16/10/2015 08:56 GMT+7 Email Print Like 0

ទីក្រុង Da Nang និងបណ្ដាខេត្ត Hau Giang, Tra Vinh, Binh Dinh និង Vinh Phuc រៀបចំមហាសន្និបាតបក្សភាគ


ទីក្រុង Da Nang និងបណ្ដាខេត្ត Hau Giang, Tra Vinh, Binh Dinh និង Vinh Phuc រៀបចំមហាសន្និបាតបក្សភាគអាណត្តិ២០១៥-២០២០

នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ មហាសន្និបាតដំណាងបក្សភាគទីក្រុង Da Nang លើកទី២១ អាណត្តិ២០១៥-២០២០​ បានបើកជាផ្លូវការ។​ មានអនុសាសន៍នៅ​មហាសន្និបាត ក្នុងនាមការិយាល័យនយោបាយ​និងគណៈលេខាមជ្ឈឹមបក្សប្រធានរដ្ឋលោក Truong Tan Sang បានវាយតំលៃខ្ពស់រាល់លទ្ធផលដែល​បក្ស​ភាគ​​រដ្ឋអំណាចនិងប្រជាជនទីក្រុង Da Nang ទទួលបានក្នុង​អាណត្តិ​កន្លង​ទៅ។ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖     “ដើម្បីធ្វើបានប្រការនោះ ទីក្រុងត្រូវប្រមូលផ្ដុំអនុវត្តល្អការលោតផ្លោះ​យុទ្ធសាស្រ្ត ​រៀបចំឡើងវិញរចនាសម្ព័ន្ធផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនដើម្បី​សេដ្ឋកិច្ចអភិវឌ្ឍន៍ដោយផ្អែកលើប្រើប្រាស់​ទ្យាសាស្ត្របច្ចេកវិទ្យានិងប្រភព​ធនធានមនុស្សគុណភាពខ្ពស់លើកកំពស់ទិន្នផលប្រសិទ្ធិភាពកំលាំងប្រកួត​ប្រជែង។ ជំរុញការកែលំអរបរិយាកាសវិនិយោគទាក់ទាញប្រភពទុនក្នុងនិងក្រៅ​ប្រទេស។”

នាព្រឹកថ្ងៃដដែល ថ្លែងមតិបញ្ជានៅមហាសន្និបាតតំណាងបក្សភាគខេត្ត Hau Giang លើក​ទី​១៣​អាណត្តិ​២០១៥-២០២០ លោក​Dinh The Huynh សមាជិក​ការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម​បានសង្កត់ធ្ងន់​ថា ខេត្ត Hau Giang ត្រូវពង្រីកស្មារតីសាមគ្គីភាព ឯកភាព បន្ត​ជំនះពុកពារ​លើ​ការ​លំបាក​ដើម្បីអនុវត្តល្អគោលដៅភារកិច្ចដែលបានដាក់ជូនក្នុងអាណត្តិខាងមុខ។        នៅមហាសន្និបាតតំ​ណាង​បក្សភាគខេត្ត Binh Dinh លើកទី១៩អាណត្តិ​២០១៥-២០២០ នាព្រឹកថ្ងៃទី១៥តុលា សមាជិកការិយាល័យ​នយោបាយនិងជា​អនុប្រធាន​រដ្ឋសភា​លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា ខេត្ត Binh Dinh ត្រូវ​យកចិត្តទុកដាក់វិនិយោគទៅលើហេដ្ឋានរចនាសម្ព័ន្ធមណ្ឌឡឧស្សាហកម្ម ពិសេសគឺ​មណ្ឌលសេដ្ឋកិច្ច Nhon Hoi។

នាព្រឹកថ្ងៃទី១៥ ខែតុលា ខេត្ត Tra Vinh បានរៀបចំមហាសន្និបាត​បក្សភាគ​លើក​ទី១០ដោយប្រធានបទ បង្កើនសាមគ្គីភាពប្រជាធិបតេយ្យពិន័យការទទួល​ខុសត្រូវកសាង​បក្សភាគស្អាតស្អំរឹងមាំបន្តផ្លាស់ប្តូរថ្មីខំប្រឹងប្រែងនាំ Tra Vinh ក្លាយទៅជា​ខេត្ត​អភិវឌ្ឍន៍ល្អក្នុងដំបន់វាលសណ្ដរទន្លេ Cuu Long។ ក្នុងពេល​ជា​មួយ​គ្នានោះ ខេត្ត Vinh Phuc ក៏បានរៀបចំមហាសន្និបាតបក្សភាគលើកទី១៦​នាថ្ងៃទី​១៥ ខែតុលាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ