05/07/2017 10:12 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំរបស់រុស្ស៊ីនិងចិនឯកភាពជំរុញកិច្ចសហប្រតិបត្តិការ


ថ្នាក់ដឹកនាំរបស់រុស្ស៊ីនិងចិនឯកភាពជំរុញកិច្ចសហប្រតិបត្តិការ 

នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៧ នៅការចរចារនៅទីក្រុងម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋចិន លោក Xi Jinping បានឯកភាពពង្រឹង ថែមទៀតទំនាក់ទំនងទ្វេភាគី កិច្ចសហការរវាងប្រទេសទាំងពីរដើម្បីដោះស្រាយបញ្ហាសំខាន់ៗនៅក្នុងតំបន់និងលើពិភពលោក។ ក្នុងជំនួបលើកនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងការឯកភាពថា៖ ភាគីទាំង ពីរគប្បីបង្កើនកាគាំទ្រគ្នាទៅវិញទៅមកជាពិសេសគឺការផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ។ រីឯខ្លួនវិញ ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបង្កើនទាក់ទងជាមួយគ្នានិងសហការយ៉ាងជិតស្និទ្ធក្នុងការជំនះ​ពុះ​ពារ​លើការលំបាកសាកល្បងក្នុងតំបន់និងលើពិភពលោក រួមវិភាគទានជំរុញសន្តិភាពស្ថិរភាពនិងភាពសម្បូររុងរឿងលើពិភពលោក ទាំងមូល៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ