01/04/2017 10:34 GMT+7 Email Print Like 0

ទីក្រុងហូជីមិញត្រៀមជាស្រេចបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយបេឡារុស


លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
(រូបថតៈ TTXVN)

នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបជាមួយលោក Aleksandr Ogorodnhikov អនុប្រធានក្រសួងឧស្សាហពាណិជ្ជកម្មសាធារណរដ្ឋបេឡារុសដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ​នៅក្នុងជំ​នួប​នេះ លោក Le Thanh Liem បានចាត់ទុកថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីលើគ្រប់វិស័យរវាង​វៀត​ណាម​និងបេឡារុសកំពុងមានការរីកចំរើនគួរឲ្យកត់សម្គាល់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក្នុង​នោះមានបេឡារុស ដែលមានសុពលភាពកាលពីឆ្នាំ២០១៦នោះ បានបង្កើតមូលដ្ឋានសម្រាប់ជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ។

រីឯខ្លួនវិញ លោក Aleksandr Ogorodnhikov បានអះអាងថា បេឡារុសជានិច្ចកាលត្រៀមជាស្រេច បង្កលក្ខណៈងាយស្រួលក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងតំបន់នានារបស់បេឡារុសជាមួយ​​វៀតណាម ជាពិសេសគឺរវាងតំបន់ចងសម្ព័ន្ធមេត្រីភាពគឺរដ្ឋធានី  Minsk និងទីក្រុងហូជីមិញផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ