10/06/2017 09:28 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយខេត្ត Gangwon (កូរ៉េខាងត្បូង)


ទីក្រុងហូជីមិញជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ
ខេត្ត Gangwon (កូរ៉េខាងត្បូង) 

ទីក្រុងហូជីមិញនិងខេត្ត Gangwon (កូរ៉េខាងត្បូង) ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសុខាភិបាល បច្ចេកវិទ្យាជីវសាស្ត្រនិងថាមពល។ នេះគឺជាខ្លឹមសារដែលត្រូវបាននាំចេញនៅក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងរដ្ឋអំណាចខេត្ត Gangwon (កូរ៉េខាងត្បូង) នាថ្ងៃទី ៨ ខែមិថុនា​ ឆ្នាំ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានសង្កត់ធ្ងន់លើព្រឹត្តិការណ៍ដែលទីក្រុងហូជីមិញនិងខេត្ត Gangwon បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះជា ចំណុចសំ​ខាន់​ក្នុងទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េខាងត្បូង។ តាមលោក Nguyen Thanh Phong ថា ទី​ក្រុង​ហូ​ជី​​មិញកំពុងមានតម្រូវការវិនិយោគលើវិស័យដែលខេត្ត Gangwon មានឧត្តមភាពដូចជា៖ បច្ចេកវិទ្យា​ជីវសាស្ត្រ សុខាភិបាល និងថាមពល។

នៅក្នុងពិធីនេះ លោក Cho Moonsoon អភិបាសខេត្ត Gangwon បានសន្យាខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការររវាងខេត្ត Gangwon និងទីក្រុងហូជីមិញឲ្យកាន់តែអភិវឌ្ឍន៍ល្អប្រលើរ​ពី​មួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ