07/04/2017 10:05 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំរដ្ឋសភានិងរដ្ឋាភិបាលឡាវវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់សវនកម្មវៀតណាម


ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou អញ្ជើញទទួលជួបជាមួយគណៈប្រតីភូវៀតណាម
(រូបថតៈ Phạm Kiên/TTXVN)

នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សកិច្ចការងារនៅឡាវគណៈប្រតិភូជាន់ខ្ពស់ស្ថាប័នសវនកម្មរដ្ឋវៀតណាម ដឹកនាំដោយលោក Ho Duc Phoc អគ្គសវនកររដ្ឋបានអញ្ជើញជួបសន្ទនាជាមួយ​នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou។

នៅក្នុងជំនួបទាំងអស់នេះ លោក Ho Duc Phơc បានសម្តែងគោលបំណងចង់ឲ្យថ្នាក់ដឹកនាំឡាវបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នសវនកម្មនៃប្រទេសទាំងពីររឹតបន្តឹងទំនាក់ទំនងឲ្យសក្តិសមនឹងទំនាក់ទំនងអ្នកជិត​​ខាងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេស​ទាំងពីរ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou មានបំណងថា នាពេលខាងមុខ ស្ថាប័នសវនកម្មរដ្ឋវៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតក្នុងការជួយឧបត្ថម្ភសវនកម្មឡាវ រួមចំណែកពូនជ្រុំឲ្យទំនាក់ទំនងពិសេសរវាងស្ថាប័នសវនកម្មនិយាយដោយ​ឡែក​និងទំនាក់ទំនងរវាងឡាវនិងវៀតណាមនិយាយរួមផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ