23/08/2016 09:56 GMT+7 Email Print Like 0

ទឹកសមុទ្រនៅភូមិភាគកណ្ដាលវៀតណាមទទួលបានបទដ្ឋាននានា


ទឹកសមុទ្រនៅភូមិភាគកណ្ដាលវៀតណាមទទួលបានបទដ្ឋាននានា

នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម) បានប្រ​ព្រឹត្ត​ទៅ​សន្និសីទ​ប្រកាស​លទ្ធផល​ នៃការវាយតំលៃអំពីស្ថានភាពបរិស្ថានសមុទ្រ ពីខេត្ត​ Ha Tinh ដល់ខេត្ត Thua Thien – Hue។ ថ្លែង​មតិ​នៅ​ទី​នេះ លោក Tran Hong Ha រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន និងបរិស្ថានបានសង្កត់ធ្ងន់ថា៖ ខែមេសា​ឆ្នាំ២០១៦ សមុទ្រ​នៅ​ភូមិ​ភាគ​កណ្ដាលវៀតណាម បានកើតមានឡើងវិបត្តិ​បរិស្ថាន បណ្ដាល​អោយត្រីក្នុង​តំបន់​នេះស្លាប់​យ៉ាង​ច្រើន​។ នា​ថ្ងៃទី២៨មិថុនាឆ្នាំ២០១៦​ក្រុមហ៊ុន Formusa ទទួលខុសត្រូវអំ​ពីបញ្ហា​នេះ និង​បាន​សូម​ទោស​ប្រជាជន​ក្នុង​ទូទាំង​ប្រទេស។

​ក្រសួង​ធនធាន​និង​បរិស្ថាន​បាន​សន្និដ្ឋានថា៖​ គុណភាពបរិស្ថានសមុទ្រនៅតំ​បន់​នេះ បានស្ថិតនៅក្នុងការកំណត់ និង បទដ្ឋាន​នានារបស់វៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ