11/11/2015 09:09 GMT+7 Email Print Like 0

ទិវាច្បាប់រួមចំណែកសកម្មក្នុងសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម


ទិវាច្បាប់រួមចំណែកសកម្មក្នុងសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ពិធីជួយជ្រោម​ជ្រែងទិវាច្បាប់ឆ្នាំ២០១៥ដោយប្រធានបទ អនុវត្ត​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រួម​ចំណែក​កសាង​នីតិ​រដ្ឋ​សង្គម​និយម​ការ​ពារ​សិទ្ធិមនុស្ស​សិទ្ធិ និងកាតព្វកិច្ចសារវន្តរបស់ពលរដ្ឋ បានប្រព្រឹត្ត​ទៅនាយប់ថ្ងៃទី៩​ខែ​​វិច្ឆិកា​ឆ្នាំ២០១៥​ នៅក្រុង​ហាណូយ។ ថ្លែងមតិ​នៅពិធី​នេះ នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung បាន​អះអាង​ថា ទិវាច្បាប់​បានជ្រាបចូល​ទៅក្នុង​ជីវភាព​រស់នៅ ក្លាយទៅជាព្រឹត្តិការណ៍​នយោបាយ-គតិយុត្តិ​សំខាន់​រួម​ចំណែក​សកម្ម ​ក្នុងសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃប្រទេសជាតិ រួម​ចំណែក​កសាង​រូបភាព​នីតិ​រដ្ឋការ​ពារ​សិទ្ធិ​មនុស្ស​សិទ្ធិ​ពលរដ្ឋ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ស្នើរថា៖

​ “ក្រឡែកមើលរយៈពេលជិត៣០ឆ្នាំផ្លាស់ប្តូរថ្មី ការបោះ​ជំហាន​លោតផ្លោះ​របស់​វៀត​ណាម​សុទ្ធតែផ្សាភ្ជាប់​នឹង​ការផ្លាស់​ប្តូរថ្មី​មានលក្ខណៈសំរេច អំពីយន្តការដែលអត្តចរិតគឺការបង្កើន​ប្រជាធិបតេយ្យ និងធានា​ប្រជា​ធិបតេយ្យ។ ប្រជា​ធិបតេយ្យនិ​ង​នីតិកម្ម​ផ្សារ​ភ្ជាប់​ជិតស្និទ្ធ​ និង​មិនអាច​ដាច់​ចេញ​ពីគ្នា​បាន​ឡើយ។ នីតិរដ្ឋ​ត្រូវ​គោរ​ព​ច្បាប់​។ ច្បាប់ត្រូវធានាយុត្តិធម៍​និងភាពត្រឹមត្រូវ។ យើង​ត្រូវ​សកម្ម​ថែម​ទៀត​ក្នុង​ការ​កែលំអរ​យន្តការ​សេដ្ឋកិច្ច​ទីផ្សារ​ និងនីតិរដ្ឋសង្គមនិយមកែទម្រង់នីតិបញ្ញត្តិ កែទម្រង់យុត្តិធម៍ កែទម្រង់​រដ្ឋបាល​និង​ជំរុញ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៣ ធានាប្រជាធិបតេយ្យនីតិកម្មធានា​សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ