21/11/2016 07:15 GMT+7 Email Print Like 0

ទីក្រុងហូជីមិញនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅនិង​ប្រកប​ដោយ​ប្រសិទ្ធភាព​


ទីក្រុងហូជីមិញនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការឲ្យបានស៊ីជម្រៅនិង ប្រកបដោយប្រសិទ្ធភាព (VNA)

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ លេខាធិការរងអចិន្ត្រៃគណៈកម្មាធិការបក្ស​ទីក្រុងហូជីមិញ លោក Tat Thanh Cang ​បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការ​បរទេស​ជប៉ុន លោក Koshi Nobuo ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម។ សំដៅលើកកំពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការនិងទំនាក់​ទំនង​មិត្តភាព​ល្អប្រសើ​ររវាង​ទីក្រុងហូជីមិញ (វៀតណាម) និងជប៉ុន លោក ​Tat Thanh Cang  បានសម្តែងគោល​បំណង​បង្កើប​កិច្ចសហប្រតិបត្តិការថែម​ទៀត ជាមួយជប៉ុនលើវិស័យសុខាភិបាល វប្បធម៌ អប់រំ ពាណិជ្ជកម្មនិងការ​បណ្តុះ បណ្ដាល​។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ទីក្រុងហូជីមិញនឹងបង្កល​ក្ខណៈ ងាយ​ស្រួល​សំរាប់​សហគ្រាស​ជប៉ុន​វិនិយោគចូលក្នុងបណ្ដាគំរោងការណ៍​អភិវឌ្ឍន៍​ទីក្រុង ព្រមទាំង សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ជប៉ុន​ដើម្បី​អនុវត្ត​​គំរោង​ការណ៍ ដោយប្រភពទុប ODA របស់ជប៉ុនប្រកបដោ​យប្រសិទ្ធ​ភាព៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ