28/04/2015 14:27 GMT+7 Email Print Like 0

ទស្សនាវដ្តីគុយបាចុះផ្សាយបន្ថែមប្រធានបទអំពីលោកប្រធានហូជីមិញ


លោកប្រធានហូជីមិញ សំណះសំណាលជាមួយតំណាងយុវជន
ស្មគ្រចិត្តនាខែមក្ករាឆ្នាំ១៩៦៧ (រូបថតៈ TTXVN)

ទស្សនាវដ្តី បូកសរុបអាមេរិកឡាទីននិងពិភពទី៣​របស់គុយបា នាពេល​ថ្មីៗនេះបាន​បោះពុម្ភ​ផ្សាយ​បន្ថែម​ប្រធានបទ​ពិសេសលេខ៥ ដែលក្នុង​នោះ មានទំព័រ​ចំនួន១២​ស្តីពីលោក​ប្រធានហូជីមិញ ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី​១២៥ នៃ​ទិវា​កំណើត​របស់​លោក (ថ្ងៃទី១៩ខែឧសភាឆ្នាំ​១៨៩០-ថ្ងៃទី១៩ខែឧសភាឆ្នាំ​​២០១៥)​។ ដោយ​ប្រ​​​ធាន​បទ “លោកហូជីមិញ កវីដែលយក​ឈ្នះចក្រ​ពត្តិ​ចំនួន​៣” និងប្រមូល ផ្តុំអ្នក​និពន្ធ​ជើង​ចាស់​របស់​គុយ​បា​ជា​ច្រើន​នាក់​ ដែលមានអនុ​ស្សាវរីយ៍​ជាមួយ​វៀតណាម ទស្សនា​វដ្តីនេះបាន​បង្ហាញ​ទស្សនៈ ​និងរាល់​ការ​សម្រេច​ចិត្ត​ដ៏ឈ្លាស វៃ​របស់​លោក​ប្រធាន​ហូជី​មិញ ជួយ​បដិវត្ត​វៀតណាម​ឆ្លងកាត់រាល់ការលំបាក បង្កើត​ឡើង​អព្ភូត​ហេតុ​សម័យកាលដ៏​អស្ចារ្យ ទទួល​ឯកភាព សេរីភាព ឯកភាព ប្រទេសជាតិ ហើយ​នៅ​រក្សា​បាន​តម្លៃ​រហូត​ដល់​បច្ចុប្បន្ន។

ទស្សនាវដ្តីនេះ ក៏បានចុះផ្សាយ​ទាំងស្រុង មតកសាសន៍​របស់​លោក​ប្រធានហូជីមិញ ក្នុងនោះ មាន​បទ​កំណាព្យ​ចំនួន​៦ ក្នុង​ឈុត “ទិនានុលេខន៍ក្នុង​ពន្ធនាគារ” ត្រូវ​បានបកប្រែជាភាសា​អេស្ប៉ាញផងដែរ៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ