23/08/2017 10:26 GMT+7 Email Print Like 0

ទីផ្សារត្បូង

ផ្សារ​​ត្បូង​​ហាណូយ​ ប្រជុំ​គ្នា​នៅ​ថ្ងៃអាទិត្យ​​ជារៀង​រាល់​សប្តាហ៍​ នៅ​លេខ​៤៥៦ វិថី​ហ្វាង​ហ្វ័រ​ថាម (Hoang Hoa Tham)។ នេះ​ជាផ្សារ​ពិសេសបាន​​រៀប​ចំដោយ​​សមាគម​​​ត្បូង​​ហាណូយ​​ សម្រាប់​ជួប​ប្រាស្រ័យ​​ និង​ឧទ្ទេសនាម​ផលិតផល​​ត្បូង​​ របស់​វៀតណាម​ ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​។​

​មក​ជាមួយ​ផ្សារ អតិថិជន​អាច​​ជ្រើ​សរើស​សម្រាប់​ខ្លួន​​នូវ​ផលិតផល​ត្បូង​​របស់​វៀតណាម​​ដូចជា​​ Shapphire សិលា​ខៀវ​ហនុមាន​ Ruby...។ល។ នៅ​មិន​ទាន់​ច្នៃ​ ឬ​ឆ្លង​កាត់​ការ​ច្នៃ​ចម្លាក់​ មាន​​តម្លៃពី​រាប់​រយ​ពាន់​ដុង រហូត​ដល់​រាប់​លាន​ដុង​។ ​អ្នក​លក់ទំនិញ​នៅ​ផ្សារ​ត្បូង​ ​ ជា​សមាជិក​នៃ​សមាគម​​ត្បូង​​វៀតណាម​ មកពី​ខេត្ត​ក្រុង​ដែល​ល្បី​ឈ្មោះ​​ពី​ត្បូង​​ដូចជា៖ ស្រុក​ឡុក​អៀន (Luc Yen)  (អៀន​បាយ - Yen Bai​) ខេត្ត​ថាញ​ហ្វ័រ (Thanh Hoa) ខេត្ត​ង៉ែ​អាន (Nghe An)​។​​
 
បងស្រី​ វូ​ធី​ញូង (Vu Thi Nhung) មកពី​ស្រុក​ឡូក​អៀន(Luc Yen)​ (អៀន​បាយ - Yen Bai) ឲ្យ​ដឹង​ថា៖​ តាំងពី​ពេល​ផ្សារ​បង្កើត​មក បងស្រី​មិន​រំលង​មួយ​ថ្ងៃ​​ណាឡើយ។ បងស្រី​ចាប់​ឡាន​ពី​ខេត្ត​ត្វៀន​ក្វាង (Tuyen Quang) ទៅកាន់​ក្រុង​​ហាណូយ​ ចាប់​ពី​រាត្រី​ថ្ងៃសៅរ៍ ​​ដើម្បី​ពេល​ព្រឹក​ថ្ងៃអាទិត្យ​ មាន​វត្ត​មាន​នៅ​​ផ្សារនេះ​។​ អតិថិជនយ៉ាង​ច្រើន​ ​មក​ទិញ​ទំនិញ​នៅ​ផ្សារ​ត្បូង​​​ហាណូយ​​។



 ផ្សារ​ត្បូ​ងពេជ្រ​នៅ​លើ​ដង​វិថិ​ហ្វាង​ហ្វ័រ​ថាម​ បាន​ប្រជុំ​គ្នា​នៅ​ថ្ងៃអាទិត្យ​ជារៀង​រាល់ឆ្នាំ​​រៀបចំ​ដោយ​សមាគម​ត្បូង​ពេជ្រ​ហាណូយ​
សម្រាប់​ឧទ្ទេសនាម​ផលិតផល​ត្បូង​ពេជ្រ​​វៀតណាម​ ទៅ​ដល់​អ្នកប្រើប្រាស់​។​


 
ទីផ្សារ​ត្បូង មាន​ត្បូង​​ធម្មជាតិ​គ្រប់​ប្រភេទ​​ មាន​ប្រភព​ពី​តំបន់​ត្បូង​ល្បី​ឈ្មោះ​ដូចជា​៖​ (អៀន​បាយ - Yen Bai​)
ខេត្ត​ថាញ​ហ្វ័រ (Thanh Hoa) ខេត្ត​ង៉ែ​អាន (Nghe An)​។​​


 អតិថិ​ជន​​ប្រើ​ទឹក​និង​អំពូល​ភ្លើង​ ដើម្បី​ពិនិត្យ​គុណភាព​​ត្បូង​ shapphire។

 
ផលិតផល​ចញ្ចៀន​បាន​ច្នៃ​ដោយ​ត្បូង​ shapphire ផ្កាយ​។

 គ្រាប់​ត្បូង ruby ​ក្រហម​ បាន​តាំង​លក់​នៅផ្សារ​ត្បូង​។​

 ត្បូង​គ្រប់​ប្រភេទ​មាន​តម្លៃ​ចាប់ពី​រាប់​រយ​ពាន់​ដុង​ រហូត​ដល់​រាប់​លាន​ដុង​​បាន​តាំងលក់​នៅ​ទី​នេះ​។​

 
ក្រោយ​ពេល​ជ្រើ​សរើស​សម្រាប់​ខ្លួន​នូវ​គ្រាប់ត្បូង​គាប់​ចិត្ត​ អតិថិជន​អាច​យក​ទៅកាន់​ស្តង់​ច្នៃ​ត្បូង​របស់​សិប្បករ​ ង្វៀ​ន​បាវ​ថាច់​
(Nguyen Bao Thach) ដើម្បី​ច្នៃ​ជា​ផលិតផល​អាលង្ការ​ ដែល​ខ្លួន​តម្រូវ​ការ​។


 
សិប្បករ​ច្នៃ​ត្បូង​ ង្វៀន​បាវ​ថាច់​ (Nguyen Bao Thach) ​ពិនិត្យ​គុណភាព​​ត្បូង​ជូន​អតិថិជន​។​

 
គ្រាប់​ត្បូង​មិន​ទាន់​បាន​ច្នៃ​នឹង​បាន​ចិត​ខាត់​ ដោយ​ម៉ាស៊ីន​ខាត់​។​

 
ត្បូង​ shapphire ពណ៌​ខៀវ​​ជា​ប្រភេទ​ត្បូង​កម្រមាន​ ធម្មជាតិ​ កម្រិង​រឹង​​​នៅក្រោម​​ពេជ្រ​តែបន្តិច បាន​សិប្បករ​
ង្វៀន​បាវ​ថាច់ (Nguyen Bao Thach) ច្នៃ​ជា​រូប​រាង​ដូចជា​គ្រាប់ពេជ្រ​។​


 
នៅ​រាល់ពេល​ប្រជុំ​គ្នា​ក្នុង​​ផ្សារ​​ សិប្បករ​ ង្វៀន​បាវ​ថាច់ (Nguyen Bao Thach) ទទួល​ច្នៃ​ជូន​អតិថិជន​នូវ​គ្រាប់​ត្បូង​​ជាច្រើន​
ដែល​មាន​រូប​រាង​ផ្សេង​ពី​គ្នា​។​


 
ខ្សែ​ករ​រូប​ព្រះ​ម៉ែ​គង់​ស៊ី​អីន​​ ធ្វើ​អំពី​ត្បូង​ shapphire ដោយ​សិប្បករ​ ង្វៀន​បាវ​ថាច់​ (Nguyen Bao Thach)  ច្នៃ​នៅ​នឹង​ផ្សារ​ត្បូង​។​

ជា​ពិសេស​ អតិថិជន​មកទី​នេះ អាច​ទុក​ចិត្ត​ពីគុណភាព​ ពីព្រោះទី​នេះមាន​ស្តង់​ពិនិត្យ​គុណ​ភាព​​ត្បូង​។ ស្តង់​ពិនិត្យ​​នេះ រៀបចំដោយ​សមាគម​ត្បូង​ហាណូយ​​ បើរចេញ​និង​ប្រើប្រាស់​ម៉ាស៊ីន​ទំនើប​ ជួយ​អតិថិជន​ពិនិត្យ​តម្លៃ​ពិត​​​របស់​គ្រាប់ត្បូង​។​
 
តាម​បង ​ឡេអាញ​ត្វឹន​ (Le Anh Tuan) អនុប្រធាន​សមាគម​ត្បូង​ហាណូយ​ អតិថិជន​ទៅ​ផ្សារ​ទិញ​ត្បូង​​ នឹង​មាន​ទំនុក​​ចិត្ត​ពី​គុណភាព​។​ អ្នក​លក់​ទំនិញ​បើ​មាន​សញ្ញា​ក្លែង​បន្លំ​ នឹង​ត្រូវ​បំបាត់ មិន​ឲ្យ​ចូល​រួម​លក់​ដូរ​ទៀត​។​
 
ក្រៅពី​នោះ​ មកជាមួយ​​ផ្សារ​ត្បូង​ អតិថិជន​នៅ​មើល​ឃើញ​ផ្ទាល់​​ដំណាក់កាល​ច្នៃ​ត្បូង​ពិសេស​របស់​សិប្បករ​ ង្វៀន​បាវ​ថាច់ (Nguyen Bao Thach) ។​ គ្រាប់​ត្បូង​បាន​ទិញ​នៅទី​នេះ បាន​ច្នៃ​នៅ​នឹង​ទី​កន្លែង​ បើ​អតិថិជន​មាន​តម្រូវ​​ការ​ធ្វើ​៕​
 

 

អត្ថបទនិង​រូបថត៖  តឹតសើន​

បណ្តាអត្ថបទបានផ្សាយ