16/04/2015 13:29 GMT+7 Email Print Like 0

ទូរទស្សន៍បារាំង-អាល្លឺម៉ង់Arteបញ្ជាំងខ្សែភាពយន្តឯកសារស្តីពីជ័យជំនេះថ្ងៃទី៣០មេសារបស់វៀតណាម


ទូរទស្សន៍បារាំង-អាល្លឺម៉ង់Arteបញ្ជាំងខ្សែភាពយន្តឯកសារស្តីពីជ័យជំនេះថ្ងៃទី៣០មេសារបស់វៀតណាម
(រូបថតៈ TTXVN)


 
នាយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៥ ក្នុងនាទី “Thema” កាណាល់ផ្សាយទូរទស្សន៍ បារាំង-អាល្លឺម៉ង់បាន​បញ្ជាំង​​បទយកយកការណ៍ អំពីការតស៊ូប្រយុទ្ធប្រឆាំងចក្រព័ត្តអាមេរិក និងជ័យជំនេះប្រវត្តិសាស្រ្តថ្ងៃទី៣០ខែមេសា ឆ្នាំ១៩៧៥ ឯកភាព ប្រទេសជាតិរបស់វៀតណាម។ ក្រោមប្រធានបទ “វៀតណាម-សង្គ្រាមកខ្វក់” ខ្សែ​ភាពយន្តនេះបានបញ្ជាំងនូវព្រឹត្តិការណ៍ថ្ងៃទី២១ ខែកុ​ម្ភៈ ដែលចាប់ផ្តើមកិច្ច ចរចារសម្ងាត់​ក្នុងវីឡា​មួយ​នៅ​ Choisy​-le-Roi ជាយទីក្រុងបារីស(បារាំង)។ ខណៈ ពេលដែលសង្គ្រាមដ៏សាហាវកំពុងកើតមា​ន​ឡើង​នៅ​វៀត​​ណាម​ ប្រធានាធិបតីបារាំងលោក Georges Pomdidou បានព្រមព្រៀងរៀបចំជំនួនសន្ទនារវាងលោក Henry Kissinger ទីប្រឹក្សាពិសេសរបស់របស់ប្រធានាធិបតីអាមេរិក Richard Nixonជាមួយលោក Le Duc Tho ទីប្រឹក្សា​ពិ​សេស​នៃក្រុមបេសកកម្មនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យវៀតណាម។ ក្រោយរយៈពេល៣ឆ្នាំ កិច្ច​ព្រម​ព្រៀង​​ក្រុងបារីសបានចុះហត្ថលេខានាខែមករាឆ្នាំ១៩៧៣។ ហើយ៤០ឆ្នាំក្រោយ នាទី “Thema”នៃ​កា​ណាល់​ Arte បាន​បញ្ជាំងអំពីការប្រយុទ្ធនេះ។ ដោយ មានកាសែតថត​សម្លេងតាំង​ពីសង្គ្រាម​នោះ អ្នកដឹកនាំ​រឿង​​បាន​ធ្វើ​ឲ្យ​ទស្សនិកជន ទទួលបានបរិយាកាសនៃបណ្តាជំនួបរវាងបេសក​ជនពិសេស​វៀត​ណាម​និង អាមេរិក​។ ខ្សែភាពយន្តឯកសារនេះ (ដែលធ្លាប់ទទួលបានរង្វាន់នៅមហោស្រព ខ្សែភាព​យន្ត​ប្រវត្តិសាស្រ្ត​ Pessac) បានជួយឲ្យទស្សនិក​ជនយល់ច្បាស់អំពីការតស៊ូខាងផ្លូវការ​ទូតរវាងសាស្រ្តាចារ្យ​មហាវិទ្យាល័​យ​ Havard លោក Henry Kissinger  ជាមួយលោកLe Duc Tho យុទ្ធជនបដិវត្តន៍១នាក់​ដែល​ធ្លាប់​​ត្រូវអាណានិគម​រាំងចាប់ឃុំខ្លួន​​ធ្វើ​រុណកម្ម និងជាអតីតថ្នាក់ដឹកនាំស្នូល១រូបរបស់បដិវត្តន៍វៀ​ត​ណាម​ផង​ដែរ​៕​ 
 
តាម VOV5 - វិទ្យសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ