03/06/2016 11:26 GMT+7 Email Print Like 0

“ទិវាស្វែងយល់អំពីវៀតណាម”ជួយមិត្តភក្តិអន្តរជាតិយល់បន្ថែមអំពីវៀតណាម

 


“ទិវាស្វែងយល់អំពីវៀតណាម”ជួយមិត្តភក្តិអន្តរជាតិយល់បន្ថែមអំពីវៀតណាម

ប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច សង្គម ប្រព័ន្ធនយោបាយ រចនាសម្ព័ន្ធក្បាលម៉ាស៊ីនរដ្ឋ ក៏ដូចជាគោលនយោបាយ​កិច្ចការបរទេស គោលមាគ៌ានិងសមិទ្ធិផ្លាស់ប្តូរថ្មីនៅវៀតំណាមជាប្រធានបទ ដែលបានក្រសួងការបរទេស វៀតណាមឧទ្ទេសនាមក្នុងកម្មវិធី “ទិវាស្វែងយល់អំពីវៀតណាម” ដែលបានប្រ ព្រឹត្តទៅនាព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០១៦ នៅក្នុងហាណូយ។ នេះជាកម្មវិធីដោយក្រសួងការ បរទេសវៀតណាមរៀបចំជាប្រចាំឆ្នាំ សំដៅចែករំលែកនិងផ្តល់ព័ត៌មានពោរពេញទៅដោយអត្ថប្រយោជន៍អំពីវៀតណាមសម្រាប់តំណាងអង្គទូតនានា និងប្រធាន តំ​ណាង​អង្គការអន្តរជាតិមួយចំនួននៅវៀតណាមផងដែរ។

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung បានសង្កត់ធ្ងន់ថា កម្មវិធីនេះមិនតឹ្រមតែជួយមិត្តភក្តិអន្តរជាតិយល់ច្បាស់អំពីវៀតណាមប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អង្គទូតអន្តរជាតិទៀតផង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ