11/11/2016 16:29 GMT+7 Email Print Like 0

ទឹកដី និងប្រជាជនខេត្តប៊ិញធួន (Binh Thuan) តាមរយៈកែវម៉ាស៊ីនថតរូបរបស់លោកហ៊ឹវថាញ (Huu Thanh)

ស្នាដៃ​​សិល្បៈចំនួន ៥០ ដែល​ជ្រើស​រើស​ក្នុង​ចំណោមស្នាដៃ​ចំនួន ​២០០​ ក្នុង​សៀវភៅ​រូបភាព​ "ខេត្តប៊ិញ​ធួន (Binh Thuan)  ទីកន្លែង​​ខ្ញុំ​​រស់​នៅ" របស់​អ្នក​ថត​រូប ង្វៀន​ហ៊ឹវ​ថាញ (Nguyen Huu Thanh) ​បាន​​​តាំង​ពិព័រណ៍​នៅ​ (ខេត្ត​ប៊ិញ​ធួន)។ ការតាំង​ពិព័រណ៍​នេះ​​បាន​ឧទ្ទេសនាម​ដល់​ទស្សនិកជន​​អំពី​​ខេត្ត​ប៊ិញ​ធួន​​ដ៏​ស្រស់​ស្អាត ជិត​ស្និទ្ធ ស្លូតបូត មាន​ចិត្ត​រាប់​អាន​ភ្ញៀវ​និង​ពោរ​ពេញ​ដោយ​​សក្តានុពល​ទេសចរណ៍​។

សៀវភៅ​រូបភាព​ “ប៊ិញ​ធួន (Binh Thuan)  ទីកន្លែង​ខ្ញុំ​រស់​នៅ​​"គឺ​ត​ម្រុយ​​មួយក្នុង​​រយៈពេល ៣០ ឆ្នាំ​​ថត​រូប​របស់​អ្នក​ថតរូប​ ង្វៀន​ហ៊ឹវ​ថាញ (Nguyen Huu Thanh) ​ ក្នុង​នាម​ជា​អ្នក​យក​ព័ត៌មាន​​​ធ្វើ​ការ​នៅ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​និង​​កាសែត​រូបភាព​វៀតណាម។ តាមរយៈកែវ​ម៉ាស៊ីន​ថត​ររូប​របស់​លោក ង្វៀន​ហ៊ឹវ​ថាញ់ ខេត្ត​ប៊ិញ​ធួន​លេច​ចេញ​សោភ័ណ្ឌភាព​នៃ​​តំបន់​ដែល​ពេញ​លេញ​​​​ដោយអត្ត​សញ្ញាណជាតិ។ ទស្សនិកជន​មកទស្សនា​ការតាំង​ពិព័រ​ណ៍នេះ ​ដូច​​ជា​​ឆ្លង​កាត់​​ភ្នំ​តូចជា​ច្រើន​ និង​ឆ្លង​ទន្លេ​ឡា​ង៉ា (Nga)​ ពី​បណ្តាទសវត្សរ៍ ១៩៨០ -១៩៩០ រហូតដល់ការ​​​ដឹង​រឿង​រ៉ាវ​របស់​​ស្ត្រី​ម្នាក់​ជនជាតិ K’ho ហ្វូង​ដំរី​ព្រៃ​តែ​មួយ​គត់​រស់​នៅ​តំបន់​ឌឺក​លីញ តាញ​លីញ (Duc Linh, Tanh Linh) ​ឬភ្នំ​ខ្សាច់​​មូយ​ណែ (Mui Ne) ជាវាលរហោស្ថាន រស់​រវើក​​នា​សម័យមុន ... ឥឡូវនេះ​បណ្តា​តំបន់​ទាំងនោះ​បាន​ប្រែប្រួល​ហើយ។


អ្នកតំណាងកាត់ខ្សែបូរបើកការតាំងពិព័រណ៍ "ខេត្តប៊ិញធួន ទីកន្លែងខ្ញុំរស់នៅ"

អ្នកថតរូប ង្វៀនហ៊ឹវថាញ់ (ខាងស្តាំ) ចែករំលែកបណ្តាអនុស្សាវរីយ៍ នៅពេលដែលលោកទៅថតរូប
ជាមួយទស្សនិកជនដែលមកទស្សនា


បណ្តាស្នាដៃត្រូវបានដាក់តាំងក្នុងការតាំងពិព័រណ៍ដែលឧទ្ទេសនាមអំពីទឹកដីនិងប្រជាជនខេត្តប៊ិញធួនដ៏ស្លូតបូត
មានចិត្តរាប់អានភ្ញៀវ និងពោរពេញដោយសក្តានុពលទេសចរណ៍


ភ្ញៀវមកទស្សនាកត់ត្រាការរំជួលចិត្តនៅពេលមកទស្សនាការតាំងពិព័រណ៍របស់អ្នកថតរូប ង្វៀនហ៊ឹវថាញ់

"បណ្តា​ស្នាដៃ​របស់​អ្នក​ថត​រូប ង្វៀន​ហ៊ឹវ​ថាញ ​បាន​បង្ហាញ​ជីវភាព​​ប្រចាំ​​យ៉ាង​ពិត​ប្រាកដ​និងទទួល​បាន​​ភាព​ជោគ​ជ័យ​ នៅពេល​ដែលលោកឧទ្ទេសនាម​ទៅ​ដល់​មិត្តភ័ក្តិ​និង​អ្នក​ចូលចិត្ត​​ការ​ថតរូប​អំពី​ខេត្ត​ប៊ិញ​ធួន​ដ៏​ស្រស់​ស្អាតជា​ស្រុក​កំណើត​របស់​លោក​...​"

(លោក វូ​ខាញ (Vu Khanh) ប្រធាន​សមាគមន៍​អ្នក​ថត​រូប​វៀតណាម)

អ្នក​ថត​រូប ង្វៀន​ហ៊ឹវ​ថាញ​ បាន​ចែក​រំលែក​ថា៖ “​ចំនួន ៣០%​នៃ​​រូបភាព​ក្នុង​សៀវភៅ​រូបភាព​របស់​ខ្ញុំ​បាន​ក្លាយទៅ​ជា​“ប្រវត្តិសាស្ត្រ” ហើយ នោះ​មាន​ន័យ​ថា​បណ្តា​ទីកន្លែង​​នោះ​មិន​​​​រក្សា​ទិដ្ឋភាព​ដូច​ពេល​ដែល​លោក​បាន​ថត​រូប​៖ រូបថត​ជួរដើម​ដូង​នៅ​មូយ​ណែ (Mui Ne) ភ្នំ​ហុង (Hong) ចំណតទូក​ល្អី ​ហ្គាញ​សន់ (Ganh Son) បណ្តា​ភ្នំ​ខ្សាច់​ដ៏ស្រស់​ស្អាត…​តាម​រយៈការ​តាំង​ពិព័រណ៍នេះ ខ្ញុំ​​មាន​បំណង​ប្រាថ្នា​​ថា អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ អ្នក​គ្រប់​គ្រង​នានា បណ្តា​សហគ្រិន​​និង​ប្រជាជន​ដែល“​ស្ថិត​ក្នុង​តំបន់​ខ្ញុំ​រស់​នៅ”​ រួម​ដៃ​ការពារ​បរិស្ថាន ការ​ពារ​​​ទីស្ថាន​វប្បធម៌ ទេសចរណ៍​និង​​ប្រវត្តិសាស្ត្រ…"./.

ស្នាដៃ​មួយ​ចំនួន​ក្នុង​ការ​តាំងពិព័រណ៍ “ខេត្ត​ប៊ិញ​ធួន ទីកន្លែង​ខ្ញុំ​រស់​នៅ"៖


នារដូវកាលនេសាទក្តាមសេះ

ក្រុមទូកល្អី

គំនូរសមុទ្រ

ពិធីសែនជីដូន ជីតា ក្នុងពិធីបុណ្យ Ramưvan របស់ជនជាតិចាមដែលកាន់សាសនា Bani

ការបន្សល់ទុកក្រោយសង្គ្រាម

ផ្ទះជៀសវៀងដំរីព្រៃ

ជំនះដំរីព្រៃ

ភ្នំខ្សាច់

ភ្នំហុង (Hong) ទេសភាពធម្មជាតិនៅមូយណែ នាសព្វថ្ងៃនេះទេសភាពត្រូវបានប្រែប្រួលហើយ

ជួរដើមដូងដែលដាំនៅវិថីផានធៀត (Phan Thiet) មូយណែ (Mui Ne) នាសម័យមុន

ត្រៀមខ្លួនដើម្បីចេញដំណើរទៅនេសាទ

ទាញសំណាញ់

លេងសប្បាយជាមួយរលកសមុទ្រនៅពេលថ្ងៃអស្តង្គត

លេងល្បែងជាមួយខ្យល់

បង់សំណាញ់អូសមង

ជិតស្និទ្ធជាមួយធម្មជាតិ

 
 


"រូបថត​របស់​​លោក ង្វៀន​ហ៊ឹវ​ថាញ ​​ មាន​សោភ័ណ្ឌភាព​របស់​សិល្បករ​ម្នាក់​ដែលមាន​ចិត្ត​រសើប ជិតស្នីទ​នឹង​វិជ្ជាជីវរបស់អ្នកយក​ព័ត៌មានម្នាក់។ យើង​អាច​និយាយថា ក្រោយ​រូបថត​សន្លឹកនិមួយៗ ទស្សនិកជន​អាច​ទទួល​អារម្មណ៍​នូវ​ចង្វាក់​បេះដូង​ ​ក្តីស្នេហា​​របស់​អ្នក​ថត​រូប..."
( លោក​ ត្រឹន​ម៉ាយ​ហឿង (Tran Mai Huong) អតីតអគ្គនាយក ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

 


 

 អនុវត្តន៍៖ ដាំង​គីមភឿង

 
បណ្តាអត្ថបទបានផ្សាយ