17/07/2017 10:32 GMT+7 Email Print Like 0

ទីក្រុងហូជីមិញចាប់ផ្ដើមយុទ្ធនាការរដូវក្ដៅបៃតង់


 ទីក្រុងហូជីមិញចាប់ផ្ដើមយុទ្ធនាការរដូវក្ដៅបៃតង់ (internet) 

នាព្រឹកថ្ងៃទី១៦ ខែកក្ដដា  ឆ្នាំ​២០១៧ សម្ព័នសមាគមយុវជនទីក្រុងហូជីមិញ បានរៀបចំ​ពិធីចាប់​ផ្ដើម​យុទ្ធនា​កា​រស្ម័គ្រ​ចិត្ត​រដូវ​ក្ដៅបៃតង់ លើកទី២៤ ក្រោមប្រធានបទ ​“យុទ្ធជនស្ម័គ្រចិត្តរដូវ​ក្ដៅបៃតង់ ទីក្រុងហូជីមិញ​រួមដៃគ្នា​កសាង អរិ​យធម៌ទីក្រុង និង​ជនបទថ្មី”។ ក្នុងយុ​ទ្ធនាការឆ្នាំនេះ សម្ព័ន​សមាគម​យុវជនទីក្រុង​បានទទួល​និស្សិតស្ម័គ្រ​ចិត្តប្រមាណ ៦ ហ្មឺននាក់​ ហើយបានប្រមូលផ្ដុំលើខ្លឹម​សារសំខាន់​ៗដូច​ជា៖ សកម្មភាព​ស្ម័គ្រចិត្ត​កសាងរបៀប​រស់នៅ អរិយធម៌នៅទីក្រុង និងការពារបរិស្ថាន ទ​ប់ទល់នឹងបម្រែបម្រួលអា​កាសធាតុ សកម្មភាព​ស្ម័គ្រចិត្តផឹកទឹក​នឹក ដល់ប្រភពដើម សកម្មភាពស្ម័គ្រចិត្តកសាងជន​បទថ្មី​ជាដើម។ យុទ្ធនាការ​ឆ្នាំនេះ មានការចូល​រួមរបស់ខេត្ត Xieng Khouang (ឡាវ) និងកម្លាំងនិស្សិតស្ម័គ្រចិត្តម៉ាឡេស៊ី​ និងថៃ។ លោក Pham ​Kieu Hung អនុប្រធាន អចិន្រ្តៃយ៍សមាគមនិស្សិត ទីក្រុងហូជីមិញ មេបញ្ជាការ​យុទ្ធនាការ​រដូវក្ដៅ​បៃតង់​ទីក្រុង​ ឆ្នាំ ​២០១៧ បាន​ឲ្យដឹង​ថា៖​“ទិសស្លោក​នៃយុទ្ធនាកានេះរ​គឺបណ្ដា​យុទ្ធជន​រដូវក្ដៅបៃតង់​ចូលរួម​ដើម្បី​ហាត់ពត់លត់ដំ​ រួមវិ​ភាគទាន និងធំដឹងក្ដី។ តាមរយៈយុ​ទ្ធនាការ​នេះ បណ្ដាមិត្ត​រួមចំណែក​កសាង​បន្ថែមជូន​ទីក្រុង ទីតាំ​ងភូមិសាស្ត្រដែលមិត្តចូលរួ​ម សកម្មភាពស្ម័គ្រចិត្ត និងតា​មនោះមិត្ត​នឹងធំដឹង​ក្ដីថែម​ទៀត​ក្នុងជីវភាព​រស់នៅរបស់​ខ្លួន”។

យុទ្ធនាការ ស្ម័គ្រចិត្តរដូវក្ដៅបៃតង់ឆ្នាំនេះនៃ សម្ព័នសមាគមយុវជន​ទីក្រុងហូជីមិញ ក៏មាន​បណ្ដាសកម្ម​ភាព​នៅកោះ ​ Tho Chu (ឃុំ​ Tho Chau ស្រុក Phu Quoc ខេត្ត Kien Giang) និង​នៅ សាធារណ​រដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និ​ងព្រះរាជាណាចក្រ​កម្ពុជា។ យុទ្ធនាការនេះគ្រោ​ង នឹង​បិទបញ្ចប់នាថ្ងៃទី ១៣ ខែសី​ហា ឆ្នាំ ២០១៧​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ