13/02/2017 10:16 GMT+7 Email Print Like 0

ទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយតំណាងជនជាតិភាគតិចឆ្នើម


ទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយតំណាងជនជាតិភាគតិចឆ្នើម

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញបានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងជនជាតិភាគតិចឆ្នាំឆ្នាំរកានព្វស័ក២០១៧។ ក្នុងឆ្នាំកន្លងទៅ ជនរួមជាតិជនជាតិ Hoa ជនជាតិ Cham ជនជាតិខ្មែរនិងជនជាតិដទៃមួយចំនួនទៀតដែលកំពុងរស់នៅទីក្រុនោះ សុទ្ធតែម្ចាស់ការចូលរួមក្នុងបណ្តាសកម្មភាពបំផុសដោយរដ្ឋអំណាច រណសិរ្សមាតុភូមិសមូហភាព​ មហាជន​ ដែលរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍រួមរបស់ទីក្រុង។ សមូហភាពបុគ្គលជាច្រើនរូបទទួលបានការលើកដំកើងលើកនេះជាគំរូឆ្នើមក្នុងសហគមន៍បណ្តាជនជាតិនៃទីក្រុង ក្នុងនោះមានសាស្ត្រារង បណ្តិត Tran Diep Tuan (ជនជាតិ Hoa) នាយកមហាវិទ្យាល័យឱសថស្ថានទីក្រុងហូជីមិញនិងលោក Hua Sa Ni ជនជាតិខ្មែរនៅមហាវិទ្យាល័យវប្បធម៌ទីក្រុងហូជីមិញជាដើម។ ទទួលបានការលើកដំកើងលើកនេះ លោក​ Mu Sa Phuong ជនជាតិ Cham បានចែករំលែកថា៖        “ជនជាតិ Cham យើងខ្ញុំនឹងរួមជាមួយជនរួមជាតិទីក្រុងអនុវត្តល្អរាល់គោល នយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ជាពិសេសចូលរួមយ៉ាងសកម្មទៅក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌និងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំនឹងរួមកម្លាំងកាយចិត្តកសាងផែនមហាសាមគ្គីជាតិទាំងមូល រួមចំណែកកសាងទីក្រុងទំនើបអរិយធម៌ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ