16/02/2016 09:42 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកធ្វើការសន្ទនាតាមទូរស័ព្ទអំពីស្ថានភាពនៅស៊ីរី


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Barack Obama នៅជំនួបសន្ទនានៅខាងក្រៅសន្និសីទកំពូល G២០ នៅ Antalya នាថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៥
(រូបថត៖AFP/TTXVN)

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦​ បានធ្វើការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​អាមេរិក លោក Barack Obama ស្ដីអំពីបញ្ហាស៊ីរី។ ថ្នាក់ដឹក​នាំទាំង​ពីររូប​បាន​វាយ​តំលៃ​យ៉ាង​សកម្ម​អំពី​លទ្ធផល​ដែល​ទទួល​បាន​ក្នុង​ជំនួបចរចារ​នៅទី​ក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីសប្ដាហ៍កន្លង​ទៅ។ លោក​Vladimir Putin បានអះអាង​ជាថ្មីម្ដងទៀតថា សម្ព័ន្ធភាពឯកភាព​ប្រឆាំងភេរវកម្មនៅ​ស៊ីរីគឺ​ចាំបាច់​ណាស់​។ ថ្នាក់​ដឹក​នាំទាំង​ពីរ​រូប ក៏បានឯកភាពលើការចាប់ផ្ដើមសកម្ម​ភាពសហ​ប្រតិបតិ្តការ​ តាម​រយៈ​ស្ថាប័ន​ការ​ទូត​និង​អង្គ​ការ​ផ្សេងៗ​ដើម្បី​អនុវត្តន៍​បទឈប់​បាញ់​ ជាបណ្ដោះអាសន្នដែលទទួលបាននៅទីក្រុង ​Munich នាថ្ងៃទី១១ខែ​កុម្ភៈ​កន្លង​ទៅ។ រុស្ស៊ីប្រឆាំង​ជំទាស់ការ​ធ្វើអន្តរាគមន៍​ក្រោម រូបភាពណា​ក៏ដោយ​លើដីគោក​នៅស៊ីរី ក្នុង​កាលៈ​ទេសៈ​ទួរគី​កំពុង​មាន​ចេតនា​ធ្វើ ការវាយ​ប្រហារលើ​ដីគោករួម ជាមួយកងកម្លាំងអារ៉ាប់ប៊ីសា​អូឌីត ព្រម​ទាំង​សកម្ម ភាពវាយប្រហារ​ដោយកាំជ្រួច​តម្រង់​ទៅលើមូលដ្ឋាន​ នៃរដ្ឋអំណាចស៊ីរីនិងជន Kurd៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ