13/06/2017 10:03 GMT+7 Email Print Like 0

ទីផ្សារវៀតណាមទាក់ទាញចំពោះសហគ្រាសអូស្ត្រាលី


ទីផ្សារវៀតណាមទាក់ទាញចំពោះសហគ្រាសអូស្ត្រាលី

នេះជាការអះអាងរបស់តំណាងក្រុមប្រឹក្សាសហគ្រាសអូស្ត្រាលី-វៀតណាមនៅក្នុងសន្និសីទតាំងពិព័រណ៌ពាណិជ្ជកម្មនិងវិនិយោគអូស្ត្រាលី - វៀតណាមប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ ដោយមានសហគ្រាស​ជាង ៧០ ប្រមូលផ្តុំទៅលើវិស័យនានា ដូចជា៖ អចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យាខ្ពស់ បរិស្ថាន កសិកម្ម និងអប់រំ  គណៈប្រតិភូសហគ្រាសអូស្ត្រាលីបានមកដល់វៀតណាម ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការជាមួយដៃ​គូ​វៀត​ណាម ក៏ដូចជាស្វែងយល់អំពីបរិយាកាសវិនិយោគនៅវៀតណាម។នាបច្ចុប្បន្នវៀតណាមជាប្រទេសឈរលំដាប់ថ្នាក់ទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍អំពីការទាក់ទាញវិនិយោគសំរាប់សហគ្រាសអូស្ត្រាលី។ សហគ្រាសអូស្ត្រាលីបានវាយតំលៃទីផ្សារវៀតណាមកាន់តែសកម្ម ពិសេសគឺរដ្ឋាភិបាលទើបមានគោលនយោបាយអាទិភាពនិងជួយឧបត្ថម្ភសហគ្រាសស្វែងរកឱកាសរកស៊ីនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ