10/08/2016 10:46 GMT+7 Email Print Like 0

ទាក់ទាញជនវៀតណាមនៅឯបរទេសត្រឡប់មកមាតុប្រទេសវិញរួមចំណែកកសាងប្រទេសជាតិ


ទិដ្ឋភាពនៃការជួបសំណេះសំណាលតុមូល Online (រូបថតៈ vietnamnet)
នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Phung Xuan Nha បានអញ្ជើញចូលរួមការជួបសំណេះសំណាលតុមូល Online ជាមួយសាស្ត្រាចារ្យ Ngo Bao Chau 
សាស្ត្រាចារ្យគណិត វិទ្យានៅមហាវិទ្យាល័យ Chicago (អាមេរិក) និងជានាយកវិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់អំពីគណិតវិទ្ យា(វៀតណាម) បណ្ឌិត Nguyen Anh Tuan និពន្ធនាយកទស្សាវដ្តីនិងបណ្តាញអប់រំពលរដ្ឋសកលលោក នៃមហាវិទ្យាល័យ Califfornia Los Angeles និងសាស្ត្រាចារ្យរង បណ្ឌិត Hoang Minh Son នាយកសាកលវិទ្យា ល័យពហុបច្ចេកវិទ្យាហាណូយ។ខ្លឹមសារនៃជំនួបនេះផ្តោតលើប្រធានបទ “គោលនយោបាយទាក់ទាញជនវៀត ណាម​នៅឯបរទេសត្រឡប់​មករួមចំណែកកសាងប្រទេសជាតិ”។

នៅការសំណេះសំណាលតុមូលនេះ ភ្ញៀវអញ្ជើញបានវិភាគនូវមូលហេតុអសកម្មក្នុងយន្តការ គោលនយោបាយ​នា​បច្ចុប្បន្ន និងដាក់ចេញសំណើរពាក់ព័ន្ធទៅនឹងយន្តការទាក់ទាញធនធានមនុស្សចួលរួមក្នុងការកសាងនិងអភិវឌ្ឍន៍​ប្រទេសជាតិ។ លោក Phung Xuan Nha បានសង្កត់ធ្ងន់ថា ដើម្បីអនុវត្តប្រកបដោយជោគជ័យគោល នយោបាយ​ទាក់ទាញធនធានមនុស្ស ប្រការសំខាន់បំផុតគឺបង្កើតបរិយាកាសធ្វើការល្អសម្រាប់ពួគគេ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ