19/10/2015 09:19 GMT+7 Email Print Like 0

ទិវាជាតិវៀតណាមនៅEXPO Milan 2015


សម្តែងសិល្បៈក្នុងទិវាជាតិវៀតណាម EXPO Milan 2015

ទិវាជាតិវៀតណាម​បានប្រព្រឹត្តទៅ នាថ្ងៃទី១៧ខែតុលាឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល​តាំងពិព័រណ៍​ពិភពលោក ​XPO 2015 នៅ​ក្រុង Milan ភាគខាង​ជើង​ប្រទេស​អ៊ីតាលី។ ចាប់​ផ្តើមព្រឹត្តិការដ៏សែន​សំខាន់នេះ គឺពិធីបង្ហូតទង់​ជាតិ​វៀត​ណាម​។ រដ្ឋ​មន្ត្រីក្រសួង​វប្បធម៌ កីឡា និងទេសចរណ៍​វៀត​ណាម លោក Hoang Tuan Anh និង​ឯកអគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅអ៊ីតាលី លោក Cao Chinh Thien បានអញ្ជើញ​ចូល​រួម​ពិធីនេះ។​ 

ថ្លែងមតិក្នុងពិធី លោកស្រី Barbara Degani អនុរដ្ឋមន្ត្រីក្រសួង​បរិស្ថាន​អ៊ីតាលី​បាន​សង្កត់​ធ្ងន់​ថា តាម​រយៈ​ព្រឹត្តិ​ការ​នេះ​ មិត្ត​ភក្តិអន្តរ​ជាតិ នឹងយល់បន្ថែមអំពីវៀត​ណាម មួយពោរពេញទៅដោយ​អត្តសញ្ញាណ​ជាតិ និ​ង​សម្តែង​ក្តី​សង្ឃឹម​​ថា វៀត​ណាម​នឹងបន្តរួ​មចំណែកយ៉ាង​សកម្ម​ ថែមទៀតចំពោះការអភិវឌ្ឍន៍ របស់ពិភព​លោក។ រីឯខ្លួន​វិញ លោក ​Hoang Tuan Anh បាន​អះអាងថា វៀត​ណាម​ចូល​រួម​ការ​តាំង​ពិព័រណ៍​​លើកនេះ​ដោយ​គោល​គំនិត​ស្ថាប័ត្យ​កម្ម​ “ទឹកនិង​ផ្លាឈូ​ក​” ដែល​មានចរិតលក្ខណៈទំនើបផង និង​អត្តសញ្ញាវប្បធម៌​ជាតិ​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ