15/10/2015 09:56 GMT+7 Email Print Like 0

ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមនិងបញ្ជាណែនាំសន្និបាតបក្សភាគខេត្តក្រុងនានា


បក្សភាគទីក្រុងហូជីមិញបានបើកសន្និបាតដំណាងលើកទី១០អាណត្តិ២០១៥-២០២០

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ បក្សភាគទីក្រុងហូជីមិញបានបើក​សន្និបាត​ដំណាង​លើកទី​១០​អាណត្តិ​២០១៥-២០២០។ សេចក្តីព្រាងរបាយការណ៍​នយោបាយ​ដាក់ជូនសន្និបាតបានដាក់ចេញគោលដៅទូទៅក​សាង​ទីក្រុង​ហូជីមិញ​មានគុណភាព​រស់នៅល្អអរិយ្យធម៍ទំនើប តាមរយៈអនុវត្តគោលដៅ​ចំនួន​១៤ដូចជាផលិត​ផលក្នុង​ស្រុក​សរុបនៅដំបន់កើនជាមធ្យមពី៨ដល់ ៨,៥%​ ក្នុងមួយឆ្នាំ ចំណូលមធ្យមលើមនុស្ស​ម្នាក់ទទួល​បាន៩៨០០ដុល្លារអាមេរិក​ជា​ដើម។ ថ្លែងមតិបញ្ជាណែនាំនៅសន្និបាត អគ្គលេខាបក្សកុម្មុយ​នីស្ត​វៀតណាម​លោក​ Nguyen Phu Trong បានស្នើរថា៖        “ត្រូវធ្វើល្អជាងទៀតកិច្ចការរៀបចំផែនការ ប្រមូលផ្ដុំ​បញ្ជាណែនាំចលនា​គ្រប់​ប្រភពកំលាំងក្នុងនិងក្រៅប្រទេស វិនិយោគកែលំអរហេដ្ឋានរចនាសម្ព័ន្ធនគរ ពិ​សេស​គឺហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍ជាដើម។​ តភ្ជាប់ហេដ្ឋានរចនា​សម្ព័ន្ធ​ខេត្តក្រុងក្នុងដំបន់បង្កើនការពារបរិស្ថានទប់ស្កាត់ឥទ្ធិពលនៃការបំរ៉ែបំរួល​អាកាសធាតុ​និងទឹកសមុទ្រឡើង ទន្ទឹមនឹងនោះកសាងនគរផ្កាយ​រណប់​តាម​ទិសដៅ​អរិយ្យធម៍ទំនើប។”

សន្និបាតបក្សភាគប្លុកស្ថាប័នមជ្ឈឹមលើកទី១២ អាណត្តិ២០១៥-២០២០

សន្និបាតបក្សភាគប្លុកស្ថាប័នមជ្ឈឹមលើកទី១២ អាណត្តិ២០១៥-២០២០បាន​បើក​នាព្រឹកថ្ងៃទី១៤ ខែតុលានៅក្រុងហាណូយ។​ ថ្លែងមតិនៅសន្និបាត ប្រធានរដ្ឋ​លោកTruong Tan Sang បានសង្កត់ធ្ងន់ថា៖“បក្សភាគត្រូវដឹកនាំស្ថាប័នកម្មាភិបាលបក្ខជនក្នុងប្លុកលើកកំពស់ថែមទៀត សមត្ថភាពក្ដាប់ជាប់បំរ៉ែបំរួលស្ថានភាពក្នុងនិងក្រៅប្រទេស។ បង្កើតសិក្សា​ស្រាវជ្រាវទ្រឹស្តីនិងបូកសរុបស្ថានភាពជាក់ស្ដែងព្យាករណ៍រាល់ករណីអាចកើត​មានឡើងជាដើមសំដៅអនុវត្តល្អភារកិច្ចអភិវដ្ឍន៍សេដ្ឋកិច្ចសង្គមធានាការពារ​ជាតិសន្តិសុខការពារអធិបតេយ្យភាព​បូរណភាពដែនដី។”

នាព្រឹកថ្ងៃដដែល លោក Le Hong Anh សមាជិកការិយាល័យនយោបាយ​អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សបានអញ្ចើញចូលរួមនិងបញ្ជាណែនាំសន្និបាត​ដំណាងបក្សភាគខេត្ត Tay Ninh។ លោក Nguyen Thien Nhan សមាជិក​ការិយាល័យនយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​វៀតណាមបាន​អញ្ជើញ​​ចូលរួមនិងបញ្ជាណែនាំសន្និបាតបគ្សភាគខេត្ត Lam Dong ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ