29/04/2015 12:07 GMT+7 Email Print Like 0

ទីកន្លែងវិនិយោគបច្ចេកវិទ្យាខ្ពស់ ដែលអាចជឿទុកចិត្តបាន

តំបន់​បច្ចេកវិទ្យា​ខ្ពស់ទីក្រុង​ហូជីមិញ​មានទំហំ ៩១៣ ហិតតា គឺ​ជា​មួយ​ក្នុង​ចំណោម​តំបន់​បច្ចេកវិទ្យ​ខ្ពស់​ជាតិទាំង​បី​ ដោយ​រដ្ឋាភិបាល​បង្កើត​។ នេះ​គឺ​ជាតំបន់​សេដ្ឋកិច្ច​ពិសេស- បច្ចេក​ទេស​​ពហុសមត្ថភាព​ ដើម្បី​ស្រាវ​ជ្រាវ​អភិវឌ្ឍន៍​និង​អនុវត្តន៍ ​បណ្តុះ​សហគ្រាស​បច្ចេក​វិទ្យា​​ខ្ពស់ បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​និង​ផលិត ធ្វើ​អាជីវកម្ម​​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​។​ តំបន់​បច្ចេកវិទ្យាខ្ពស់​ត្រូវបាន​ចាត់​ទុក​ដូច​ជា​ ទីក្រុង​​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ដែលនៅ​ទី​នេះ​ផលិត​ចេញ​បណ្តា​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​ បោះ​ត្រា​ “Made in Vietnam” ជឿ​ជាក់​​វត្ត​មាន​​លើ​ទីផ្សារ។

តាម​លោក​ឡេ​ហ្វាយ​គ្វឹក ប្រធាន​គណៈកម្មាការ​គ្រប់​គ្រង​តំបន់​បច្ចេកវិទ្យា​ខ្ពស់ ឲ្យដឹង​ថា គម្រោងរួម​មាន​ពីរ​ដំណាក់​កាល។ ក្រោយ​រយៈពេល​ ១២ ឆ្នាំ​បង្កើតឡើង រហូត​ដល់​បច្ចុប្បន្ន​នេះ តំបន់​បច្ចេកវិទ្យា​ខ្ពស់​សម្រេច​បាន​ដំណាក់​កាលទី ១ និងក្លាយ​ទៅ​ជា​​ទីកន្លែង​មក​ដល់​គួរ​ឲ្យ​ជឿ​ជាក់​ពី​ការ​វិនិយោគ​បច្ចេកវិទ្យាខ្ពស់​នៅ​ប្រទេសវៀតណាម។
 

 ដី​ទំហំ ១ ហិចតា​ក្នុង​តំ​បន់​​បច្ចេកវិទ្យខ្ពស់​ជា​មធ្យម​បង្កើត​​តំលៃ​នាំ​ចេញ​​ជិត ៣០ លាន​ដុល្លារ​​អាមេរិក និង​ទទួល​​បាន​ផល​ពលកម្ម​ជិត ​១៥០ ពាន់​ដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំ។
 
ពី​គម្រោងដំបូង​ដាក់ឲ្យ​ដំណើរការ​នា​ឆ្នាំ ២០០៥ រហូត​បច្ចុប្បន្ននេះ​ នៅ​តំបន់​បច្ចេកវិទ្យា​ខ្ពស់មាន​លិខិត​អនុញ្ញត្តិចំនួន​ ៦៩ ​សន្លឹកមាន​សុពលភាព​​រួម​នឹង​​ដើមទុន​វិនិយោគ​សរុប​ជា​ង ៤ ពាន់​លានដុល្លារ​អាមេរិក ក្នុងនោះ​វិនិយោគ​ក្នុងប្រទេស​ជាង ៨០០ លាន​ដុល្លារ​អាមេរិក សំរាប់​ ៣៥ គម្រោង ដើមទុន​វិនិយោគ​​ពី​បរទេស​ជាង​​៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក​សំរាប់ ៣៣ គម្រោង។ បច្ចុប្បន្ន​នេះ តំបន់​បច្ចេកវិទ្យា​ខ្ពស់​មាន​ ៤៣ គ្រោងការណ៍​កំពុង​ធ្វើ​សកម្មភាព ទទួល​​តំលៃ​ផលិត​ជិត​ ១០ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​នាំចេញ​ជាង​ ៨,៧ ពាន់​​លាន​ដុល្លារ​អាមេរិក។ ​៤៣ គម្រោងនេះ​បានផ្តល់ការងារឲ្យកម្មករ​ ២១ ពាន់​នាក់​។ ដោយឡែក​ក្នុង​ឆ្នាំ ២០១៤​ តំបន់បច្ចេកវិទ្យា​​ខ្ពស់​ទាក់់ទាញ​បាន ១០ គម្រោង​​​វិនិយោគ​​និង​​ដើមទុន​វិនិយោគ​​សរុប​ជាង ១,៨ ពាន់​លាន​​ដុល្លារ​អាមេរិក ក្នុង​នោះ​ដើម​ទុន​វិនិយោគ​ក្នុងប្រទេសជាង ៣៤០ លាន​ដុល្លារអាមេរិក សំរាប់​ ៦​ គម្រោង​ ដើមទុន​​វិនិយោគ​បរទេស​ជាង ១,៥ ពាន់​លាន​ដុល្លារអាមេរិកសំរាប់ ៤ គម្រោង​ ​តំលៃ​​ផលិត​សរុប​ទ​ទួល​​​ជិត​ ៣ ពាន់​លាន​ដុល្លារអាមេរិក ក្នុងនេះ​តំលៃ​នាំចេញ​ជាង ២,៩ ពាន់លាន​ដុល្លារ​អាមេរិក។

 ជ្រុង​មួយ​នៃ​​តំបន់​បច្ចេកវិទ្យា​ខ្ពស់​ទីក្រុង​ហូជីមិញ​មើល​ពីខាងលើ។ រូបថត៖ ង្វៀន​ឡឹន

ពហុ​កីឡាដ្ឋាន​របស់​បណ្តា​​ក្រុមធុរកិច្ច ទីកន្លែង​រៀបចំ​​​សកម្មភាព​វប្បធម៌ និង​កាយសម្ព័ន្ឋសំរាប់ កម្មាភិបាល និយោជក និយោជិក បុគ្គលិក ដែល​ធ្វើ​ការ​ក្នុងតំបន់​បច្ចេកវិទ្យា​ខ្ពស់។ រូបថត៖ ដាំង​គីមភឿង

 សួន​ច្បារ​ពណ៌​បៃតង​នៅ​ក្រុមហ៊ុន GENEWORD ។​ រូបថត៖​ង្វៀន​ឡឹន

បរិយាកាស​ពណ៌​បៃតង ​ស្អាត ល្អ ​របស់​បណ្តា​ក្រុមហ៊ុន​ក្នុង​តំបន់​បច្ចេកវិទ្យា។ រូបថត៖ ដាំង​គីមភឿង

បុគ្គលិក​​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​​អនុវត្តន៍​ចូល​ក្នុង​បន្ទប់​​​កំចាត់​មេរោគ​ មុន​ពេល​ចូល​ធ្វើ​ការ​នៅ​បន្ទប់​សម្អាត​នៅ​តំបន់​បច្ចេកវិទ្យា​ខ្ពស់។ រូបថត៖ ង្វៀន​ឡឹន

 បរិយាកាស​ធ្វើការ​នៅ​ខាង​ក្នុង​​រោងចក្រ​នៃ​ក្រុម​ហ៊ុន Nidec គ្រុប (ប្រទេស​ជប៉ុន) នៅ​តំបន់​បច្ចេកវិទ្យា​ខ្ពស់។ រូបថត៖ ឯកសារ

ខ្សែ​សង្វាក់​ផលិត​ក្នុង​​រោង​ចក្រ​របស់​ក្រុមហ៊ុន​ Intel (​សហរដ្ឋ​អាមេរិក)​នៅ​តំបន់​បច្ចេកវិទ្យា​ខ្ពស់។ រូបថត៖​ ឯកសារ

តំបន់​បច្ចេកវិទ្យ​ខ្ពស់​បាន​រួម​ចំ​ណែក​​​យ៉ាង​ខ្ពស់​ក្នុង​តំរូវការ​វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យាតាម​រយៈ​បណ្តា​​​ផលិតផល​បច្ចេក​វិទ្យ​ខ្ពស់​ដូច​ជា៖ chipset (Intel), module ឧបករណ៍​​​ចាប់សញ្ញា Digital​ (DGS)​ ម៉ាស៊ីន​​បោះពុម្ភ​ (Jabil), គ្រឿង​ឧបករណ៍​អាន​លេខ​ code ​Datalogic កាត​ឆ្លាត​​វៃ​ប្រភេទ​ (MK, VTC)​ ឧសថ ថ្នាំ​ព្យា​បាល​ (Nanogen) ភ្នែក​សំ​​រាប់​​​ដាក់​ក្នុង​ក្បាល​​ DVD​ ម៉ាស៊ីន​ថត​រូប​ digital (Nidec Sankyo) សេ​វា​​​ធានា​ ជួសជុល​ម៉ា​ស៊ីន​ ឧបករណ៏ក្នុង​វិស័យ​​​បណ្តាញ​អេឡិច​ត្រូ​និច (GES) …
តំបន់​បច្ចេកវិទ្យា​ទីក្រុង​ហូជីមិញ​គឺ​ជា​​ទីកន្លែង​វិនិយោគ​អស្ចារ្យរបស់​ក្រុមហ៊ុន អេឡិកត្រូនិកឈាន​មុខ​គេមួយចំនួនដូចជា​៖ ក្រុមហ៊ុន Samsung គ្រុប (ប្រទេស​កូរ៉េ) មាន​ដើម​វិនិយោគ​សរុប ១,៤ ពាន់​លាន​ដុល្លាអាមេរិក ក្រុមហ៊ុន​ Nidec គ្រុប (ប្រទេស​ជប៉ុន) មាន​ដើមទុន​វិនិយោគ​សរុប​​រាប់​ពាន់​លាន​ដុល្លារអាមេរិក​សំរាប់​គម្រោង​ចំនួន ៤ ក្នុងនោះ គម្រោង​​នា​ថ្មីៗ​នេះ​ផលិត​ម៉ាស៊ីន​ compact ​ គ្រប់​ប្រភេទមា​ន​ភាព​​គុណភាពខ្ពស់ ក្រុមហ៊ុន Intel គ្រុប (​ប្រទេសអាមេរិក) ​បាន​វិនិយោគ​ ១ ពាន់​លាន​ដុល្លារអាមេរិកលើ​គម្រោង​សហគ្រាស​ផ្គុំ​និង​ត្រួត​ពិនិត្យ chip។

ក្រៅ​ពី​នេះ តំបន់​​​បច្ចេកវិទ្យា​ទាក់​ទាញ​បាន​គម្រោង​ស្រាវ​ជ្រាវ​ និង​ផលិតជា​ច្រើន​ មក​ពី​​ Sanofi (បារាំង), Datalogic Scanning (អ៊ីតាលី), Sonion (ដាណីម៉ាក), Microchip ​(អាមេរិក)​…​ព្រម​ទាំង​ទាក់​ទាញ​​បាន​សហគ្រិន វិទ្យ​ស្ថាន​​ស្រាវ​ជ្រាវ​ បណ្តុះ​បណ្តាល​បច្ចេកវិទ្យ​មាន​កិត្យានុភាព​ក្នុង​ប្រទេស​ដូចជា​ក្រុម​ហ៊ុន FPT គ្រុប Hutech វិទ្យាស្ថាន​បច្ចេកវិទ្យាខ្ពស់ វិទ្យាស្ថាន​ប្រេង​ឧស្ម័ន ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កំរិត​បច្ចេកវិទ្យាជីវសាស្ត្រ ថ្នាំ​ឱសថ ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កំរិត​ពិភពលោក​ Gen …

សកម្មភាព​របស់​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​អនុវត្តន៍​តំបន់​​បច្ចេកវិទ្យា​ខ្ពស់​រួមមាន​ធន​ធាន​មនុស្ស​​​មាន​កំរិត​ខ្ពស់​ក្នុង​ប្រទេស​ ឆាប់​រហ័ស​ធ្វើ​ជា​ម្ចាស់​​​បច្ចេកវិទ្យា​​សំខាន់​មួយ​ចំនួន​និង​ ​មួយ​ជំហានទៅ​មួយ​ជំហាន​ផ្លាស់​ប្តូរ​​ឲ្យ​សហគ្រាស​ដូចជា​៖ អនុវត្តន៍​បំពង់ nano carbon​ ក្នុង​ប្រដាប់​បញ្ចូលភ្លើងអគ្គីសនី​និង​​បែក​ចែក​កំដៅ បច្ចេក​វិទ្យា​​​ធ្យុង nano​​ ​រាវ ស្រាវ​ជ្រាវ​ច្នៃ​ផលិត​ chip ឧបករណ៍ចាប់​សញ្ញា​ជីវសាស្ត្រ chip ឧបករណ៍ចាប់​សញ្ញា​សម្ពាធ​​ប្រើ​ក្នុង​ម៉ាស៊ីន​វាស់​​សម្ពាធ​​​ឈាម និង​​វាស់​កំរិត​​ឥន្ធនៈ ស្រាវ​ជ្រាវ​បណ្តា​វត្ថុធាតុ​ nano ​ប្រើ​ប្រាស់​ក្នុង​ម្ហូប​អាហារ ឱសថ បំ​រុងទុក​ថាម​ពល ពិសេស គឺ​​បច្ចេកវិទ្យា​រក​ឃើញ​​អំពី​ diode​ ថាមពល​ ដែល​មាន​សមត្ថភាព​ផលិត​ពាណិជ្ជកម្ម​ដូចជា គ្រឿង​​កែតម្រូវ FRED  ឬ JBS។


សកម្មភាព​អភិវឌ្ឍន៍​ប្រភព​ធន​ធាន​មនុស្សបច្ចេកវិទ្យា​ខ្ពស់​បាន​អនុវត្តន៍​​តាម​រយៈ​កិច្ចសហ​ប្រតិបត្តិការជាមួយ​បណ្តា​មហាវិទ្យាល័យ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​មាន​កិត្តនាម​ក្នុង​និង​ក្រៅ​ប្រទេស ផ្គត់​ផ្គង់​បណ្តា​កម្មវិធី​បណ្តុះ​បណ្តាល​តាម​សំណើ​របស់​ក្រុម​ធុរកិច្ច​​នៃ​តំ​បន់​​​បច្ចេក​វិទ្យា​ខ្ពស់​រួម​មាន​ជាង ៥០០ វគ្គ និងទាក់​ទាញ​​សិក្ខាកាមចូលរួម ចំនួន ៧.០០០ នាក់។ ឆ្នាំ ២០១៣​ មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​សហការ​ជាមួយ​ក្រុមហ៊ុន Microsoft គ្រុប​បង្កើត​មជ្ឈមណ្ឌល​ច្នៃ​ប្រឌិត SMIC ( SHTP - Microsoft Innovation Center ) ​​បើកជំហរ និងបោះជំហានទៅមុខយ៉ាងល្អក្នុង​ការ​បណ្តុះ​បណ្តាល​​ប្រភព​ធនធាន​មនុស្ស​គុណភាព​ខ្ពស់​សំរាប់​ផ្នែក​បច្ចេក​​​​​​​វិទ្យា​ព័ត៌មាន។


 មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ ទីកន្លែង​អភិវឌ្ឍន៍​ប្រភព​ធនធាន​មនុស្ស​បំរើឲ្យ​ក្រុមធុរកិច្ចផលិត​និង​លក់​​ក្នុង​វិស័យ CNC។ រូបថត៖​ង្វៀន​ឡឹន

 បណ្តា​គំរូ​ឧបករណ៍ចាប់សញ្ញា បច្ចេកវិទ្យា​ខ្ពស់​ប្រើប្រាស់ក្នុង​​បច្ចេកវិទ្យា​រង្វាស់ បាន​ផលិត​នៅ​តំបន់​បច្ចេកវិទ្យា​ខ្ពស់​។ រូបថត៖​ង្វៀន​ឡឹន

 ផលិតផលស្រាវ​ជ្រាវ​បច្ចេកវិទ្យា​ខ្ពស់​​ផ្ទេរ​ឲ្យក្រុម​ធុរកិច្ច​ផលិត។ រូបថត៖​ដាំង​គីមភឿង

 ផលិតផល​​ប្រដាក់បញ្ចូលភ្លើងអគ្គីសនីពិសេសអាចបត់បាន ប្រើសាកអគ្គីសនីយ៉ាងឆាប់រហ័សឲ្យគ្រឿងអេឡិកត្រូនិក។  រូបថត៖ដាំងគីមភឿង

 ស្រាវ​ជ្រាវ​ផលិត​បណ្តា​ផលិតផល​បច្ចេកវិទ្យាខ្ពស់​ក្នុង​បន្ទប់​ស្អាត។ រូបថត៖​ដាំង​គីមភឿង

 ពិសោធ​ផលិត​បណ្តា​​ផលិតផលថ្នាំ​បំរើ​ក្នុងវិស័យ​សុខា​ភិបាល។ រូបថត៖​ដាំង​គីមភឿង

ពិសោធ​ក្នុង​បន្ទប់​ស្អាត ដើម្បី​ផលិត​បណ្តា​ផលិតផល​មាន​បច្ចេកវិទ្យា​ខ្ពស់។ រូបថត៖​ដាំង​គីមភឿង

ផលិត​បណ្តា​ផលិតផល​ថ្នាំ​ប្រើ​ក្នុងវិស័យ​​សុខាភិបាល។ រូបថត៖​ដាំង​គីមភឿង

មីក្រូទស្សន៍​អេឡិកត្រូនិក scann (SEM) ដើម្បី​មើល​បណ្តា​​រចនាសម្ព័ន្ធ​វត្ថុធាតុ​ Nano និង​វិភាគ​សមាសភាព​​គីមី​របស់​វត្ថុ​ធាតុ​​ដែល​អនុវត្តន៍​ក្នុង​ផ្នែក​ថាមពល គ្រឿង​សំអាង ថ្នាំ  ...  រូបថត៖​ដាំង​គីមភឿង
តំបន់​បច្ចេកវិទ្យាខ្ពស់​ក្លាយ​ជា​អង្គការ​រៀបចំ​សន្និសីទ​​ប្រចាំ​ឆ្នាំ ASPA (​ សមាគមន៍​​សួន​ឧទ្យាន​បច្ចេក​វិទ្យា​អាស៊ី ) លើក​ទី ១៦ ឆ្នាំ ​២០១២​មានអង្គការ​គ្រប់​គ្រង់​ចំនួន អ្នក​ជំនាញ​បច្ចេកវិទ្យា​ឈរ​លំដាប់​លេខ​មួយ​អាស៊ី​ចូល​​រួម​ បាន​បង្ហាញ​ទីតាំងរបស់​តំបន់​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​សហគមន៍​តំបន់​បច្ចេកវិទ្យាខ្ពស់​ សួន​ឧទ្យាន​បច្ចេក​វិទ្យា​​អាស៊ី៕

តំបន់​បច្ចេកវិទ្យា​ខ្ពស់​កំពុង​អនុវត្តន៍​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដំណាក់​កាល​ទី ២ អនុវត្តន៍​គោល​នយោបាយ​អាទិភាព​របស់​រដ្ឋអំពីដីធ្លី ពន្ធដារ ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​អាទិភាព​ទាក់​​ទាញ​វិនិយោគ​បណ្តា​ក្រុម​ធុរកិច្ច​មាន​ផលិតផល​បច្ចេកវិទ្យាខ្ពស់​និង​​កែតម្រូវ​​ការរៀបចំ​ដើម្បី​​ទុក​ដីធ្លី​ឲ្យ​ខ្សែ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ជំនួយ។
លោក​ឡេ​ហ្វាយ​ក្វឹក ប្រធាន​គណៈ កម្មាការ​គ្រប់​គ្រង​តំបន់​បច្ចេកវិទ្យាខ្ពស់
 អត្ថបទ៖ វ៉ឹនគ្វី - រូបថត៖ គីមភឿង ង្វៀនឡឹន
 
បណ្តាអត្ថបទបានផ្សាយ