18/04/2017 15:34 GMT+7 Email Print Like 0

ទឹកមុខថ្មីរបស់ “គ្រាប់ពេជ្រស្ថិតក្នុងតំបន់អាស៊ីបូព៌ា”

តាម​ការព្យាការណ៍ រហូតដល់​ឆ្នាំ២០២០ បរិមាណ​ប្រជាជន​រស់​នៅទីក្រុង​ហូជីមិញ (Ho Chi Minh) - ទីក្រុ​ងធំ​បំផុត​របស់​ប្រទេសវៀតណាម​នឹង​កើន​ឡើងជាង​ ១០ លាន​នាក់។ ហេតុនេះ ទីក្រុង​ហូជីមិញ​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លានិង​សមស្របនឹង​ឈ្មោះ ​គ្រាប់ពេជ្រស្ថិតក្នុងតំបន់​អាស៊ីបូព៌ា ហើយ​ក្លាយទៅ​ជា​ទីក្រុង​ធំ​អស្ចារ្យ​លើ​ពិភព លោក ។

នា​ឆ្នាំ១៩៧៥ បន្ទាប់​ពី​ភាគ​ខាង​ត្បូង​បាន​រំដោះ​ទាំងស្រុង ក៏​ដូចជា​បណ្តា​ទីក្រុង​ផ្សេង​ទៀត​​ក្នុង​ទូទាំងប្រទេស ​សាយហ្គន (Sai Gon) -  ទីក្រុង​ហូជីមិញ (Ho Chi Minh) ចាប់​ផ្តើម​​ការ​ជំនះពុះពារផលវិបាក​របស់​សង្គ្រាម​ ស្តារ​និង​កសាង​ទីក្រុងឡើង​វិញ​ដែរ។

រហូតដល់​បណ្តាឆ្នាំ៨០​នៃ​សតវត្សរ៍មុន ប្រទេស​យើង​ចាប់ផ្តើម​ការផ្លាស់ប្តូរ​ថ្មី ទីក្រុង​ហូជីមិញ (Ho Chi Minh) ក្លាយទៅ​ជា “​តំបន់ល្អ​វិសេស”​ សំរាប់​ប្រជាជន​អន្តោប្រវេសន៍ពីគ្រប់ទិស​គ្រប់​ទីកន្លែង​លើទូទាំងប្រទេស​ មករស់​នៅ​ទីនេះ​និង​រកស៊ី។ ប្រការនេះ​បាន​បង្កើត​សម្ពាធ​មិន​តូច​ទេចំពោះទីក្រុង​​នេះអំពីបញ្ហា​រៀបចំ​ទីក្រុង។ ចាប់ពី​ទីនោះ​ផង​ដែរ អាជ្ញាធរទីក្រុង​ហូជីមិញ (Ho Chi Minh) ​មាន​គំនិតនូវការ​រៀបចំ​ទីក្រុង​យ៉ាងដូច​ម្តេច​ ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​បរិមាណ​ប្រជាជន​​កាន់​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ធានា​​​ការអនុវត្តន៍​តាមទិសដៅ​អភិវឌ្ឍន៍​អរិយធម៌​និង​ទំ​នើបផងដែរ។ ​តំបន់បុរីភូមិ​ហ៊ឹង (Phu Mi Hung) គឺជា​សក្ខីភាពឲ្យការ​ចាប់​ផ្តើម​នូវគំនិតដែល​មាន​លក្ខណៈទម្លុះ​ច្រក។


 ការជួសជុលនិងធ្វើល្អប្រសើរថែមទៀតប្រព័ន្ធគមនាគមន៍ រួមនឹងបណ្តាសំណង់ដែលមានលក្ខណៈប្រវត្តិសាស្ត្រដូចជា៖ តំបន់បុរីថ្មីថ្មីធូធៀម (Thu Thiem) មហាវិថីវ៉វ៉ាន់គៀត (Vo Van Kiet) មហាវិថីង្វៀនវ៉ាន់លីញ
(Nguyen Van Linh) ...  បានរួមចំណែកក្នុងការប្រែប្រួលទឹកមុខទីក្រុងហូជីមិញ។
រូបថត៖ ថុងហាយ /កាសែតរូបភាពវៀតណាម


គម្រោងនូវការរៀបចំបុរីថ្មីធូធៀម (Thu Thiem) ស្ថិតក្នុងខណ្ឌ២ ទីក្រុងហូជីមិញ


មហាវិថីង្វៀនវ៉ាន់លីញ (Nguyen Van Linh) សំណង់សំខាន់មួយក្នុងជំហានអភិវឌ្ឍន៍ដែលមាន
លក្ខណៈទម្លុះច្រកនៅតំបន់ខាងត្បូងនៃទីក្រុងហូជីមិញ (Ho Chi Minh)។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម

ទីក្រុងហូជីមិញ (Ho Chi Minh) គឺជា​ទីក្រុង​ធំបំផុត​នៅ​ប្រទេស​វៀតណាម គឺជា​ម៉ាស៊ីន​ក្បាលរថភ្លើង​​សេដ្ឋកិច្ច​​របស់​ទូទាំង​ប្រទេស​។ ទោះបី​បរិមាណប្រជាជន​​​មាន​ជាង ១០%​នៃបរិមាណ​ប្រជាជន​ទូទាំង​ប្រទេស និង​ផ្ទៃដី​ ០៦% នៃផ្ទៃដី​ទូទាំង​ប្រទេស ប៉ុន្តែ​ទីក្រុង​ហូជីមិញ​បាន​រួមចំ​ណែក​ ២៣% GDP ៣០%​​នៃប្រាក់​ចំណូល​ចូល​ថវិការរដ្ឋ ទាក់​ទាញ​ ២០%​​ ដើមទុន FDI របស់​ទូទាំង​ប្រទេសនិង​នៅទីនេះ​ក៏គឺ​ជា​ទីកន្លែ​ង​ធ្វើ​របស់​កម្មាភិបាល​វិទ្យាសាស្ត្រ​ចំនួន ៤០% ​នៃ​ទូទាំង​ប្រទេស​។

ចាប់ពី​ត្រពាំងដ៏​ធំល្វឹង​ល្វើយ​នៅ​ខាង​ត្បូង​នៃទីក្រុងហូជីមិញ (Ho Chi Minh)  បុរី​​​ថ្មី​ដែលទទួល​ស្តង់ដា​អន្តរជាតិ ឈ្មោះ​ភូ​មីហ៊ឹង​ (Phu My Hung) ត្រូវបាន​កសាងសម្រេច។ បុរី​ថ្មី​ដំបូង​​នេះ​​នៅ​ទីក្រុង​ហូជីមិញ (Ho Chi Minh) គឺជា​សក្ខីភាព​​ដ៏មាន​តំលៃ នៅពេល​ទទួលបាន​ពាន​រង្វាន់​អន្តរជាតិ​ដ៏​ថ្លៃថ្នូរ​គឺ​បុរី​មាន​ការរៀបចំ​​ដ៏​ឆ្នើម​ក្នុង​តំបន់អាស៊ីដែល​បាន​ជ្រើស​តាំង​ដោយ​វិទ្យាស្ថាន​ស្ថាបត្យកម្ម​សហរដ្ឋ​អាមេរិក នា​ឆ្នាំ​២០១៧​។​
 
​ភាព​ស្រួលក្នុង​សកម្មភាព​ប្រចាំថ្ងៃ​​នៅ​ពេល​ប្រជាជនរស់នៅក្នុង​“បុរីគំរូនេះ” ត្រូវបាន​វាយតំលៃ​ជា​សុក្រឹត ​ចែក​រំលែក​នូវ​ជីវភាព​រស់នៅ​ក្នុងបុរី​នេះ លោកស្រី​ វ៉ូ​មីញ​ទៀត (Vu Minh Tuyet) (អាយុ ៧០ ឆ្នាំ) ប្រជាជន​ម្នាក់​រស់​នៅក្នុង​តំបន់​ណាម​ថុង​ (Nam Thong) បាន​ឲ្យ​ដឹង​ថា៖ “​មុន​នេះ ខ្ញុំ​រស់​នៅ​រដ្ឋធានីហាណូយ (Ha Noi)  ចាប់ពី​ផ្លាស់ទីលំនៅមកដល់​ទីក្រុង​ហូជីមិញ​ (Ho Chi Minh) រស់​នៅក្នុង​បុរី​​​នេះ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ខ្លាំងណាស់។ ប្រជាជន​មាន​របៀបរស់នៅអរិយធម៌ សណ្តាប់​ធ្នាប់។ ផ្លូវថ្នល់​ធំធេង​ ឱទ្យាន​ស្រស់​ស្អាត អាកាស​ធាតុ​​​បរិសុទ្ធ ដូច្នេះអ្នក​ណា​ក៏​ចូលចិត្តដែរ។ ”
 
​មិនត្រឹម​តែ​​សំរាប់​ប្រជាជន​រស់​ក្នុង​តំបន់​បុរី​ភូមីហ៊ឹង (Phu My Hung) តែ​ប៉ុណ្ណោះ​ទេ ​បុរី​នេះ​ក៏​ជាទីកន្លែង​ដែល​ទាក់ទាញ​ប្រជាជន​និង​ភ្ញៀវ​ទេសចរណ៍​មកទស្សនា​មកលេង​កំសាន្ត​ក្នុង​បរិវេណ​ស្រឡះ​ល្អ អរិយធម៌​និងទំនើប។ ក្នុងពិធីបុណ្យនិមួយៗ ឬពិធីបុណ្យ​ចូលឆ្នាំថ្មី បុរី​ភូមីហ៊ឹង (Phu My Hung) តែង​តែ​រៀបចំ​បណ្តា​ព្រឹត្តិការណ៍​វប្បធម៌ សិល្ប​ ​ប្រកបដោយ​ចាប់​ចិត្ត​ ដើម្បី​បំរើ​​ប្រជាជន​រស់​ក្នុងបុរី​នេះ​និង​ភ្ញៀវទេសចរណ៍​ដូចជា៖ ផ្សារ​ផ្ការ​នៅ​និទាឃរដូវ ទិវាកុមារ​អន្តរជាតិ រាត្រី​​សែន​ព្រះ​ខែ..

នា​សព្វ​ថ្ងៃនេះ បុរី​ភូមីហ៊ឹង (Phu My Hung) បាន​ទាក់​ទាញ​ប្រជាជន​រស់​នៅ​ទីនេះ​ចំនួន ៣០.០០០ នាក់ ក្នុង​នេះ​ជនបរទេស​ស្មើ ៤៣%។ ដោយ​ការ​រស់នៅ​របស់​សមាគមន៍ជន​បរទេស​នៅ​ទីនេះ​បាន​បង្កើត​របៀបរស់នៅ​ជា​ដោយឡែកក្នុង​ទីស្ថាន​បុរី។


បុរី​ថ្មីភូមីហ៊ឹង (Phu My Hung) បាន​កសាង​តាម​​ការ​រៀបចំ​បើកទូលាយ​ទីក្រុង​​ហូជីមិញ (Ho Chi Minh)
តាម​ទិស​ខាង​ត្បូង ឈាន​ទៅ​​សមុទ្រ​ខាង​កើត​និង​តាម​​និន្នាការ​អភិវឌ្ឍន៍​ទីក្រុង​​​​ឆ្ពោះ​ទៅ​សមុទ្រ​
ដែល​ប្រទេស​ជា​ច្រើ​ន​លើលោកនេះ​កំពុង​​ពេញ​និយម។ រូបថត៖ គីមភឿង  /កាសែតរូបភាព​វៀតណាម


បណ្តាវិឡាឆើតឆាយក្នុងបុរីថ្មីភូមីហ៊ឹង (Phu My Hung) ខណ្ឌ ៧ ទីក្រុងហូជីមិញ (Ho Chi Minh)។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម






ការអភិវឌ្ឍន៍បណ្តាបុរីថ្មីដូចជា៖ បុរីភូមីហ៊ឹង (Phu My Hung) បុរីធូធៀម (Thu Thiem) បានរួមចំណែកជួយប្រជាជនទីក្រុងហូជីមិញមានទីស្ថាននិងបរិស្ថានរស់នៅស្រឡះល្អ អរិយធម៌និងទំនើប។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម


តំបន់បុរី Harbor City របស់សម្ព័ន្ធក្រុមហ៊ុន Novaland ស្ថិតនៅខណ្ឌ ៨ ទីក្រុងហូជីមិញ (Ho Chi Minh)។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម


តំបន់បុរី  Sala ស្ថិតក្នុងកណ្តាលពណ៌បៃតងនៃតំបន់បុរីថ្មីធូធៀម (Thu Thiem) បរិយាកាសបរិសុទ្ធ
ប្រកបដោយអេកូធម្មជាតិនៃតំបន់ទំនាបទន្លេនៅខាងត្បូង។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម




បណ្តាបុរីថ្មីដែលកសាងដ៏ទំនើបនិងផាសុភាពនិងឆើតឆាយកំពុងបង្កើតការចាប់ចិត្តខ្លាំង
សំរាប់ប្រជាជនទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម




បណ្តាបុរីថ្មីបានកសាងដែលឆ្លើយតបនឹងតម្រូវការជីវភាពរស់នៅរបស់ប្រជាជនដូចជា៖ ការលក់ទិញ
ការប្រើប្រាស់និងការលេងកំសាន្ត។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម

ភាព​ជោគ​ជ័យ​របស់​​បុរីភូមីហ៊ឹង (Phu My Hung) បាន​បង្កើត​​ការ​ផ្លាស់​ប្តូរ​ថ្មី​ក្នុង​គំនិត​​រៀបចំ​​ទីក្រុង​របស់​អាជ្ញាធរទីក្រុង​ហូជីមិញ (Ho Chi Minh) បន្ទាប់មក​បណ្តាសំណង​ជា​ច្រើន​ដែល​មាន​លក្ខណៈប្រវត្តិសាស្ត្រ​ត្រូវបាន​កសាង​រួច​ហើយ ដូចជា៖  តំបន់​បុរី​ថ្មី​ធូធៀម (Thu Thiem) ផ្លូវរូងក្នុង​ដី​ឆ្លងកាត់​ទន្លេ​សាយហ្គន (Sai Gon) (ផ្លូវរូង​ធូធៀម (Thu Thiem) មហាវិថី​វ៉វ៉ាន់​គៀត (Vo Van Kiet) មហាវិថី​ (Nguyen Van Linh) ស្ពាន​ភូមី (Phu My) អគារ Bitexco...  និង​សព្វ​ថ្ងៃនេះ​​បណ្តា​ខ្សែផ្លូវ​ metro ក៏កំពុង​កសាងដែរ។
 

ឥឡូវនេះ​ទីក្រុង​ហូជីមិញ (Ho Chi Minh) ​មាន​ ១១ គម្រោង​កសាងបុរី​ថ្មី​​មាន​ទំហំ ២០០ ហិចតា​​និង​ទំហំធំ​ជា​ងនេះ​ទៀត  និង​៤៤ គម្រោង​​​កសាងតំបន់ប្រជាជន​ តំបន់​បុរី​ថ្មី​ មាន​ទ្រង់​ទ្រាយតូច​​ទំហំ​ជាង​ ២០០ ហិចតា​ និងមាន​ផ្ទៃដី​ប្រហែល​ ២៣.៣៧០ ហិច​តា​។​

ស្ថិត​ក្នុង​កណ្តាល​ខណ្ឌទី១ អគារ Bitexco កម្ពស់ ៦៥ ជាន់និង​មាន​ស្ថាបត្យកម្ម​ពិសេស​​ដូចជា​​រូបរាងផ្កា​ឈូក បើសិន​ជា​យើង​ឈរ​នៅ​អគារ​នេះ​ យើង​នឹង​គយគន់​​ទីក្រុង​ដ៏​សកម្ម​និង​ទំនើប​មួយ​ដែលកសាង​ស្ថិត​ក្បែល​ទន្លេ​សាយហ្គន (Sai Gon)។

ក្នុង​ភូមិសាស្ត្រទីក្រុង​​ហូជីមិញ (Ho Chi Minh) នៅតែ​មាន​បណ្តា​ស្ថាបត្យកម្ម​បុរាណ​ដូចជា​​វិហារកាតូលិក​ឌឹក​បា (Duc Ba) ប្រៃសនីយ៍​កណ្តាល ផ្សាបេន​ថាញ (Ben Thanh) វិមាន​ថុង​ញ៉ឹត (Thong Nhat) បណ្តា​ផ្លូវ​​បាន​គ្របដណ្តប់​ដោយ​ម្លប់​ឈើ​មាន​អាយុ​រាប់​រាយឆ្នាំហើយ... ដែលកំពុង​​​នៅមាន​នឹង​បណ្តា​អគារ​ខ្ពស់​​ៗនិង​ទំនើប។

បើសិនជា​បុរី​ភូមីហ៊ឹង (Phu My Hung) បាន​វាយតំលៃ​ដូច​ជា​សំណង់​មាន​លក្ខណៈប្រវត្តិសាស្ត្រ​ក្នុង​​សម័យ​​ចាប់ផ្តើម​អភិវឌ្ឍន៍​របស់​ទីក្រុង រីឯតំបន់បុរី​ថ្មីធូធៀម (Thu Thiem) ​បាន​តភ្ជាប់​តំបន់​កណ្តាល​ទីក្រុង​​ដោយ​ខ្សែផ្លូវ​រូង​ក្រោម​ដី​ឆ្លងកាត់​ទន្លេ​សាយហ្គន (Sai Gon) គឺជា​ទំនើប​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក្នុងអនាគត តំបន់បុរី​ថ្មីធូធៀម (Thu Thiem) គឺ​ជា​សំណង់​គំរូ​របស់​ទីក្រុង​​ក្នុងរយៈពេល​​បណ្តា​ឆ្នាំ​នៃដើមសតវត្សរ៍ទី ២១។

 

​តំបន់​រស់​នៅ​របស់​ប្រជាជន​ក្រីក្រ​​ធូធៀម (Thu Thiem) នាពេល​មុន មាន​ដំបូលផ្ទះ​ទាបៗ​ស្ថិត​ក្បែរ​ដើម​ដូង​​ត្រសុំ​ត្រសាយ ឥឡូវនេះ​​បាន​ក្លាយទៅ​ជា​តំបន់​បុរី​ថ្មីធូធៀម (Thu Thiem) ដ៏ទំនើប​​​និង​តភ្ជាប់​នឹង​​​កណ្តាល​ទីក្រុង​ ដោយ​ខ្សែ​ផ្លូវ​រូង​ក្រោម​ដី​ឆ្លង​កាត់​ទន្លែសាយហ្គន (Sai Gon) គឺជា​ទំនើប​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ នា​អនាគត​ឆាប់ៗនេះ ​តំបន់​បុរី​ថ្មីធូធៀម (Thu Thiem) នឹង​ក្លាយទៅ​ជា​ម​ជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម​ សេវាកម្ម​ដែល​មាន​គុណភាព​​​ខ្ពស់​និង​ទទួល​ស្តង់​ដា​អន្តរជាតិ ដោយ​​ស្ថាបត្យកម្ម​រស់​នៅ​និង​ធ្វើការសំរាប់​ប្រជាជន​ចំនួន ៣០០ និង​អាចទទួល​ភ្ញៀវ​មកទស្សនាចំនួន ១​ លាន​នាក់​ក្នុង​បណ្តា​ពិធីបុណ្យ។ តំបន់បុរី​ថ្មីធូធៀម (Thu Thiem) សង្ឃឹម​នឹង​ក្លាយទៅ​ជា​បុរី​ស្អាតនិង​ល្អបំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ដោយ​ទេសភាព​មាត់​ច្រាំង​ទន្លេ។


ទីស្តីការគណៈកម្មាការទីក្រុងហូជីមិញ (Ho Chi Minh) គឺជាសំណង់មួយដែលរក្សា ដើម្បីពង្រីកបណ្តាតំលៃស្ថាបត្យកម្ម ប្រវត្តិសាស្ត្រផ្អែកទៅលើការរៀបចំទីក្រុងថ្មី។
រូបថត៖ ថុងហាយ  /កាសែតរូបភាពវៀតណាម


វិហារកាតូលិកឌឹកបា (Duc Ba)  សំណង់ស្ថាបត្យកម្មគំរូរបស់ទីក្រុងហូជីមិញ (Ho Chi Minh) ចាប់ផ្កើមកសាង
នាឆ្នាំ១៨៧៧ និងសម្រេចនាឆ្នាំ១៨៨០ ទីកន្លែងមួយដែលចាប់ចិត្តភ្ញៀវទេសចរណ៍
មិនអាចមិនទស្សនាទេ នៅពេលទេសចរណ៍ទីក្រុងនេះ។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម


ប្រៃសនីយ៍កណ្តាលទីក្រុងហូជីមិញ (Ho Chi Minh) គឺជាសំណង់ស្ថាបត្យកម្មបុរាណដ៏ល្បីឈ្មោះដែលកសាងពីសម័យប្រទេសបារាំង នៅទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម



រួមជាមួយការអភិវឌ្ឍន៍បណ្តាបុរីថ្មី ទីក្រុងហូជីមិញ (Ho Chi Minh) ក៏បានយកចិត្តទុកដាក់លើការរក្សាបណ្តាសំណង់ស្ថាបត្យកម្មដែលមានតំលៃវប្បធម៌ -ប្រវត្តិសាស្ត្រ។ ក្នុងនោះ វិឡាបុរាណលេខ ១១០ -១១២ វ៉វ៉ាន់តឹន
(Vo Van Tan) ទីក្រុងហូជីមិញ (Ho Chi Minh)។ រូបថត៖ ថុងហាយ  /កាសែតរូបភាពវៀតណាម


ផ្លូវរូងក្នុងដីឆ្លងកាត់ទន្លេសាយហ្គន (Sai Gon) (ផ្លូវរូងធូធៀម (Thu Thiem)) សំណង់គមនាគមន៍ទំនើប
បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ តភ្ជាប់កណ្តាលទីក្រុងហូជីមិញនឹងតំបន់បុរីថ្មីធូធៀម (Thu Thiem)។
រូបថត៖ ធូបា


ស្ពានភូមី (Phu My) តភ្ជាប់ពីខណ្ឌីទី២ ដល់ខណ្ឌទី៧ នៃទីក្រុងហូជីមិញ (Ho Chi Minh)។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម


ប្រព័ន្ធគមនាគមន៍ទីក្រុងទំនើបនិងបានកសាងព្រមៗ គ្នា តភ្ជាប់ពីខណ្ឌ ១ និងខណ្ឌទី៤ នៃទីក្រុងហូជីមិញ។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម


នាសព្វថ្ងៃនេះ អគារ Bitexco គឺជាអគារខ្ពស់បំផុតនៅទីក្រុងហូជីមិញ (Ho Chi Minh) ព្រោះស្ថាបត្យកម្ម
កសាងដូចរូបផ្កាឈូកដែលចាត់ទុកដូចជានិមិត្តរូបទំនើបរបស់ទីក្រុងហូជីមិញ (Ho Chi Minh)។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម


ទីក្រុងហូជីមិញ (Ho Chi Minh) កាន់តែមានមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបជាច្រើននិងបានទទួលស្តង់ដាអន្តរជាតិ។ រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម


វិថីដើរ ង្វៀនហ្វេ (Nguyen Hue)  មណ្ឌលលេងកំសាន្តសាធារណៈទំនើបស្ថិតនៅកណ្តាលទីក្រុងហូជីមិញ
(Ho Chi Minh)។ រូបថត៖ ថុងហាយ  /កាសែតរូបភាពវៀតណាម


ទីក្រុងហូជីមិញ (Ho Chi Minh) គឺទីកន្លែងចាប់ចិត្តមួយសំរាប់ភ្ញៀវបរទេស។
រូបថត៖ គីមភឿង  /កាសែតរូបភាពវៀតណាម

ដោយយុទ្ធសាស្ត្រ​រៀបចំ​ការអភិវឌ្ឍន៍ទីក្រុង ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ អាជ្ញាធរទីក្រុង​ហូជីមិញ (Ho Chi Minh) ក៏​បាន​​ប្រមូល​កម្លាំង​សំដៅ​ធានាទីកន្លែង​រស់​នៅ​ដ៏​សុខសាន្ត​ក៏​ដូច​ជា​បញ្ហា​សុខមាលភាពសង្គម​សំរាប់​ប្រជាជន។ អាជ្ញាធរទីក្រុង​ហូជីមិញ (Ho Chi Minh) ក៏​បាន​​លើក​ទឹក​ចិត្ត​យ៉ាងអតិបរមាណ​បណ្តាសមាសភាព​សេដ្ឋកិច្ច បណ្តា​ប្រភេទ​សហគ្រាស​អភិវឌ្ឍន៍​​យ៉ាង​ខ្លាំងក្លា​ការ​ផលិត​និង​ធ្វើអាជីវកម្ម ដើម្បី​​បង្កើត​ការងារ ជួយឧបត្ថម្ភ​​ប្រជាជន​មាន​ការងារ​និង​បង្កើន​ប្រាក់​ចំណូល កាត់​បន្ថយ​ភាព​ក្រីក្រ លើកកម្ពស់គុណភាព​ធានារ៉ាប់រង ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​តភ្ជាប់​នឹង​ការពារ​បរិស្ថាន ឆ្ពោះ​ទៅ​កាន់ទិសដៅ​ទីក្រុង​ហូជីមិញ​មាន​គុណភាព​រស់​នៅ​ អរិយធម៌ ទំនើប​និង​ពោរពេញ​ដោយមនោសញ្ចេតនា សមស្របនឹង​​ឈ្មោះ “គ្រាប់ពេជ្រស្ថិតក្នុងតំបន់​អាស៊ីបូព៌ា”./.



តាមសេចក្តីរាយការណ៍របស់ធនាគារពិភពលោក បើសិនអត្រាប្រជាជនបង្កើនជាមធ្យម ៣៩% ក្នុងមួយឆ្នាំ ដូចជាក្នុងដំណាក់កាល ២០០០ - ២០១០ តាមគ្រោង ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២០ បរិមាណប្រជាជនទីក្រុងហូជីមិញនឹងមាន ១០ លាននាក់ លើកលេងប្រជាជនអន្តោប្រវេសន៍។ ដូច្នេះទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងរហូតដល់ឆ្នាំ២០២០ ផ្ទៃផ្ទះរស់នៅ គិតតាមមនុស្សម្នាក់ទទួលបាន ២០ ម៉ែត្រការេ និងដល់ឆ្នាំ២០២៥ទទួលបាន ២២៤ម៉ែត្រការេសំរាប់មនុស្សម្នាក់។

អត្ថបទ៖ ង្វៀន​វូថាញ​ដាត
រូបថត៖ ដាំង​គីមភឿង ថុង​ហាយ ធូបានិង​ឯកសារ


បណ្តាអត្ថបទបានផ្សាយ