក្នុងតំបន់ទេសចរណ៍ហូណាម គឺបណ្តាដំបូលសន្លឹក ស្ថិតនៅជុំវិញមាត់
បឹងចំរុះដោយបណ្តាផ្ទាំងស្មៅពណ៌បៃតងស្រស់ស្អាត។ រូបថត៖ឡេមិញ

ក្រៅពីបណ្តាសេវាកម្មភោជនីយដ្ឋាន ម្ហូបអាហារ សំរាកបំប៉នសុខភាព តំបន់ទេសចរណ៍ហូណាម ក៏មាន
សេវាកម្មផ្សេងៗទៀតដូចជា៖ សេវាspa massage ទីលានវាយកូនបាល់ ទីលានវាយកូនគោល… ដើម្បី
ភ្ញៀវ
ទេសចរណ៍មានអារម្មណ៍ស្រួលខ្លួនជ្រើសរើស និងមានពេលវេលាសំរាកសប្បាយរីករាយ ក្បែរគ្រួសារនិង
មិត្តភ័ក្តិ។

ជាពិសេស មហោស្រពច្រៀងចាប៉ីមិនអាជីពជាតិលើតទី១ បានរៀប
ចំឡើងនៅទីក្រុងបាកលាវ នាចុងខែ
មេសាឆ្នាំ2014កន្លងមក តំបន់ទេសចរណ៍ហូណាមមានកិត្តិយស គឺជាកន្លែងចាត់តាំង។

ទីស្ថានច្រៀងចាប៉ីមិនអាជីពណាមបូ គឺជាសកម្មភាពពិសេសនៃពិធីបុណ្យប្រកបដោយប្រធានបទ៖“ជួបជុំ
អ្នកច្រៀងមិនអាជីពឡើងវិញនៅភាគខាងត្បូង”  ទាក់ទាញប្រជាជននិងភ្ញៀវទេសចរណ៍មកចូលរួម ជា
ច្រើនកុះករ។ តាមបណ្តោយមាត់ទន្លេនៃតំបន់ទេសចរណ៍ ត្រូវបានរៀបចំផ្ទះល្វែងចំនួន10 តាមរូបរាងដួន
ស្លឹក ដើម្បីធ្វើឡើងវិញទីស្ថានស្ទឹងទន្លេភាគខាងត្បូង។

នេះក៏ជាកន្លែងសំរាប់អង្គភាពខេត្ត ក្រុងតុបតែងនិងតាំងរូបថត វត្ថុពិសេសនៃមូលដ្ឋាននិមួយៗ ផ្សារត្ជាប់
នឹងចលនាច្រៀងចាប៉ីមិនអាជីព…/.

 
                                                                     អត្ថបទ៖ ង្វៀនវូថាញ់ដាត រូបថត៖ ត្រុងជីញ-ឡេមីញ

 
បណ្តាអត្ថបទបានផ្សាយ