29/06/2016 10:59 GMT+7 Email Print Like 0

ទីក្រុងហ្វេ (Hue) - ទីក្រុងមហោស្រពនិងទេសចណ៍

ស្ថិតនៅកណ្តាលនៃប្រទេសវៀតណាម ទី​​ក្រុងហ្វេ (Hue)មាន​​ប្រៀបខ្លាំងជាច្រើនដើម្បីអភិវឌ្ឍន៍ក្លាយទៅជាតំបន់ទេសចរណ៍”  ពីព្រោះ​​ទីក្រុងហ្វេកំពុងជាម្ចាស់កម្មសិទ្ធិ​លើ​ទ្រព្យ​សម្បត្តិ ដែលពោរ​ពេញទៅដោយ​សក្តានុពលទេសចរណ៍។

ទីក្រុងមហោស្រព
ក្នុងរយៈពេលពីរ​ឆ្នាំ​ម្តង នៅឆ្នាំគូ  ទី​ក្រុងហ្វេ​បាន​រៀបចំ​មហោស្រព​ធំមួយ​ ដែល​មាន​លក្ខណៈអន្តរជាតិ។ ចាប់ពី​ឆ្នាំ​២០០០​​ រហូត​ដល់​នា​សព្វ​ថ្ងៃនេះ ហ្វេ​បាន​រៀបចំ​ មហោស្រពចំនួន ៩​ ដង ហើយមនុស្សមួយ​ចំនួន ​ដែល​​បាន​ប្រៀបធៀបមហោស្រព​ហ្វេ​នឹង​មហោស្រព​ដ៏​ល្បី​ឈ្មោះ​លើ​ពិភពលោក​ដូចជា៖ មហោស្រព Avignon នៅ​ប្រទេសបារាំង ​មហោស្រព Edinburg នៅ ប្រទេស Scotland មហោស្រព Adelaide ​​នៅ​ប្រទេសអូស្ត្រាលី ឬ​មហោស្រព Geyongju ​​នៅប្រទេស​កូរ៉េ​ខាង​ត្បូង... ពី​ព្រោះលក្ខណៈវិសេសវិសាល​និង​ទ្រង់ទ្រាយ​ធំ​នៃ​មហោស្រព​ហ្វេ

នាឆ្នាំនេះ មហោស្រព​ហ្វេ​បាន​រៀចចំ​នា​ចុង​ខែ​មេសា​និង​ចំជាមួយពិធិបុណ្យថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ខែឧសភា ដូច្នេះបរិមាណ​ភ្ញៀវ​ទេសចរណ៍​ក្នុង​និង​ក្រៅ​ប្រទេស​​មក​ទស្សនាហ្វេ​​ប្រហែល ១​ លាន​នាក់។


ពិធី​ប្រារព្វ​មហោស្រព​ហ្វេ​ឆ្នាំ២០១៦។ រូបថត៖ តឹត​សើន

ទេយ៉ាវ (Te Giao) ពិធី​សែន​​មេឃ​និងដី ដែល​ល្បី​ឈ្មោះ​នៅ​រាជកាល​ង្វៀន បាន​រៀបចំ​ឡើង​វិញ​ក្នុង​មហោស្រព​ហ្វេ២០១៦។ រូបថត៖ ត្រឹន​ថាញ់​យ៉ាង

រៀបចំពិធី​អាពារហ៍ពិពាហ៍ព្រះអង្គម្ចាស់ក្សត្រី​​នៅរាជកាល​ង្វៀន​​ក្នុង​ក្របខ័ណ្ឌ​មហោស្រព​ហ្វេ។ រូបថត៖ តឹត​សើន


ពិធីបុណ្យ​អាវ​ផាយ​ក្នុង​ក្របខ័ណ្ឌមហោស្រព​ហ្វេ។ រូបថត៖ តឹត​សើន


ក្រុម​សិល្បករ សិល្បការិនី ​រាំ​របាំព្រះ​រាជ​វាំង​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង កំពុង​សម្តែង​តាម​ដង​ផ្លូវ​ក្នុង​ក្របខ័ណ្ឌ​
មហោស្រព​ហ្វេ​២០១៦។ រូបថត៖ តឹត​សើន


ភ្ញៀវទេសចរណ៍​និង​ប្រជាជន​ហ្វេ​រាប់​ម៉ឺន​នាក់​​កំពុង​សម្របខ្លួន​ក្នុង​បរិយាកាស​​ពិធីបុណ្យ​តាម​ដង​ផ្លូវ​ក្នុង​ក្រប​ខ័ណ្ឌ​មហោស្រព​ហ្វេ ២០១៦។ រូបថត៖ ត្រឹន​ថាញ់​យ៉ាង


សិល្បករ សិល្បការិនី​នៃ​ក្រុម​សិល្ប​ខេត្ត  Guang Dong - ប្រទេសចិន ដែលចូល​រួម​​ក្នុង​មហោស្រព​ហ្វេ​ជា​លើកដំបូង។ រូបថត៖​ត្រឹន​ថាញ់​យ៉ាង


ក្រុម​សិល្ប​ប្រពៃ​ណី​នៃ​ប្រទេស​ជប៉ុន​បាន​សម្តែង​នៅ​ពិធីបុណ្យ​តាម​ដង​ផ្លូវ​ក្នុង​ក្របខ័ណ្ឌ​មហោស្រពហ្វេ២០១៦។
រូបថត៖​ត្រឹន​ថាញ់​យ៉ាង


បាឡុងរបស់​ប្រទេសឥណ្ឌា​ហោះ​នៅ​លើ​កេរ្តិ៍​ដំណែល​អតីតព្រះ​រាជវាំង​ហ្វេ​ក្នុង​ពិធីបុណ្យ​​បាឡុងអន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​មហោស្រពហ្វេ។ រូបថត៖ ហ័ងអាញ់

យើងខ្ញុំមោទនភាពនូវទីក្រុងហ្វេ ក្នុងរយៈពេល ៧១០ ឆ្នាំ បង្កើតនិងអភិវឌ្ឍន៍ ក្នុងនោះខណៈពេល ១៥០ ឆ្នាំ ដើរតួនាទីគឺជាមជ្ឈមណ្ឌលរដ្ឋបាល​នៃអជ្ញាធរដាងត្រុង (Dang Trong) (១៦២៦ - ១៧៧៥) និងក្នុងខណៈពេលជិត ១៦០ ឆ្នាំ (១៧៨៨ - ១៩៤៥)គឺជារាជធានីរបស់ប្រទេស​វៀត​ណាម។ តំបន់ប្រវត្តិសាស្ត្រ - តំបន់ស័ក្តិសិទ្ធិ-ស្រុកកំណើតរបស់អ្នកប៉ិនប្រសប់ ដែលគឺជាទីកន្លែងប្រមូលផ្តុំនូវបេតិកភណ្ឌជាច្រើនបំផុតនៅទូទាំងប្រទេសវៀតណាម។ យើងខ្ញុំមោទនភាពខ្លាំងណាស់ ពីព្រោះនៅទីនេះបានរក្សាទុកបណ្តាតំលៃដ៏ថ្លៃថ្នូររបស់ប្រជាជាតិវៀតណាម ដែលអង្គការអប់រំ - បច្ចេកវិទ្យានិងវប្បធម៌ (UNESCO) នៃអង្គការសហប្រជាជាតិទទួលស្គាល់គឺជាបេតិកភ័ណ្ឌរួមរបស់មនុស្សជាតិ

(ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសផាមប៊ិញមិញ ក្នុងពិធីប្រារព្វមហោស្រពហ្វេ២០១៦)

ប្រជាជនហ្វេចូលរួមក្នុងមហោស្រពហ្វេដូចជាចម្លែកៗណាស់ពួក​គេមិនអ៊ូអរនិងប្រញាប់ទេ ដើរតាមដងផ្លូវនិងប្រមូលគ្នាជា​បណ្តើរៗ ហើយពេញចិត្តនិង រួសរាយរាក់ទាក់តាមចរិតសុភាពរាបសាជាចរិតពិតរបស់ប្រជាជនហ្វេ។ ដោយសារចរិត សុភាពរាបសារផងនិងខ្លាំងក្លាផង បានបង្កប់ដោយភាពអំ​ណោយ​ទាន ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាទី​ក្រុង​របស់មហោស្រពនេះ។

បរិយាកាសអន្ទះសានៃមហោស្រពហ្វេបានធ្វើតំបន់អតីតព្រះរាជវាំងពុះកញ្រ្ជោល បើសិនប្រៀបនឹងភាពស្ងៀមស្ងាត់ប្រចាំថ្ងៃ​។​ ក្នុងពិធីបុណ្យតាមដងផ្លូវ មិនត្រឹមតែមានការចូលរួមរបស់​យុវវ័យ​តែប៉ុណ្ណោះទេ ឥឡូវនេះក៏មានអ្នកមានវ័យចំណាស់ ដែលជាមនុស្សជៈឥទ្ធពលពីទំនៀមទម្លាប់នូវជីវភាពរស់នៅនាអតីតព្រះរាជវាំងផងដែរ។ ប្រហែលជាដូច្នេះ មនុស្សជាច្រើននាក់បានចាត់ទុកថា មហោស្រពហ្វេជៈឥទ្ធពលយ៉ាងខ្លាំងក្នុងការប្រែប្រួលវប្បធម៌ក៏ដូចជាចរិតប្រជាជនហ្វេ។

ដូច្នេះ​ក្នុង​ពិធីបិទ​មហោស្រព​ហ្វេ​២០១៦ លោក​ង្វៀន​វ៉ាន់​កាវ (Nguyen Van Cao) ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ថឿ​ធៀន​ហ្វេ​ (Thua Thien Hue) បាន​ចែក​រំលែក​ថា​៖​“មហោស្រព​​ហ្វេ ២០១៦ មិន​ត្រឹម​តែ​ឃោសនា​នូវ​រូបភាព​អតីតព្រះ​រាជវាំង​ហ្វេ​​ប្រកបដោយ​អត្តសញ្ញាណវប្បធម៌​នៃ​ប្រជាជាតិ​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​​ចង់​ចាំ​នាទី​សប្បាយរីករាយ និងស្ងប់ស្ងាត់ មានផាសុខភាព ​ កក់​ក្តៅ​​​របស់​ប្រជាជន​រស់​នៅ​អតីតរាជវាំង​ហ្វេ​​!”

ក្នុង​រយៈពេល ១៦ ឆ្នាំ ដែល​​គឺជា​​ខណៈពេល​មិន​យូរ​ទេ ​ប៉ន្តែ​ក៏​មិន​ខ្លីដែរ ហ្វេ​បាន​រៀបចំ​ មហោស្រព​  ៩ ​ដងហើយ ទីក្រុង​ហ្វេ​មាន​សកម្មភាព​​ជា​ច្រើន​សំរាប់​ក្តី​សុបិន​អភិវឌ្ឍន៍​របស់​ខ្លូន។ នេះ​គីជា​ជំហាន​ដំបូង​ក្នុង​ការរៀបចំ​មហោស្រពហ្វេ ដែល​មាន​លក្ខណៈ​ដោយឡែក​ពិសេស សុភាព​រាបសា​និង​ល្បីឈ្មោះ​លើពេញ​ពិភពលោក ដើម្បី​ឃោសនា​រូបភាព​របស់​ហ្វេ។ ហើយ​សំខាន់​ជាង​នេះ មហោស្រព​បាន​ផ្តល់​ឲ្យ​ទីក្រុង​ហ្វេការ​ដក​ដង្ហើម​ថ្មីៗ និង​កំឡាយ​​ហ្វេ​ពី​“ទីក្រុង​របស់អតីតព្រះរាជវាំង” “ទីក្រុង​របស់​មនុស្ស​ដែល​ចូលចិត្ត​គេ​ង​មុន​ម៉ោង” ទៅ​ជា​“ទីក្រុង​របស់​មហោស្រព” ទីក្រុង​របស់​ការ​ជួប​ប្រាស្រ័យ​និង​សមាហរណកម្ម​។


 បណ្តា​តួលេខ​ដ៏​ចាប់​ចិត្ត​អំពី​មហោស្រព​ហ្វេ​លើកទី៩ - ២០១៦

-ប្រព្រឹត្តទៅ​ក្នុង​រយៈពេល ៦ ថ្ងៃ (​ចាប់​ពី​ថ្ងៃទី២៩ ដល់​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦) នៅ​ ២១ វេទិការ​និង​ទីកន្លែង​នានា​​ក្នុង​ខេត្ត​ថឿធៀនហ្វេ។
-សិល្បករ សិល្បការិនី​ចូល​រួម​មហោស្រពហ្វេ​ប្រមាណ ១២០០ នាក់​មក​ពី​ ៣០ ក្រុម​សិល្ប​និង​ ១៨ ប្រទេស​លើ​ពិភពលោក រួមជាមួយ​​​​​​សិល្បករ​ សិល្បការិនីមិន​ជំនាញ​​រាប់​ម៉ឺន​នាក់។
 - កម្មវិធី​សម្តែង​​សិល្ប​ចំនួន ៥៣​និង​​សកម្មភាពវប្បធម៌​សហគមន៍ប្រហែល ៥០។
- ទាក់​ទាញភ្ញៀវ​ទេសចរណ៍​​ចំនួន ១ លាន​នាក់ អ្នក​យកព័ត៌មាន​ចំនួន ៦៨៦ នាក់ ដែល​មក​ពី​ស្ថាប័ន​​ព័ត៌មាន​និង​កាសែត​ក្នុង​ស្រុក​និង​អន្តរជាតិ​​ មក​ចូលរួម​និង​យក​ព័ត៌មាន។

 
 

តំបន់​ទេសចរណ៍

ហ្វេ​គឺ​ជា​​ស្រុក​កំណើត​របស់​កំណាព្យ អក្សរភ្លេង គឺ​ជាទីកន្លែង​ប្រមូលផ្តុំ​​បណ្តា​ប្រភេទ​​ទេសចរណ៍​ពិសេស​​​ដូចជា៖ ស្វែង​យល់វិមាន​តំកល់សពស្តេច​​ អតីតព្រះរាជវាំង វត្ត​អារាម ទន្លេ កោះ​សមុទ្រ ស្រះ ភ្នំព្រៃ​ ផ្ទះ​ចំការ ភូមិស្រុក...និង​​បណ្តា​​ប្រភេទ​វប្បធម៌​​សិល្បប្រពៃណីពិសេស​ផ្សេងៗ​ទៀត​ផង។

ក្នុង​ឆ្នាំ២០១០ បរិមាណ​ភ្ញៀវ​ទេសចរណ៍​​ទទួល​បាន​១,៧៤​លាន​នាក់ ដល់​ឆ្នាំ២០១៥ ទទួលបាន ៣,១២៦ លាន​នាក់។ រហូត​ដល់​ឆ្នាំ ២០២០ ទីក្រុងហ្វេនឹង​ខិតខំ​ប្រឹង​ប្រែង​​ទទួល​បាន ៥,៧ លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​​​​​បរទេស​​ចំនួន ២ លាន​នាក់។

បើសិន​ជា​នៅបណ្តាតំបន់​ផ្សេងៗ ទេសចរណ៍​បាន​រៀបចំ​តាម​រដូវកាល រីឯ​នៅទីក្រុង​ហ្វេ​ បណ្តា​កម្មវិធី​បាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ។ ក្នុងរដូវ​និមួយនឹង​ផ្តល់ឲ្យ​ភ្ញៀវ​ទេសចរណ៍​​​ការ​ស្វែង​យល់​ដ៏​ចាប់​ចិត្ត​ខុស​ៗគ្នា។

នា​និទាយរដូវ ហ្វេ​យកចិត្តភ្ញៀវ​ទេសចរណ៍ដោយ​សោភ័ណ្ឌភាពភ្លឺថ្លា ​​និងពណ៌លឿង​​ស្រស់​ស្អាតរបស់​ផ្កា​អង្គាសិល​បាន​​​ដាំក្នុង​ព្រះ​​រាជវាំង ហើយ​បណ្តាជាន់​ក្បឿងមានពណ៌លឿង​រលោង បានប្រក់​លើ​ដំបូល​បណ្តា​ព្រះ​រាជវាំង​បុរាណ​​​ ដែល​បង្កប់​​​ប្រការ​អាថ៌​កំបាំង​​ស្តីពី​សម័យកាលយូរលង់​មក​ហើយ។ នា​រដូវក្តៅ ហ្វេ​​​ត្រចះ​ត្រចង់​ដោយ​ផ្កា​ក្ងោក​ពណ៌​ក្រហម​ឆ្អៅ ​ពិធីបុណ្យ​​សមុទ្រឡាំង​កូ (Lang Co) ដ៏ផុលផុស ​​តំបន់តាមយ៉ាង ​(Tam Giang) ដ៏ធំ​ល្វឹង​ល្វើយ ទិដ្ឋភាពបាច​ម៉ា ​(Bach Ma) ដោយ​សេរី។ ​ ហ្វេ​បានបង្កប់នូវមនោសញ្ជេតនាដ៏ជ្រាលជ្រៅ នៅ​ពេល​​សរទរដូវ​មក​ដល់ ​ស្លឹក​ឈើ​ពណ៌​លឿង​ជ្រុះនិង​ទន្លេហឿង (Huong) ដែលមានទឹក​ហូរយឺតៗ​ររាង​ត្រើយ​វាល​ស្រែពណ៌​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បៃតង​ស្រងាត់។ រីឯ​រដូវ​​រងារ គឺរដូវ​មួយ​ដែល​ពិ​បាក​ទាក់​ទាញ​ចិត្ត​របស់​មនុស្ស ដោយសាតែផ្ទៃមេឃស្រទុំ និងត្រជាក់... ប៉ុន្តែ​ហ្វេ​​នៅ​រក្សា​ភាព​កក់​ក្តៅ​ពី​ព្រោះ​​សំនៀង​​​មក​ពីបទចម្រៀង​ប្រជា​ប្រិយ​នៅ​កណ្តាល​ទន្លេ​ហឿង (Huong) ​មនុស្ស​ទៅ​វិញ​ទៅ​មក​​ដុង​បា (Dong Ba) យ៉ា​ហុយ (Gia Hoi) ព្រមទាំងបណ្តា​មុខ​ម្ហូប​អាហារ​​ឈុយ​ឆ្ងាញ់​ ដែល​​ផ្តល់ភាពកក់ក្តៅដល់​ភ្ញៀវទេសចរណ៍ នៅ​ពេល​​មក​ទស្សនា​ហ្វេ​ជាទី​ស្រឡាញ់...


ភ្ញៀវទេសចរណ៍​មក​ទស្សនា​វិមានតំកល់​សពស្តេច​ខាយឌិញ (Khai Dinh)។ រូបថត៖ ង្វៀន​ថាំង

វិមានតំកល់​សពស្តេច​ខាយឌិញ (Khai Dinh)គឺជា​ស្ថាបត្យកម្ម​សំណង់​​​កំពូល​របស់​សិល្បឆ្លាក់​លើ​ភាជន៍​​នៅ​ហ្វេ។ រូ
ប​ថត៖ ត្រឹន​ថាញ់​យ៉ាង


ភ្ញៀវទេសចរណ៍​មកទស្សនា​​ព្រះរាជវាំងហ្វេ។ រូបថត៖ ង្វៀន​ថាំង



ភ្ញៀវទេសចរណ៍​មកទស្សនា​​កេរ្តិ៍​ដំណែល​មិញ​ឡូវ (Minh Lau) ស្ថិត​ក្នុង​វិមាន​តំកល់​សព ស្តេច​មិញ​ម៉ាង (Minh Mang)។ រូបថត៖ តឹត​សើន


ទីកន្លែង​ដាក់​តាំង​​គីវឌិញ (Cuu dinh) - វត្ថុ​រតនជាតិ​វៀតណាម។ រូបថត៖ ង្វៀន​ថាំង


វត្ត​ធៀន​ម៉ូ (Thien Mu)​ស្ថិត​​ក្បែរ​ទន្លេ​ហឿង​ (Huong) ដែល​​បាន​កសាង​តាំង​ពី​ឆ្នាំ ១៦០១ ​គឺ​ជា​ទីកន្លែង​មក​ទស្សនា​មិន​អាច​បំ​ភ្លេច​​ នៅ​ពេល​ភ្ញៀវទេសចរណ៍​មក​ទស្សនា​ហ្វេ។ រូបថត៖ ង្វៀន​ថាំង


ភ្ញៀវ​ទេសរណ៍​បរទេស​ស្វែង​យល់​នូវ​ឧបករណ៍តន្ត្រី​របស់​សិល្បករ សិល្បការិនី​ ដែល​សម្តែងក្នុង​កម្មវិធី​តន្ត្រី​នៅ​ក្នុង​ព្រះ​រាជវាំង។ រូបថត​​​​៖ ត្រឹន​ថាញ់​យ៉ាង


ភ្ញៀវទេសរណ៍​បរទេស​សប្បាយរីករាយ​​ ដោយ​សារ​បរិយាកាស​​នៅ​ផ្សារជនបទ​ថាញ់​ទាន់  (Thanh Toan)។
រូប​ថត៖ ត្រឹន​ថាញ់​យ៉ាង


ឡាំង​កូ (Lang Co) មួយ​ក្នុង​ចំណោម​បណ្តា​ឈុងសមុទ្រ​ស្អាត​បំផុត​លើពិភពលោក។
រូបថត៖ កាសែត​រូបភាព​វៀតណាម


រាល់​ថ្ងៃកេរ្តិ៍​ដំណែល​​ព្រះ​រាជវាំង​ហ្វេ​​បាន​ទទួល​ភ្ញៀវទេសរណ៍​​ចំនួន​រាប់​ម៉ឺន​​​មកទស្សនា។
រូបថត៖ តឹត​សើន
 

សោភ័ណ្ឌភាព​ទាំង​ឡាយ​នេះ​បាន​បន្សល់​ទុក​​ចំណាប់​អារម្មណ៍​ ដែល​មិន​អាច​បំភ្លេច​​ក្នុង​ដួង​ចិត្ត​ភ្ញៀវទេសចរណ៍​ម្នាក់ៗ នៅ​ពេល​ពួក​គេ​មក​ទស្សនា​​ហ្វេ និង​ក្លាយហ្វេ​ទៅ​ជា“តំបន់​ទេសចរណ៍” គឺជា​ទីកន្លែង​មកដល់​ក្នុង​ដំណើរការ​ស្វែងយល់​សោភ័ណ្ឌភាព​​វៀតណាម។

ធម្មជាតិ​និង​ប្រវត្តិសាស្ត្រ​បាន​ផ្តល់​ឲ្យ​ហ្វេ​​នូវទ្រព្យសម្បត្តិដ៏​​មានតម្លៃនូវ​ទិដ្ឋភាព​ បេតិកភ័ណ្ឌ អាស្រ័យ​លើ​នេះ​​វិស័យទេសចរណ៍​​ហ្វេ​កាន់តែ​អភិវឌ្ឍន៍។ ជាពិសេស តាំងពី​ពេល ដែល​កេរ្តិ៍​ដំណែល​ព្រះ​រាជ​វាំងហ្វេ​​ត្រូវបាន​អង្គការ UNESCO ទទួល​ស្គាល់​គឺជា​បេតិកភ័ណ្ឌពិភពលោក ប្រាក់​ចំណូល​ពី​ទេសចរណ៍​​បង្កើន​គួរ​ឲ្យ​ចាប់​ចិត្ត​ ស្មើ​ពី ៥៦ -៥៧% GDPនៃ​ខេត្ត​ថឿធៀន​ហ្វេ (Thua Thien Hue)។ នា​ឆ្នាំ២០១០ ប្រាក់​ចំណូល​សរុប​ពី​ទេសចរណ៍​ទទួល​បាន ១.៣៣៨ ​លាន​ដុង រហូត​ដល់​ឆ្នាំ ២០១៥​ ទទួល​បាន ៣.០០០ លាន​ដុង។

​តួលេខ​ខាង​លើនេះ​បាន​បញ្ជាក់​ថា វិស័យ​ទេសចរណ៍​នឹង​ក្លាយទីពឹង​​ក្នុង​​ដំណើរការ​អភិវឌ្ឍន៍​របស់​ខេត្ត​ធឿថៀន​ហ្វ។ បើសិន​ជា​ប្រៀប​ធៀបនឹង​​សក្តានុពល​របស់​ហ្វេ ការ​អភិវឌ្ឍន៍​​ក្នុងវិស័យ​ទេសរណ៍​នៅ​តែ​មិន​សមស្របទេ។ ប្រការ​នេះ​ទាមទារ​ទីក្រុងហ្វេ​​ ត្រូវមាន​យុទ្ធសាស្ត្រ​ ដែលមាន​លក្ខណ​ទម្លុះ​និង​ប្រជាជន​​ហ៊ាន​ប្រែ​ប្រួល។
នា​សព្វ​ថ្ងៃនេះ ទីក្រុងហ្វេ​ចាប់​ផ្តើម​ឈាន​ឡើង​ដោយ​​បណ្តា​គ្រោង​និង​ការ​បេ្តជ្ញាចិត្ត​ ក្នុង​នោះ​ការវិនិយោគ​​​​ក្នុង​ការកសាង​​ទីក្រុង​ហ្វ​ក្លាយទៅជា​ទីក្រុង​បៃតង​របស់​វៀតណាម​ ដែល​មាន​តំលៃ​ប្រមាណ ៩០០០ ​ពាន់​លាន​ដុង ដើម្បី​​កសាង​ទីនេះ​ក្លាយទៅជា​ទីកន្លែង​​ទេសចរណ៍​មាន​លក្ខណៈអន្តរជាតិ រៀបចំ​ឡើង​វិញ​រចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍ ជំរុញ​បណ្តា​សកម្មភាព​វិនិយោគ​លើ​វិស័យ​ទេសចរណ៍។

​បណ្តា​ជំហាន​នេះ​ពិតជា​ចាំបាច់​ណាស់ ដើម្បី​ក្លាយទីក្រុងហ្វេ​ទៅ​ជា​តំបន់​ទេសចរណ៍។ តាម​ការ​ចែក​រំលែក​របស់​លោក​ង្វៀន​វ៉ាន់​កាវ (Nguyen Van Cao) ប្រធាន​គណៈកម្មាធិការ​​ប្រជាជន​ខេត្ត​ថឿ​ធៀន​ហ្វ "ហ្វេ​ពិតជា​ចង់​ទទួល​ការ​ណែនាំ ដើម្បី​ជួយ​វិស័យ​ទេសចរណ៍​​ហ្វេ​កាន់តែអភិវឌ្ឍន៍​ ដែល​សមស្រប​នឹង​សក្តានុពល​ និង​ទីតាំង​របស់​ខ្លូន ហើយ​ហ្វេ​​ក៏​ស្មោះ​ចិត្ត​រង់​ចាំ​​​ទឹក​ចិត្ត​​ ដែល​​មក​ជួយ​ទីក្រុង​ហ្វេ​ជា​ទីស្រឡាញ់./



ក្រៅពី​​​​កេរ្តិ៍​ដំណែល​វប្បធម៌ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ​និងទិដ្ឋភាពធម្មជាតិ​ស្រស់​ស្អាត ​ហ្វេ​ក៏​គឺជាំ​ទីកន្លែង​តែ​មួយ​គត់នៅ​ទូទាំង​ប្រទេស​​មាន​​បេតិកភ័ណ្ឌទាំង ៤ ដែល​បាន​ពិភពលោក​លើក​តំកើង​រួម​មាន៖ បេតិកភ័ណ្ឌ​វប្បធម៌​ពិភពលោក​កេរ្តិ៍​ដំណែល​ព្រះ​រាជវាំងហ្វេ (១៩៩៣) បេតិកភ័ណ្ឌអរូបី​តន្ត្រី​សម្តែងក្នុង​ព្រះ​រាជវាំង​ហ្វេ (២០០៣) បេតិកភ័ណ្ឌេឯកសារ​ពិភពលោក ដែល​​ត្រូវបានឆ្លាក់​លើ​ឈើនៅ​រាជកាលង្វៀន (២០០៩)។ ហើយ​នាពេល​ថ្មីៗនេះ នា​ថ្ងៃ១៩ ខែ​ឧសភា ឆ្នាំ២០១៦ កំណាព្យ​លើ​​ស្ថាបត្យកម្ម​ក្នុង​ព្រះរាជវាំង​ក៏​បាន​ទទួល​ស្គាល់​​គឺ​បេតិកភ័ណ្ឌេ​ឯកសារ​ពិភពលោក​​ចំណុះ​កម្មវិធី​ការនឹក​ឃើញ​នៅ​តំបន់​អាស៊ី​ - ប៉ាស៊ីហ្វិក។

 


អត្ថបទ៖ ថាញ់​ហ័រ រូបថត៖ ង្វៀន​ថាំង តឹត​សើន ថាញ់​យ៉ាង​និង​
ឯកសារ​កាសែត​រូបភាព​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ