25/12/2016 10:31 GMT+7 Email Print Like 0

ទីក្រុងហូជីមិញទទួលភ្ញៀវអន្តរជាតិទី៥លាន


ទីក្រុងហូជីមិញទទួលភ្ញៀវអន្តរជាតិទី៥លាន

នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០១៦ នៅអាកាសយានដ្ឋាន​អន្តរជាតិ Tan Son Nhat ទីក្រុង​ហូជីមិញ បាន​ទទួល​ភ្ញៀវ​​ទេសចរទី​៥លាន គឺលោក Chappe Bertrand សញ្ជាតិបារាំង លើជើងហោះហើរបស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀត​​ណាម (Vietnam Airline)។ ភ្ញៀវទេសចរ​ទី៥លាន​និង​ភ្ញៀវទេសចរ បន្ត​បន្ទាប់​ពីរ​នាក់​ទៀត​ដែល​ធ្វើដំណើរ​ពីបា​រាំង​មក​ទីក្រុង​ហូជីមិញ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ទីក្រុង​ជូនពរ​និង​ជូន​អំណោយ។

តាមការធ្វើស្ថិតិរបស់​ផ្នែកទេសចរណ៍ រហូតមកដល់​ពេលនេះ វៀតណាម​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន១០​​លាន​នាក់។ ដោយចំនួននេះ​ផ្នែក​ទេសចរ ណ៍វៀត​ណាម ទទួលបានកម្រិតកំណើនខ្ពស់​បំផុត តាំងពីមុន​មក​ពោល​គឺ​កើន​១,៥ លាន​នាក់បើប្រៀប​នឹងរយៈពេល​ដូចគ្នា នាឆ្នាំទៅមិញ។ លោក​ស្រី Nguyen Thi Thu អនុ​ប្រធាន​​គណៈ​កម្មាធិការ​ទីក្រុងហូជិមិញ​បានឲ្យដឹងថា​៖
 
​“ទីក្រុងហូជីមិញសប្បាយរីករាយណាស់ ដែលទទួលបានផែនការ ដែល​បាន​ដាក់​ចេញ។ នាពេល​ខាង​មុខ​យើងខ្ញុំ​នឹង​​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ផ្នែក​ទេស​ចរណ៍ របស់ទីក្រុង​ធ្វើការ​អភិវឌ្ឍ​។ ជាក់​ស្តែង​គឺ​យើង​ខ្ញុំនឹង​បបន្ត​បំពេញ​នូវ​គម្រោង​រៀបចំ​ផែន​ការផ្នែក​ទេសចរណ៍​តាម​ផ្លូវ​ទន្លេ ​និង​បណ្តា​សេវាកម្ម​ពាណិជ្ជកម្ម​​ដទៃ​ទៀត​ ដែល​មានឥទ្ធិពលសកម្ម​ទៅលើផ្នែក​ទេសចរណ៍”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ