25/06/2015 10:16 GMT+7 Email Print Like 0

ទទួលរៀប​ចំសកម្មភាពនានា​នៃវេ​ទិការ APEC ឆ្នាំ២០១៧ ជាចំណុច​ស្នូល​ក្នុង​កិច្ច​ការ​បរទេស​របស់​វៀត​ណាម​ដល់​ឆ្នាំ​២០២០


ទទួលរៀបចំសកម្មភាពនានានៃវេទិការ APEC ឆ្នាំ២០១៧ជាចំណុចស្នូលក្នុងកិច្ចការបរទេសរបស់វៀតណាមដល់ឆ្នាំ២០២០ (VOV)

ទទួលរៀបចំសកម្មភាពនានា​នៃវេទិការ APEC ឆ្នាំ២០១៧ ជា​ចំណុច​ស្នូលក្នុង​កិច្ចការបរ​ទេស​របស់​វៀត​ណាម​ដល់​ឆ្នាំ​២០២០។ ឧបនា​យក​រដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម លោក Pham Binh Minh បានអះអាង​ដូច​ពោល​ខាង​លើនៅសិក្ខា​សាលា ឆ្នាំ APEC ២០១៧៖ ឆ្ពោះទៅ​សហគមន៍ APEC​ សកម្មម្ចាស់ការនិង​ផ្សារ​ភ្ជាប់ ដែល​ប្រព្រឹត្ត​ទៅ នា​ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៥ នៅក្រុង​ហាណូយ។ ឧបនាយក​រដ្ឋមន្ត្រី Pham Binh Minh បានលើកច្បាស់​ថាឆ្នាំ APEC ជា​ការរួមចំណែក​សំខាន់បំផុត​របស់​វៀតណាម ចំពោះវេទិកា​រ​ក្នុង​កាលៈ​ទេសៈ​ថ្មី​ឆ្ពោះ​ទៅរំលឹក​ខួបលើកទី២០ វៀតណាម​ក្លាយទៅជាសមាជិក​របស់ APEC (១៩៩៨-​២០១៨)។ ឆ្នាំ APEC ២០១៧ក៏ជា​ឱកាស​ដើម្បីវៀតណាម បង្ហាញការប្តេជ្ញា​សមាហរណកម្ម​អន្តរជាតិ​ស៊ីជ​ម្រៅ ទន្ទឹម​នឹង​នោះ​ជាឱកាស​ដើម្បី​វៀត​ណាម​រួម ​ជាមួយ​សមាជិកសហគមន៍អាស៊ាន​ពូនជ្រុំចំណង​មិត្តភាព សហប្រតិបត្តិការ និង​ផ្សាភ្ជាប់ជាមួយ​ដៃគូ​អង្គភាព​អាជីវកម្ម​មិត្តភក្តិ​ក្នុង​ដំបន់។ ​សិក្ខាសាលា​លើកនេះជាសិក្ខាសាលា​អន្តរជាតិដើម​ដំបូងដោយ​ទ្រង់​ទ្រាយ​​ធំ​ដើម្បីផ្លាស់ប្តូរ អំពីអត្ថន័យ​និងការងារ​ត្រៀមរៀប​ចំសន្និសីទ​ជាន់ខ្ពស់​លើកទី​២៥ និងសកម្មភាពនៃវេទិការ APEC នោវៀតណាមក្នុងឆ្នាំ២០១៧។ ស្ដីពីអត្ថន័យនិង​​គោលដៅ​នៃ​សិ​ក្ខា​សាលា​អនុរដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស Bui Thanh Son បានឲ្យដឹង​ថា៖

​“សិក្ខាសាលា​សំដៅបង្ហាញ​គោលដៅ​គោលមាគ៌ា​កិច្ចការ​បរទេស ពហុភាគី​ពហុបែបភាវូបនីយកម្ម​ និងសកម្មម្ចាស់​ការ​សមាហរណកម្ម​អន្តរជាតិ ពិសេសគឺ ក្នុង​យន្តការរបស់ដំបន់ដូចជា​APEC។ ទី២ប្រធាន​បទនៃ​សិក្ខាសាលា​សម​ស្រប​ នឹង​និន្នាការរួមនៃដំបន់គឺចង​សម្ព័ន្ធ​សេដ្ឋកិច្ចកាន់​តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ។ សន្និ​សីទ APEC ២០១៧ នឹងជួយផ្សព្វផ្សាយ​រូបភាព​ប្រទេស​វៀត​ណាម​សកម្មផ្លាស់ប្តូរថ្មី និងទទួល​បាន​ជោគ​ជ័យ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ