13/11/2016 14:23 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំអឺរ៉ុបសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយអាមេរិក

ក្រោយពីមហាសេដ្ឋីលោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក​ នាថ្ងៃទី១១ ខែវិច្ឆិកា ប្រធានាធិបតី​បារាំងលោក Francois Hollande ឲ្យដឹងថា លោកនឹងបំភ្លឺទស្សនៈយ៉ាងច្បាស់លាស់ជាមួយម្ចាស់​សេតវិមាន​នាអនាគតក្នុងការសន្ទនាតាមទូរស័ព្ទស្មោះត្រង់។លោក Hollande ឲ្យដឹងថែមទៀតថា សង្គ្រាមប្រឆាំងភេរវកម្មនិងប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស និង ជំលោះនៅប៉េកខាងកើតអ៊ុយក្រែនជាបញ្ហា​ដែលលោកចង់ពិភាគ្សាក្នុងការសន្ទនាតាមទូរស័ព្ទនេះ។ លោកក៏បានសង្កត់ធ្ងន់ទៅលើចំណងមិត្តភាពដ៏យូរ អង្វែងរបស់បារាំងនិងអាមេរិកក៏ដូចជាស្មារតីសាមគ្គីភាពរបស់ប្រជាជនអាមេរិក ចំពោះបារាំងក្រោយពីប៉ុន្មានករណី​វាយប្រហារភេរវកម្មដែលកើតមានឡើងនៅប្រទេសអឺរ៉ុបខាងលិចនេះក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ 

នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នាយប់ថ្ងៃទី១០ ខែវិច្ឆិកាបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ដើម្បីពិភាគ្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយអាមេរិកផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ