27/06/2015 09:50 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិកជួបសន្ទនាតាមទូរស័ព្ទស្តីពីបណ្តាបញ្ហាក្តៅលើពិភពលោក


ថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិក (រូបថតៈ EPA)

នាថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ​២០១៥ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន មានជំនួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​អាមេរិក លោក Barack Obama ដោយពិភាក្សា​លើ​ជំលោះនៅ​អ៊ុយក្រែន ការ​វាត​ទី​របស់ពួក​ឧទ្ទាម IS ក៏ដូច​ជា កិច្ចព្រមព្រៀង អំពីកម្មវិធីនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ តាម​សេចក្តីជូន​ដំណឹងរបស់​សេតវិមាន​ថា ថ្នាក់ដឹក​នាំទាំង​ពី​ររូបនេះ បានផ្លាស់ប្តូរទស្សនៈ​អំពីស្ថាន​ភាពកាន់​តែធ្ង​ន់​ធ្ងរ​ពីមួយថ្ងៃទៅមួយ​ថ្ងៃនៅ​ស៊ីរី ជា​កន្លែង​ដែល​ពួក​ឧទ្ទាម IS កំពុង​ប្រព្រឹត្ត​សកម្ម​ភាព ព្រមទាំង​សង្កត់ធ្ងន់ទៅលើសារៈ​សំខាន់ នៃការដែលក្រុម P5+1 រក្សារឹង​មាំ គោល​ជំហរ​ ក្នុងកិច្ចចរចា​ជាមួយអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្លាម​នេះ។ ទាក់ទិន​ដល់​ជំលោះ​នៅអ៊ុយ​ក្រែន ក្នុងជំនួប​សន្ទនានេះ ប្រធានាធិបតី Barack Obamaa បានអះអាង​ជាថ្មីម្តង​ទៀត នូវភាព​ចាំបាច់​នៃ​ការ​​ដែលម៉ូស្គូ​ប្រតិបត្តិ​កិច្ច​សន្យារបស់ ខ្លួនតាមកិច្ចព្រម​ព្រៀងក្រុង Minsk៕ 
 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ