25/03/2017 10:29 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិង WB សហប្រតិបតិ្តការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន


ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

ទីក្រុងហូជីមិញនិងធនាគារពិភពលោក (WB) បន្តសហប្រតិបតិ្ត​ការ​ស្រាវជ្រាវ​ និង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​ នូវ​គំរោងការណ៍នានា ដែលមានប្រភពទុន​ពី WB លើ​បណ្ដា​វិស័យ សំដៅលើកកំពស់​កិត្យានុភាពរបស់ទី​ក្រុង​និង ​​រួម​ចំណែក​កែលំ​អគុណភាព​ជីវភាព​រស់ នៅរបស់ប្រជាជន។ លោក Nguyen Thanh  Phong ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុងហូជីមិញ និងលោកស្រី Kristalina I.Georgieva អគ្គនាយិការ​​ប្រតិបត្តិ WB បាន​ឯកភាព​ដូច្នេះនៅ​ជំនួប​ នា​ព្រឹកថ្ងៃ​ទី២៤ ខែមិនា​ ឆ្នាំ២០១៧ នៅទីក្រុង​ហូជី​មិញ។ លោក Nguyen Thanh Phong អះអាង​ថា ទីក្រុង​ហូជីមិញ ​នឹង​សហប្រតិបត្តិការយ៉ាងស្អិតរមួ​ត​​ជាមួយ WB ដើម្បី​អនុវត្ត គំរោង​ការណ៍​សំដៅ​កែលំ​អ​ជីវភាព​រស់​នៅ បរិស្ថាន​ហើយ​នាំ​មក​នូវផល​​ប្រយោជន៍​សំរាប់ប្រជាជន។


រីឯខ្លួនវិញ លោកស្រី Kristalina I. Georgieva បានអះអាងនូវគោល​ចំណង​បន្ត​សហប្រតិបតិ្តការ ជាមួយ​ទីក្រុង​ដើម្បី​ដោះស្រាយ​​បញ្ហាលំបាក សំខាន់ ក្នុង​ដំណើរ​ការអភិវឌ្ឍន៍ ទីក្រុង ព្រម​ទាំង​ផ្ដោត​សំខាន់​ទៅលើ​គំរោងការណ៍​ទប់ទល់​​នឹង​បម្រែ​បម្រួល​អាកាសធាតុ និងកែលំអមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ