21/03/2017 10:18 GMT+7 Email Print Like 0

ទិវាអន្តរជាតិសុភមង្គល(ថ្ងៃទី២០មិនា)៖ស្រឡាញ់គ្នានិងចែករំលែកជាមួយគ្នា


ទិវាអន្តរជាតិសុភមង្គល(ថ្ងៃទី២០មិនា)៖ស្រឡាញ់គ្នានិងចែករំលែកជាមួយគ្នា

ឆ្នាំ២០១៧ ជាឆ្នាំទី៣ វៀតណាមជួយជ្រោមជ្រែង ទិវាអន្តរជាតិ​​សុភមង្គល ​ដោយ​ប្រធាន​ពីឆ្នាំ២០១៥នោះ​គឺ៖​ “ស្រឡាញ់​​គ្នានិងចែករំ​លែកជា​មួយគ្នា”។ ក្នុងឱកាស​នេះ នៅ​ទី​ក្រុងហូជីមិញ បានរៀបចំ​​សកម្មភាព​ឃោសនា​ជា​ច្រើន ដើម្បី​លើក​កំពស់​ចំ​ណេះដឹង​​របស់​អង្គ​ការ និងប្រជាជនគ្រប់​ស្រទាប់ អំពី​ប្រវត្តិសាស្ត្រ​ អត្ថន័យ​ ប្រធាន​បទ ​និងសារលិខិតរបស់អង្គការ​សហប្រជាជាតិ ​ស្ដីអំពី​ទិវាអន្តរជាតិ​សុភមង្គល។ ទន្ទឹម​នឹងនោះ ចលនា​សង្គម​ទាំង​​មូល គ្រួសារ​ទាំង​មូល រួមចំណែក​​ជាក់ស្ដែង កសាង​គ្រួសារ​និងសហគមន៍ ប្រកបដោយ​សុភមង្គល សមភាព និងសម្បូ​រ​ធូរធារ។ លោកស្រី​ Nguyen Thi Can នៅខ័ណ្ឌ ​Binh Thanh ទីក្រុង​ហូជីមិញ បានចែករំលែកថា៖
 
“ តាមនាងខ្ញុំ មនុស្សគ្រប់រូប គ្រប់គ្រួសារនិងសង្គមទាំងមូល ត្រូវមានក្តី​ស្រ​ឡាញ់ និងការ​ចែករំលែក​ជាមួយគ្នា។ រួមគ្នា​អប់រំកូនចៅក្នុងគ្រួសារត្រូវ​គោរព​ច្បាប់​របស់រដ្ឋ​។ រួមគ្នាកសាងសង្គមមួយប្រកប​ដោយ​សមភាព​អរិយ្យធម៌​៕”

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ