18/04/2016 07:55 GMT+7 Email Print Like 0

ទាក់ទាញអារម្មណ៍ជាមួយផ្ទាំងគំនូរផ្សែងភ្លើងចង្ក្រាន

កោសស្រទាប់ផ្សែងភ្លើង ដែល​ឌិតជាប់​លើផ្ទាំង​រនាប​ឫស្សី ដើម្បី “គូរ”បង្កើត​ជាស្នាដៃសិល្បៈ ដោយ​បាតដៃទាំងគូដ៏​ប៉ិនប្រសប់​របស់ខ្លួន ជារបៀបមួយដែល​កសិករវ័យ​ចំណាស់ វូក្វឹក​ស៊ឺ នៅទី​រួម​ស្រុក​ឡុង​ខាញ (ដុងណាយ) ច្នៃបង្កើតជាប្រភេទ​គំនូរ​មាន​ឈ្មោះហៅ​ប្លែក​៖ គំនូរ​ធ្នើរ​ចង្ក្រាន​។

លោកស៊ឺឲ្យដឹងថា មុននេះ​រាប់សិបឆ្នាំ ក្នុងពេលដែលរុះរើខ្ទម​ចោល​នៅក្នុង​ចំការ លោក​យល់​ឃើញ​ថាស្នាម​ដែល​ផ្សែង​ភ្លើង​ចង្ក្រាន​ឌិត ជាប់លើរនាបឫស្សីនៅក្នុង​ល្វែង​ចង្ក្រាន​ ត្រូវកោស​រលាត់ បង្កើត​បាន​ជារូប​ភាព​ដ៏ចាប់​អារម្មណ៍​។ លោករៀបក្រងបន្ទះឫស្សី​មកជាមួយគ្នា ហើយលោកយកកូនកាំបិតកោស តាម​អារម្មណ៍​ដែលខ្លួន​គិត  បង្កើត​បាន​ផ្ទាំងគំនូរមួយ​ប្លែក​និង​ជក់​ចិត្ត​។



រនាបឫស្សីធ្វើជាផ្ទាំងគំនូរធ្នើរចង្ក្រានបានពុះជាចម្រៀកស្មើភាគគ្នានិងកោសរលោងផ្ទៃមុខ។

បន្ទះរនាបឫស្សី បានរៀបក្រងជាមួយគ្នា ធ្វើជាផ្ទាំផង ធ្វើជាស៊ុមគំនូរផង។

ឧបករណ៍ដើម្បីធ្វើគំនូរធ្នើរចង្ក្រាន គឺរនាបឫស្សីនិងកូនកំបិតតូចសម្រាប់កោស។

ផ្ទាំងគំនូរមិនទាន់បានច្នៃ គេយកទៅដាក់លើផ្សែងភ្លើងក្នុងចង្រ្កានឱស ជាប្រចាំក្នុងរវង្វង់បីខែ។


ក្រោយពេល “គូ” រួចស្រេច ផ្ទាំងគំនូរនឹងបានផ្លុំពីលើនូវថ្នាំ ដើម្បីរក្សានិងងាយបោសសម្អាត់។

វិចិត្រករ វូក្វឹកស៊ឺ ជាមួយស្នាដៃគំនូរធ្នើរចង្ក្រានរបស់ខ្លួន នៅទីរួមស្រុកឡុងខាញខេត្តដុងណាយ។

ស្នាដៃដំបូងរបស់លោក​ស៊ឺមានគំនិត “គូរ” ជាផ្ទាំងគំនូរសម្តែងពីទិដ្ឋភាព​ភូមិស្រុក​ទឹកទន្លេ  ដែល​លោក​បាន​លះ​បង់​កម្លាំង​កាយចិត្ត និងវត្ថុធាតុ​ធ្វើសាចុះសាឡើង​ច្រើន​ដង រិះគិតនិង​ច្នៃប្រឌិតដើម្បី​ធ្វើសម្រេច​ស្នាដៃ​នេះ។ ដំបូង ស្នាម​កោសមិ​នទាន់​បាន​ច្បាស់ មិនទាន់​មានភាព​ស្រទន់​រលោង ប៉ុន្តែយូរៗទៅបាត​ដៃវិចិត្រករ របស់លោក ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់​តែប៉ិន​ប្រសប់​ឡើង។ មកដល់សព្វថ្ងៃ លោកស៊ឺ គូរសម្តែងខ្លឹមសាជាច្រើន លើប្រភេទ​គំនូ​រនេះ តាំងពី​ទិដ្ឋភាព​ធម្មជាតិទឹកដី ដល់ទិដ្ឋភាពបរទេស រូបថតតួអង្គល្បីឈ្មោះ ឬព្រឹត្តិការណ៍​សំខាន់ៗ។ល។

គំនូរធ្នើ​រចង្ក្រាន  មានតែពីរពណ៌សំខាន់ គឺពណ៌ខ្មៅ របស់ផ្សែងភ្លើងច្បាមជាប់​លើបន្ទះរនាប​ឫស្សី និង​ពណ៌លឿ​ង​ស្លេក​របស់​បន្ទះ​ឫស្សី ពេលកោសចោលនូវស្រទាប់ផ្សែង​ភ្លើង ដែលច្បាមជាប់។ រូបភាពបួន​ជ្រុង ស្នាម​លម្អិត​តុល្យភាព ផ្ចិត​ផ្ចង់និង​មានភាពជម្រៅ ពីខ្លឹមសារ​សម្បូរបែប និងជិតឌិត​ជាមួយជីវភាព ដែលលោក​ស៊ឺនាំមក​ជូន បង្កើត​បន្ថែម​លក្ខណៈ​ពិសេស​ឲ្យប្រភេទ​គំនូរ​នេះ។

សម្រស់​ស្អាត​សាមញ្ញ មានភាព​ជម្រៅធ្វើ​ពីវត្ថុ​ធាតុ​សាមញ្ញជិត​ឌិត ​ជាមួយ​ជីវភាព​រស់នៅ ​របស់​ប្រជាកសិករ​នៅ​តំបន់​ជន​បទ រួមចំណែកធ្វើឲ្យផ្ទាំង​គំនូរធ្នើរ​ចង្ក្រា​ន បង្កើតបានចំណាប់អារម្មណ៍ខ្លាំង។

លោក​ស៊ឺឲ្យដឹងថា៖ ត្រូវការពេលជាមធ្យុម៦ខែ ដើម្បីធ្វើសម្រេចផ្ទាំងគំនូរធ្នើរចង្ក្រាន រួមមាន​ដំណាក់​កាល ត្រៀម​ឫស្សីធ្វើ​ជាផ្ទាំង​និងស៊ុមគំនូរ ក្រោយមកយកទៅត្រាំទឹកបង្ការ​ខ្មួត​ស៊ី ហើយ​នាំយក​ទៅដាក់​ស្រូប​យក​ផ្សែង​ភ្លើង​ចង្ក្រាន មុន​ពេលអនុវត្តកោសបង្កើត​ រូបភាពតាមខ្លឹមសាររបស់​ស្នាដៃ។

ក្នុងនោះ ដោយឡែកដំណាក់កាលដាក់​ស៊ុមឫស្សី ស្រូបយកផ្សែងភ្លើងទាមទារវេលាច្រើន និងតភ្ជាប់ តាម​ធម្មតា​ប្រហែល​ជា៣​ខែ ដើម្បីផ្សែងភ្លើងរំខ្មៅជិតស្មើស៊ុមឫស្សី។ លោកស៊ឺបានព្យាយាម​ ធ្វើប្រភេទគំនូរធ្នើរចង្ក្រាន​បាន៩ឆ្នាំហើយ ប៉ុន្តែមកដល់សព្វថ្ងៃនេះ លោកទើបបង្កើតបានត្រឹមតែ១៥០​ផ្ទាំងគំនូរប៉ុណ្ណោះ។ តាមលោក ដំណាក់​កាល​ត្រៀម​គឺយ៉ាងយូរ ដំណាក់កាលកោសអង្រែងភ្លើងត្រូវហ្មត់​ចត់ប្រុងប្រយ័ត្ន និងធ្វើការមិនឈប់ឈរ។ គ្រាន់​តែកោស​ខុស​នៅស្នាមគំនូសណាមួយ គឺត្រូវចោលស៊ុមគំនូរនោះទៅ ពីព្រោះស្មាមគំនូសផ្សែងភ្លើង​បាត់​ទៅ មិនអាច​ណាបង្កើត​ឡើងវិញបានទេ គឺត្រូវយកស៊ុមគំនូរថ្មីមក​ធ្វើសារដើមឡើងវិញ។

 


ស្នាដៃក្រដាសប្រាក់១០០ដូល្លាអាមេរិក បានលោកស៊ឺអនុវត្តលើទំហំគំនូរ៩០គុណ១២០សែនទីម៉ែត្រ។

គំនូរធ្នើរចង្ក្រាន រួមមានពីរពណ៌សំខាន់គឺ ពណ៌ខ្មៅរបស់ ផ្សែងភ្លើងរំជាប់លើបន្ទះឫស្សី និងពណ៌លឿងស្លេករបស់បន្ទះឫស្សីពេលកោសចោលនូវស្រទាប់ផ្សែងភ្លើងដែលជាប់ពីលើ។

ស្នាមគំនូស "គូរ" បង្ហោះ បត់បែន តុល្យភាព បង្កើតបានព្រលឹងនិងភាពជម្រៅរបស់ស្នាដៃ នាំមកតម្លៃឲ្យផ្ទាំងគំនូរ។

ស្នាដៃ “មុនពេលរំជួយដី”។

ស្នាដៃ “ក្រោយពេលរំជួយដី””។

ស្នាដៃ “កោះសមុទ្រវៀតណាម”។

ស្នាដៃ “ប៉ម Eiffel”។

ទេសភាពជនបទស្ងប់ស្ងាត់បានបង្ហាញឆ្លងតាមប្រភេទគំនូរធ្នើរចង្រ្កាន។

ស្នាដៃមួយក្រោមប្រធានបទពុទ្ធសាសនា។

ស្នាដៃកម្រងទាំងបួន “ដើមស្រល់-ផ្កាបញ្ចះមាស-ដើមពក-ផ្កាអង្គាបុស្ស”។


គំនូរធ្នើរចង្រ្កាន មានសម្រស់សាមញ្ញ មានភាពជម្រៅ ប៉ុន្តែបែរជាបានធ្វើមកអំពីវត្ថុធាតុសមញ្ញវិញ។

ថ្ងៃ​ដែលយើងខ្ញុំទៅទស្សនា​បន្ទប់គំនូរក៏ជាផ្ទះឯកជនរបស់ “វិចិត្រកសិករ" ចំពេល​លោក​កំពុង​មមា​ញឹក​ត្រៀម​សំរាប់ ការ​ចូលរួម​តាំង​ពិព័រណ៍​នៅមជ្ឈមណ្ឌលតាំង​ពិព័រណ៍ និងផ្សារណាត់តឹនប៊ិញ (ទីក្រុងហូជីមិញ) នៅខែ​កញ្ញា​ខាង​មុខ​នេះ។ ប្រភេទ “គំនូរធ្នើរចង្រ្កាន” បានលោកចុះ​ឈ្មោះធ្វើពាណិជ្ជ​សញ្ញា ជាមួយ​នាយកដ្ឋាន​កម្ម​សិទ្ធ​បញ្ញា​នៅខែ​ឧសភា​ឆ្នាំ២០១២។ សព្វថ្ងៃ លោកស៊ឺនៅច្នៃបន្ថែមរបៀបគូរគំនូរ​ធ្នើរចង្រ្កាន លើវត្ថុកញ្ចក់និង mica ដំណាក់​កាលដំបូង​ បាននាំមកសមិទ្ធិផលជាក់ស្តែង៕
 

អត្ថបទ៖ សើនងៀ  រូបថត៖ ង្វៀនឡឹន
 

បណ្តាអត្ថបទបានផ្សាយ