13/11/2016 14:23 GMT+7 Email Print Like 0

ទិវាធនធានមនុស្សវៀតណាម២០១៦ប្រព្រឹត្តទៅនាថ្ងៃទី១១ធ្នូនៅទីក្រុងហាណូយ


លោក Le Quan ប្រធានគណៈចាត់តាំងទិវាធនធានមនុស្សវៀតណាម២០១៦

ក្រោមប្រធានបទ “គ្រប់គ្រងធនធានមនុស្សដំណាក់កាលចាប់ផ្តើមអាជីព ” ទិវាធនធានមនុស្សវៀតណាមជាវេទិកាបើកទូលាយសំដៅពិភាគ្សាលើបញ្ហាធនធានមនុស្សនៅវៀតណាមតភ្ជាប់អាជីវករនិងសហគមន៍ធនធាន​មនុស្សលើទូទាំងប្រទេស ។ សកម្មភាពនេះក៏ជាឱកាសជួយសហគ្រាស អាជីវករ និងមជ្ឈដ្ឋានធនធានមនុស្សទូទាំងប្រទេសចែករំលែកចំណេះដឹងបទពិសោធន៍និងស្វែងរកនូវដំណោះស្រាយលើវិស័យគ្រប់គ្រងធនធានមនុស្សនាំសហគ្រាសរឹងមាំឆ្ពោះទៅមុខ។ លោក Le Quan ប្រធានគណៈចាត់តាំងទិវាធនធានមនុស្សវៀតណាម២០១៦បានឲ្យដឹងថា៖

“ឆ្នាំ២០១៦នេះយើងខ្ញុំបានយកប្រធានបទ “គ្រប់គ្រងធនធានមនុស្សដំណាក់​កាលចាប់ផ្តើមអាជីព” ដើម្បីដោះស្រាយរាល់បញ្ហាកើតមានឡើងក្នុងដំណើការចាប់ផ្តើមអាជីព។ ​គោលដៅគឺផ្តោតសំខាន់ដោះស្រាយរាល់ការលំបាកជំពាក់ជំពិន និងដាក់ចេញដំណោះស្រាយរាប់ទាំងដំណោះស្រាយបច្ចេកវិទ្យា សំដៅ​ជួយ​ម្ចាស់​សហគ្រាសធុនតូចនិងមធ្យមបង្កើតប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ខ្លួន”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ