10/04/2015 15:44 GMT+7 Email Print Like 0

ទីភ្នាក់ងារសារព័ត៌មានវៀតណាម អនុវត្តន៍គម្រោងជួយឧបត្ថម្ភទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP


  លោក​អគ្គនាយក​ទីភ្នាក់ងារសារព័ត៌មាន​ង្វៀន​ឌឹក​ឡើយ និង​លោក​ស្រី អគ្គនាយិកាសុខមុំនិមល​នៅ​ពិធី​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​ប្រគល់​ឧបករណ៍​បច្ចេកទេស​របស់​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ជូន​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)។ រូបថត៖ ផាមគៀន /ទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម 
 





















នា​រសៀល ​ថ្ងៃទី  ៨​ ខែ​ មេ​សា​ឆ្នាំ ២០១៥ នៅ​ទីស្នាក់ការ​​នៃ​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (រដ្ឋ​ធា​​នី​ហាណូយ) លោក​អគ្គនាយក​​​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ ង្វៀន​ឌឹក​ឡើយ បាន​ជួបពិភាក្សា​ការងារ​​ជាមួយ​លោក​ស្រី​អគ្គនាយិកា​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) សុខមុំនិមល​ កំពុងអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារនៅ​វៀតណាម។

ក្នុងកិច្ច​ពិភាក្សា​ការងារ លោកលោក​អគ្គនាយក​​​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ ង្វៀន​ឌឹក​ឡើយ ​វាយ​តំលៃ​ខ្ពស់​​កិច្ច​សហប្រតិបត្តិការ​វាង​ AKP​ និងទីភ្នាក់ងារសារព័ត៌មានវៀតណាម​ (TTXVN) ព្រមទាំង​ស្នើ​ AKP​ និង​ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម​ (TTXVN) បង្កើន​កិច្ច​សហប្រតិបត្តិការ ផ្លាស់ប្តូរ​ព័ត៌មាន ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​​ទាក់ទង​នឹង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ក៏​ដូចជា​ចំណងមិត្តភាពជាប្រពៃណីរវាង​ប្រទេសវៀត​ណាម​និង​​​ប្រទេសកម្ពុជាផងដែរ។

ឲ្យដឹងថា​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ទីភ្នាក់ងារសារព័ត៌មាន​នៃ​ប្រទេសទាំង​ពីរមិនទាន់​សមស្រប​នឹង​ទំនាក់ទំនង​នយោបាយ​នៃប្រទេសទាំងពីរ​ លោកអគ្គនាយក​ទីភ្នាក់ងារសារ​ព័ត៌មាន​វៀតណាម​ មាន​បំណង​ប្រាថ្នា​ថា កិច្ច​សហប្រតិបត្តិការ​កាន់តែ​បើក​ទូលាយ ​ដោយខ្លឹម​សារ​ជាក់ស្តែង​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​របស់​ទី​ភ្នាក់​ងារសារព័ត៌មានវៀតណាម និង AKP។

 លោក​អគ្គនាយក​ទីភ្នាក់ងារសារព័ត៌មានវៀតណាម បាន​វាយតំលៃ​លទ្ធផល​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ឡើង​វិញ​​ក្នុងរយៈពេល​កន្លងទៅ សង្កត់​ធ្ងន់​ការចាំបាច់​​នូវការបើក​បណ្តា​វគ្គ​បំប៉ន​លើក​កម្ពស់​ជំនាញ អនុវត្តន៍បណ្តា​គម្រោង​​​​កែលំអប្រសើរ​ថែមទៀត​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​ ដែល​ជួយ​ឧត្ថម្ភ​ AKP  យក​កាណាល់​ទូរទស្សន៍​ Vnews របស់​ទីភ្នាក់ងារសារ​ព័ត៌មាន​​វៀតណាម​បញ្ចូល​ក្នុង​ប្រព័ន្ធ​​ទូរទស្សន៍ខែ្សកាប​របស់ AKP  ចេញ​​ផ្សព្វផ្សាយ​កាសែត​រូបភាពជន​ជាតិ​នៅតំបន់ភ្នំព្រៃ​ មាន​ភាសាទាំងពីរ​វៀតណាម - ខ្មែរ​នៅ​ប្រទេស​កម្ពុជា​។

លោក​អគ្គនាយក​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ស្នើ AKP កសាង​ផែន​ការ​​ជាក់ស្តែង​អំពី​ការ​ជួយ​ឧបត្ថម្ភ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​របស់​ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាមប្រគល់​​ឲ្យ​ AKP ដើម្បី​ជម្រាប​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​​ បញ្ចូល​​ក្នុង​បញ្ជី​ឈ្មោះ​បណ្តា​គម្រោង​​ក្នុង​ក្របខ័ណ្ឌ​គណៈកម្មាការ​ចម្រុះ​វៀត​ណាម​​ - កម្ពុជា។

លោកស្រីអគ្គនាយិកា​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា សុខមុំនិមល បាន​ឯកភាព​ជាមួយ​បណ្តា​យោបល់​វាយ​តំ​លៃ​​​របស់​លោក​អគ្គនាយកទីភ្នាក់ងារសារព័ត៌មានវៀតណាម ឲ្យ​ដឹងទីភ្នាក់ងារ​សារព័ត៌មាន​ត្រូវជំរុញ​ខ្លាំង​ថែម​ទៀត​​កិច្ច​សហប្រតិបត្តិការ ក្នុងនោះ​ក៏​មាន​ការងារផ្សព្វផ្សាយ​អំពី​ដំណើរ​ការបង្កើតសហគមន៍​ ASEAN នា​​ចុង​ឆ្នាំ​នេះ។

លោកស្រី​សុខមុំ​និមល ថ្លែង​ថា ការអភិវឌ្ឍន៍​របស់ AKP សព្វថ្ងៃនេះមិន​អាច​ខ្វះបាន​ការជួយ​ឧបត្ថម្ភ​របស់​ទី​ភ្នាក់​​​ងារសាព័ត៌មាន​វៀតណាម​ទាំង​​សម្ភារៈ ស្មារតី​និង​ជំនាញ​ទេ។

លោក​ស្រី​អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានសង្កត់​ធ្ងន់ថា​ ក្នុងរយៈពេល​ខាង​មុខនេះ នឹង​ប​ន្ត​សហ​ប្រតិបត្តិការ​យ៉ាង​ស្អិតរមួត​ជាមួយ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ទឹកដី ប្រជាជន​​វៀតណាម ជំរុញ​ទំនាក់ទំនង​រវាង​ទីភ្នាក់ងារសារព័ត៌មាន​ទាំងពីរ​និយាយ​ដោយឡែក​ រួមចំណែក​​ក្នុង​ការ​អភិវឌ្ឍន៍ បង្កើន​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព កិច្ច​សហប្រតិបត្តិការលើ​គ្រប់​វិស័យនៃប្រទេសទាំងពីរ​និយាយ​រួម។

ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ និង​ AKP បាន​បង្កើត​ចាប់​ពី​ឆ្នាំ ១៩៧៩។​ រហូត​ដល់​សព្វថ្ងៃនេះ​ មូលដ្ឋាន​នៃ​ទំនាក់ទំនងទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ទីភ្នាក់ងារសារព័ត៌មាន​វៀត​ណាម​ និង​ AKP គឺ​ជា​កិច្ច​ព្រមព្រៀងសហប្រតិបត្តិការ​ជំនាញ​ ដែលបាន​ចុះ​នៅ​ខែ​កក្កដា ឆ្នាំ ២០០៦ នៅ​រដ្ឋធានី​ហាណូយ។

ក្នុងនោះ ភាគីទាំងពីរ​បាន​ផ្លាស់​ប្តូរ​ព័ត៌មាន (ព័ត៌មាន​ រូបថត)​ រៀងរាល់​ថ្ងៃ អ្នក​យកព័ត៌មាន​ជួយ​ឧត្ថម្ភ​ទៅវិញ​ទៅ​​មក ផ្លាស់​ប្តូរថ្នាក់ដឹក​នាំ​ជា​រៀងរាល់​ឆ្នាំ ជួយ​ឧបត្ថម្ភ​បច្ចេកទេស ផ្លាស់ប្តូរ​ជំនាញ ​ស្វែងយល់​បន្ថែម​យោបល់​​​ទៅ​វិញទៅមកអំពីបណ្តា​បញ្ហា​ទាក់ទង​នៅ​វេទិការ​ក្នុងតំបន់​និង​អន្តរជាតិដែល​ទីភ្នាក់ងារ​សារ​ព័ត៌មាន​​​ទាំងពីរ​បានចូលរួម។

អំពីការស្នាក់នៅរបស់អ្នកសារពត៌មាន ថ្នាក់ដឹកនាំនិង​បណ្តាសហការី​ AKP តែងតែ​​ផ្តល់ ​​ការជួយ​ឧបត្ថម្ភ​ឲ្យ​អ្នក​យកព័ត៌មាន​នៃទីភ្នាក់ងារសារព័ត៌មាន​វៀតណាមប្រចាំនៅ​កម្ពុជា។ ទំនាក់ទំនង​ការទូត​រវាង AKP និង​អ្នក​យកព័ត៌មាន​​នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅ​ភ្នំពេញ​ជានិច្ចកាលរក្សា​បានទំនាក់ទំនង​ល្អ​។

ក្នុង​កិច្ច​ពិភាក្សា​ការងារ​បាន​​ចុះ​​ហត្ថលេខាលើ​កំណត់​ហេតុ​ប្រគល់​ឧបករណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ជូន​ AKP./.
តាម​ កាសែតរូបភាពវៀតណាម/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 







 
បណ្តាអត្ថបទបានផ្សាយ