21/10/2016 10:04 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងប៊ុលហ្គារីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច


លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបជាមួយលោក Bojidar Loukarsky រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ប៊ុលហ្គារី

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ លោក Nguyen Thanh Phong ប្រធានគណៈ​​កម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ បាន​អញ្ជើញទទួល​ជួបជាមួយ​លោក​ Bojidar Loukarsky រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ប៊ុល​ហ្គារី ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ ការងារ​នៅវៀតណាម។ នៅក្នុងជំនួប​នេះ លោក Nguyen Thanh Phong បាន​សង្កត់​ធ្ងន់​​ថា​ទីក្រុង​ហូជីមិញ​ជានិច្ចកាល យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព​កិច្ច​សហ​ប្រតិ​បត្តិកា​រ​ជាមួយ ប៊ុលហ្គា​រីនិងត្រៀម​ជាស្រេចបង្ករ​លក្ខណៈងាយស្រួល​សម្រាប់​ជួយ​ឧបត្ថម្ភ​ឲ្យអង្គភាព​អាជីវកម្ម​ ប៊ុល​ហ្គារី​មក​វិនិយោគ​ ធ្វើអាជីវកម្ម​​យូរ​អង្វែង​នៅទីក្រុ​ង ជាពិសេ​សលើវិស័យ​ដែលជា​ប្រៀប​ខ្លាំង​របស់ ប៊ុលហ្គារីដូច​ជា​ឧិសថ​បច្ចេក​វិទ្យាបៃតងជាដើម។

​ឯខ្លួនវិញ លោក Bojidar Loukasky បានជឿជាក់ថា នាពេលខាងមុខ រដ្ឋអំ​ណាច រដ្ឋធានី Sophia និង​ស្ថាប័ន​មាន​​សមត្ថកិច្ច​នានា របស់ ប៊ុលហ្គារី នឹង​អនុវត្តនូវ​ផែន​ការ ជាក់​ស្តែង​សំដៅ​ប្រែក្លាយ​ឱកាស​សហប្រតិបត្តិការ​ជាមួយ​​ទីក្រុង​ហូជីមិញ​​ឲ្យក្លាយ​ទៅ ជាការពិត។លោករូបនេះ​បានឲ្យដឹងថា ប៊ុលហ្គារីគាំទ្រ​ការចុះហត្ថលេ​​ខា​ជា​ផ្លូវ​ការ​​និង​ អនុម័តកិច្ចព្រម​ព្រៀង FTA រវាងវៀតណាម​ ជាមួយ EU និងទទួល​ស្គាល់យន្តការ​ទីផ្សារ របស់​វៀត​ណាម​​សំដៅជ​ម្រុញ​ទំនាក់ទំនង​សេដ្ឋកិច្ចទ្វេភាគី​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ