10/04/2015 14:01 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទទួលជួបគណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ

 


ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទទួលជួបគណៈប្រតិភូ ជាន់ខ្ពស់ទីក្រុងហូជីមិញ (រូបថតៈPhạm Kiên/Vietnam+ )



បន្តដំណើរទស្សនកិច្ចនិងបំពេញការងារនៅឡាវ របស់គណៈប្រតិ ភូជាន់ខ្ពស់ទីក្រុងហូជីមិញ (ភាគខាង​ជើង​វៀត​ណាម)ដឹកនាំដោយលោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង នាថ្ងៃទី៨ ខែមេ​សា ឆ្នាំ​២០១៥​គណៈប្រតិភូ វៀតណាម បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavongអនុ​ប្រធាន​​​រដ្ឋឡាវ លោក Bunnhang Volachit។ មុននោះ គណៈ ប្រតិភូបានទៅសម្តែងការ​គួរសម​លោក​អគ្គលេ​ខា និងជាប្រធានរដ្ឋឡាវ Chumali Sayasone។

 

ក្នុងបណ្តាជំនួបនេះ លោក Le Thanh Hai បានសម្តែងក្តីសោមនស្សរីក រាយដែលឃើញថា ទំនាក់ទំន​​ង​មិត្តភាពជាប្រពៃណី ចំណងសាមគីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​រវាង​វៀត​ណាម​ជាមួយ​ឡាវ​ កាន់តែ​បាន ពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Le Thanh Hai ក៏មានបំណង​ថា ​រដ្ឋាភិ​បាល​ឡាវ​ បន្តបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មវៀតណាម ក៏ដូចជាអង្គភាពអាជីវកម្ម​ទី​​ក្រុង​ហូជី​មិញ​​​ មកវិនិយោគធ្វើអាជីវកម្ម និង អនុវត្តដោយប្រសិទ្ធិភាពបណ្តាគំរោងការ​វិនិយោគ​នៅ​ឡាវ​ផង​ដែរ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ